វិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជា ហាក់មានសន្ទុះរីកចម្រើនកាន់តែខ្លាំងឡើងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តំណាងស្ថាប័នបវរកញ្ញាអន្តរជាតិធំៗនៅក្នុងប្រទេសកម្ពុជា បានស្វែងរកអ្នកដែលស័ក្ដិសមតំណាងប្រទេសចេញទៅប្រកួតនៅក្រៅស្រុកជាបន្តបន្ទាប់ដូចជា ភឹម ស្រីនោ តំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម។

សំណាង អេលីណា តំណាងកម្ពុជា ទៅប្រកួតបវរកញ្ញាអន្តរជាតិ Miss International នៅប្រទេសជប៉ុន។ ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃ ដោយខិតខំអស់ពីសមត្ថភាព តែអ្នកទាំងពីរមានវាសនាដូចគ្នា គឺមិនអាចឈានដល់លំដាប់ TOP ណាមួយក្នុងកម្មវិធីឡើយ។

ខណៈលទ្ធផលការប្រកួតបវរកញ្ញាក្នុងកម្មវិធីធំៗខាងលើសុទ្ធតែមិនទទួលបានជោគជ័យ អ្នកគាំទ្រវិស័យបវរកញ្ញាកំពុងរង់ចាំមើលជើងខ្លាំងមួយរូបទៀត ដែលតំណាងកម្ពុជា ក្នុងកម្មវិធី Miss Universe គឺកញ្ញា ចន សុទីម៉ា ថាតើរូបនាងអាចបំបែកកំណត់ត្រាសម្រាប់ប្រទេសកម្ពុជាបានដែរឬទេ? សុទីម៉ា ត្រូវបានអ្នកគាំទ្រដាក់ក្ដីរំពឹងច្រើនថាអាចនឹងយកឈ្នះបេះដូងគណៈកម្មការ លើឆាកអន្តរជាតិបាន ព្រោះដ្បិតអីយុវតីរូបនេះ មានសម្រស់ស្អាតលំដាប់ស្ដង់ដារអន្តរជាតិ កម្ពស់រហូតដល់ 1.82CM និងមានចំណេះដឹងល្អប្រសើរ ភាសាបរទេសក៏អាចប្រើការបាន។

លើសពីនេះនាងថែមទាំងមានបទពិសោធក្នុងការដណ្ដើមយកមកុដពីឆាកអន្តរជាតិម្ដងរួចមកហើយ នៅក្នុងកម្មវិធីដ៏ធំមួយ គឺ Miss Tourism ។ ដូចនេះមានតែរង់ចាំតាមដានមើលថា តើ ចន សុទីម៉ា នឹងអាចបំបែកកំណត់ត្រាថ្មី ជូនប្រទេសកម្ពុជាបានឬយ៉ាងណា។

គួរឱ្យដឹងថា ចន សុទីម៉ា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ ២០២៣ នឹងហោះចេញទៅប្រកួតបវរកញ្ញាចក្រវាឡ លើកទី ៧២ នៅឯប្រទេស 𝗘𝗹 𝗦𝗮𝗹𝘃𝗮𝗱𝗼𝗿 នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៤ : ៥០ នាទីល្ងាច និងទៅដល់ប្រទេស អែលសាល់វ៉ាឌ័រ ថ្ងៃទី ០២ វេលាម៉ោង ១១ : ២២ ល្ងាច ៕























































Account
Security
Favourite Content