ក្រុមការងារដែលផលិតភាពយន្ដឯកសាររបស់ Sulli មានចំណងជើងថា “Dear Jinri” នឹងចាក់បញ្ចាំងលើ Netflix នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ។

“Dear Jinri” ជាភាពយន្ដនិយាយពីដំណើរជីវិតរបស់ Choi Jinri (Sulli) ។ ខ្សែភាពយន្តនេះត្រូវបានដឹកនាំដោយលោក Jung Yoon-suk ដែលជាអ្នកដឹកនាំរឿងល្បីៗ ដូចជា ‘Non-Fiction Diary’, ‘Bamseom Pirates Seoul Inferno’ និង ‘Eyebrows’ ។ ខណៈភាពយន្ដដែលលោកដឹកនាំសុទ្ធសឹងជាភាពយន្ដមានគុណភាព និងត្រូវបានដាក់ចូលក្នុងមហោស្រពភាពយន្ដនានា។
មែនទែនទៅ នេះក៏ជាឱកាសមួយផងដែរ សម្រាប់អ្នកគាំទ្ររបស់ Sulli ដែលអាចមានឱកាសបានឃើញរូបនាងម្ដងទៀតជាមួយស្នាមញញឹម និងការចែករំលែកបទពិសោធន៍នានា ឬគំនិតផ្សេងៗ របស់នាងផងដែរ។

ភាពយន្ដឯកសាររបស់ Sulli បានចាក់ផ្សាយជាលើកដំបូងនៅក្នុងកម្មវិធី Busan International Film Festival លើកទី ២៨ ក្រោយកប់ទុកចោលអស់រយៈពេល ៤ ឆ្នាំ ដោយកម្មវិធីនេះ នឹងធ្វើឡើងពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៣។ ជាចុងក្រោយនឹងត្រូវបានចាក់ផ្សាយជាផ្លូវការលើ Netflix ឆាប់ៗ នេះនាពេលខាងមុខ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ Sulli បានសម្រេចចិត្តធ្វើអត្ដឃាតដោយសារតែរូបនាងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ហើយរឿងនេះបានក្លាយជាប្រធានបទក្ដៅគគុកជុំវិញពិភពលោក។ បើទោះជារូបនាងលែងមានវត្ដមានក្នុងពិភពលោកនេះហើយក្ដី ប៉ុន្ដែ Sulli បានចាកចេញទៅបន្សល់តែការចងចាំល្អៗដល់អ្នកគាំទ្រ។ ស្របពេលដែលអ្នកគាំទ្រជាច្រើននៅតែនឹករលឹកដល់រូបនាង និងតែងចង់ឃើញស្នាមញញឹមរបស់នាងម្ដងទៀត៕
























































Account
Security
Favourite Content