ដឹង​នៅ៖ ផឹក​ទឹក​ច្រើនប៉ុនណា​ទើបល្អ​ក្នុង​ខែ​ក្ដៅ?

នៅ​ពេល​ដែល​អាកាស​ធាតុ​ក្ដៅ​ ការ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ឲ្យ​បាន​គ្រប់​គ្រាន់​គឺ​ជា​រឿង​ដែល​សំខាន់​បំផុត។ កម្ដៅ​អាច​បង្ក​ហានិភ័យ​មួយ​ចំនួន​ទៅ​ដល់​សុខភាព​ដូច​ជា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​រលាក។ គ្រប់​ប្រព័ន្ធ​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​ពឹង​ផ្អែក​ទៅ​លើ​ទឹក​ដូច្នេះ​ហើយ​ការ​រក្សា​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​​ពិត​ជា​មាន​សារសំខាន់ និង​​ការពារ​អ្នក​ពី​ជំងឺ​ផ្សេងៗ​។

ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​ទឹក?

ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ កាហ្វេ តែ ឬ​ទឹក​ផ្លែ​ឈឺ​ក៏​ជា​វិធី​មួយ​ដើម្បី​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​ ប៉ុន្តែ​ពពួក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​អាច​ប៉ះពាល់​ដល់​ធ្មេញ ឬ​សុខភាព​ផ្សេងៗ​ដែល​យើង​គួរ​កំណត់​បរិមាណ​ក្នុង​ការ​ទទួល​ទាន​ឲ្យ​បាន​ត្រឹម​ត្រូវ​។ យ៉ាងណា​ទឹកសុទ្ធគឺ​ល្អ​បំផុត​សម្រាប់​សុខភាព​ដែល​រាល់​ដំណើរ​ការ​នៃ​រាងកាយ​ត្រូវ​ការ ហើយ​យើង​ត្រូវ​តែ​ផឹក​ទឹក​ដើម្បី៖

  • គ្រប់​គ្រង​សីតុណ្ហភាព​ក្នុង​រាង​កាយ
  • ជួយ​ទៅ​ដល់​សន្លាក់ ភ្នែក​ និង​សាច់​ដុំ
  • កម្ចាត់​មេរោគ​តាម​រយៈ​ការ​នោម ញើស និង​ចលនា​ពោះ​វៀន​ធំ។

តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​យើង​ផឹក​ទឹក​មិន​បាន​គ្រប់​គ្រាន់?

ការ​​ដែល​គ្មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​ខួរក្បាល​ និង​រាងកាយ​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​៖

  • អស់​កម្លាំង
  • ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍
  • ជួប​បញ្ហា​ក្នុង​ការ​ចង​ចាំ
  • ខ្វះ​ការ​លើក​ទឹក​ ឬ​ពិបាក​ក្នុង​ការ​ហាត់​ប្រាណ​ផ្សេងៗ

លើស​ពី​នេះ​ទៅ​ទៀត​អ្នក​នឹង​តែង​តែ​មាន​អារម្មណ៍​ថា​ល្ហិតល្ហៃ​ បបូរ​មាត់​ និង​មាត់​របស់​អ្នក​មាន​សភាព​ស្ងួត​ស្លេកស្លាំង។

តើ​យើង​គួរ​ផឹក​ទឹក​ប៉ុនណា​ទើប​ល្អ?

តាម​ពិត​តម្រូវ​ការ​ទឹក​សម្រាប់​រាង​កាយ​អាស្រ័យ​ទៅ​លើ​ទម្ងន់​ និង​ប្រភេទ​នៃ​រាង​កាយ​របស់​អ្នក​ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​លោកស្រី Lauren Minchen ដែល​ជា​អ្នក​ឯកទេស​ខាង​ចំណី​អាហារ​ និង​អាហារូបត្ថម្ភ។ ចំនួន​ទឹក​សម្រាប់​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ប៉ុន្តែ​ចំនួន​ទឹក​សម្រាប់​មនុស្ស​ពេញ​វ័យ​គឺ ២លីត្រ ទៅ​៤លីត្រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់។ យ៉ាង​ណា​តម្រូវ​ការ​ទឹក​សម្រាប់​រាង​កាយ​នឹង​មាន​ចំនួន​លើស​នេះ​បើ​សីតុណ្ហភាព​នៅ​ខាង​ក្ដៅ​ខ្លាំង។

ដូចគ្នា​ទៅ​នឹង​ការ​លើក​ឡើង​ខាង​លើ​ បើ​អ្នក​ហាត់​ប្រាណ​ជា​ទៀងទាត់​អ្នក​ក៏​ត្រូវ​បន្ថែម​ជាតិ​ទឹក​ដល់​រាង​កាយ​ដូចគ្នា​ដោយ​សារ​សាច់​ដុំ​ត្រូវ​ការ​វា​ដើម្បី​ដំណើរ​ការ​ដោយ​ប្រក្រតី​។ បើ​តាម​ការ​ណែ​នាំ​របស់​Mayo Clinic មនុស្ស​ស្រី​គួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​ ២.៧លីត្រ​ក្នុង​មួយ​ថ្ងៃ​ ឯ​បុរស​គួរ​ផឹក​ទឹក​ឲ្យ​បាន ៣.៧លីត្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន