ភឹម ស្រីនោ និងអេលីណា មានវាសនាដូចគ្នា នៅតែ ចន សុទីម៉ា ជាក្ដីសង្ឃឹមចុងក្រោយ

វិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជា ហាក់មានសន្ទុះរីកចម្រើនកាន់តែខ្លាំងឡើងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តំណាងស្ថាប័នបវរកញ្ញាអន្តរជាតិធំៗនៅក្នុងប្រទេសកម្ពុជា បានស្វែងរកអ្នកដែលស័ក្ដិសមតំណាងប្រទេសចេញទៅប្រកួតនៅក្រៅស្រុកជាបន្តបន្ទាប់ដូចជា ភឹម ស្រីនោ តំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម។

សំណាង អេលីណា តំណាងកម្ពុជា ទៅប្រកួតបវរកញ្ញាអន្តរជាតិ​ Miss International នៅប្រទេសជប៉ុន។ ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃ ដោយខិតខំអស់ពីសមត្ថភាព តែអ្នកទាំងពីរមានវាសនាដូចគ្នា គឺមិនអាចឈានដល់លំដាប់ TOP ណាមួយក្នុងកម្មវិធីឡើយ។

ខណៈលទ្ធផលការប្រកួតបវរកញ្ញាក្នុងកម្មវិធីធំៗខាងលើសុទ្ធតែមិនទទួលបានជោគជ័យ អ្នកគាំទ្រវិស័យបវរកញ្ញាកំពុងរង់ចាំមើលជើងខ្លាំងមួយរូបទៀត ដែលតំណាងកម្ពុជា ក្នុងកម្មវិធី Miss Universe គឺកញ្ញា ចន សុទីម៉ា ថាតើរូបនាងអាចបំបែកកំណត់ត្រាសម្រាប់ប្រទេសកម្ពុជាបានដែរឬទេ? សុទីម៉ា ត្រូវបានអ្នកគាំទ្រដាក់ក្ដីរំពឹងច្រើនថាអាចនឹងយកឈ្នះបេះដូងគណៈកម្មការ លើឆាកអន្តរជាតិបាន ព្រោះដ្បិតអីយុវតីរូបនេះ មានសម្រស់ស្អាតលំដាប់ស្ដង់ដារអន្តរជាតិ កម្ពស់រហូតដល់ 1.82CM និងមានចំណេះដឹងល្អប្រសើរ ភាសាបរទេសក៏អាចប្រើការបាន។​

លើសពីនេះនាងថែមទាំងមានបទពិសោធក្នុងការដណ្ដើមយកមកុដពីឆាកអន្តរជាតិម្ដងរួចមកហើយ នៅក្នុងកម្មវិធីដ៏ធំមួយ គឺ Miss Tourism ។ ដូចនេះមានតែរង់ចាំតាមដានមើលថា តើ ចន សុទីម៉ា នឹងអាចបំបែកកំណត់ត្រាថ្មី ជូនប្រទេសកម្ពុជាបានឬយ៉ាងណា។​

គួរឱ្យដឹងថា ចន សុទីម៉ា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ ២០២៣ នឹងហោះចេញទៅប្រកួតបវរកញ្ញាចក្រវាឡ លើកទី ៧២ នៅឯប្រទេស 𝗘𝗹 𝗦𝗮𝗹𝘃𝗮𝗱𝗼𝗿 នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៤ : ៥០ នាទីល្ងាច និងទៅដល់ប្រទេស អែលសាល់វ៉ាឌ័រ ថ្ងៃទី ០២ វេលាម៉ោង ១១ : ២២ ល្ងាច ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *