គេង​ថ្ងៃ ១-២ដង​ក្នុង​មួយ​សប្ដាហ៍​​ជួយ​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​មួយ​នេះ

យោង​ទៅ​តាម​ការ​សិក្សា​មួយ​​បាន​​ណែនាំ​ថា​ការ​គេង​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំង​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការ​គេង​ថ្ងៃ​រយៈ​ពេល​ ៥នាទី​ទៅ​១ម៉ោង ឲ្យ​បាន​ ១ដង ឬ​២​ដង​ក្នុង​មួយ​សប្ដាហ៍​កាត់​បន្ថយ​ជំងឺ​គាំងបេះដូង​​ស្ទើរ​តែ​ពាក់​កណ្ដាល​ឯណោះ។ លើស​ពី​នេះ​ទៅ​ទៀត​វា​ជួយ​កាត់​បន្ថយ​អត្រា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ហានិភ័យ​នៃ​បេះដូង​ខ្សោយ​ដល់​ទៅ​ ៤៦ ភាគ​រយ​។

បើ​ផ្អែក​ទៅ​លើ​ទិន្នន័យ​អ្នក​ចូល​រួម​ជាង​ ៣៥០០នាក់​ដែល​ភាគ​ច្រើន​ជា​យុវជន​ស្វីស​ដែល​មាន​ចន្លោះ​អាយុ​ចាប់​ពី​ ៣៥ ដល់​៧២ ឆ្នាំ។ ជាង​ពាក់​​កណ្ដាល​នៃ​អ្នក​ចូល​រួម​សរុប​នេះ​បាន​និយាយ​ថា​ពួក​គេ​មិន​គេង​ថ្ងៃ​នោះ​ទេ ឯ ៦៦៧​នាក់​ផ្សេង​ទៀត​និយាយ​ថា​ពួកគេ​គេង​ ១ដង​ទៅ​២ដង ខណៈ​ ៤១១​នាក់​ផ្សេង​ទៀត​គេង​ ៣ទៅ​៤ដង និង​ ៣៧០នាក់​ចុង​ក្រោយ​និយាយ​ថា​ពួកគេ​គេង ៦ទៅ​ ៧ដង​ក្នុង​សប្ដាហ៍​។

ជា​លទ្ធផល​នៃ​ការ​តាម​ដាន​អស់​រយៈ​ពេល​ ៨ ឆ្នាំ​បាន​បង្ហាញ​ថា​ អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​​ចំនួន ១៥៥ នាក់​មាន​បញ្ហា​បេះដូង។ ហើយ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ក្រុម​ដែល​គេង​ចន្លោះ​ ១ ដង​ទៅ ២​ដង​ក្នុង​មួយ​សប្ដាហ៍​មាន​ហានិភ័យជំងឺ​បេះដូង​តិច​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ក្រុម​ទាំង​អស់។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត​ The journal Heart មួយ​នេះ​បាន​បន្ថែម​ថា​វា​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជា​មួយ​នឹង​ការ​គេង​ថ្ងៃ​រយៈ​ពេល​យូរ ឬ​ការ​គេង​ជា​ញឹកញាប់​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ