អ្នក​ជំនាញ​ណែនាំ​ឲ្យ​អ្នក​ប្រើ​ iPhone បិទ​មុខងារ​មួយ​នេះ​បើ​ចង់​ឲ្យ​ទូរស័ព្ទ​ដើរ​លឿន

iPhone ជា​ទូរស័ព្ទ​មួយ​ប្រភេទ​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន​ Apple ​ដែល​ពេញ​និយម​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភព​លោក​ និង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​អតិថិជន​ដោយ​តែ​ល្បឿន និង​សមត្ថភាព​របស់​វា​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ជាង​ដៃ​គូរ​ប្រកួត​ប្រជែង។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​បាន​មួយ​រយៈ​ពេល​យូរ​ iPhone ក៏​អាច​នឹង​ដើរ​យឺត គាំង ដំណើរ​ការ​មិន​ស្រួល​ជាដើម​។

ទស្សនាវដ្ដី Shefine បាន​សួរ​ទៅ​កាន់​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​អំពី​វិធី​សាស្ត្រ​ដើម្បី​ឲ្យ​ iPhone នៅ​តែ​មាន​ដំណើរ​ការ​ល្អ​បន្ទាប់​ពី​ប្រើ​បាន​មួយ​រយៈ។ អ្នក​ជំនាញ​ទាំង​នោះ​បាន​ណែ​នាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បិទ​មុខ​ងារ​មួយ​ដើម្បី​ធ្វើ​ឲ្យ​វា​ដើរ​លឿន​ជាង​មុន។

មុខងារ​​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​មិន​បាន​ចាប់​អារម្មណ៍​នោះ​គឺ​មុខងារ​ Background App ។ បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​របស់ Mitch H, Techgeoidនិង Apple ផ្ទាល់​បាន​បក​ស្រាយ​ថា​មុខ​ងារ Background App នេះ​អនុញ្ញាត​ឲ្យ​កម្មវិធី​ទាំង​អស់ Refresh និង​ភ្ជាប់​ទិន្នន័យ​ផ្សេងៗ​ពេល​ដែល​អ្នក​បើក​អ៊ីនធឺណិត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ដើរ​យឺត និង​ស៊ី​ថ្ម​ខ្លាំង។ ក្រៅ​ពី​នេះ​អ្នក​អាច​ Clear Memory ទូរស័ព្ទ​របស់​អ្នក​យ៉ាង​ហោច​ណាស់​រៀង​រាល់​ ៤ខែ​ម្ដង។ ម្យ៉ាង​ទៀត​អ្នក​គួរ​បញ្ចូល​វីដេអូ​ដែល​ធំ​ៗ​ទៅ​ក្នុង​ Drive ឬ​ដាក់​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ក៏​បាន​ដើម្បី​ជៀសវាង​បញ្ហា Memory Storage។

*ដើម្បី​បិទ​មុខ​ងារ​មួយ​នេះ​ អ្នក​អាច​ចូល​ទៅ​កាន់ Setting បន្ទាប់​មក​ចុច​លើ​ពាក្យ​ General ហើយ​ស្វែង​រក​ពាក្យ​ Background App បន្ទាប់​មក​ចុច​ Off លើមុខ​ងារ​មួយ​នេះ​ជា​ការ​ស្រេច។

ការ​បិទ​មុខ​ងារ​ដ៏​សាមញ្ញ​មួយ​នេះ​អាច​ជួយ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ដំណើរ​ការ​បាន​ល្អ​ និង​ល្អ​លឿន​ជាង​មុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន