ទម្លាប់​ ៦ យ៉ាង​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​អស់​កម្លាំង​គ្រប់​ពេល

ពេល​ខ្លះ​អ្នក​អាច​មាន​អារម្មណ៍​ថា​គ្មាន​កម្លាំង​កំហែង ឬ​អស់​កម្លាំង​ប្រសិន​បើ​អ្នក​គេង​មិន​បាន​គ្រប់​គ្រាន់។ ក៏​ប៉ុន្តែ​ពេល​ខ្លះទៀត​អ្នក​គេង​បាន​គ្រប់​គ្រាន់ក៏​តែ​នៅ​តែ​មាន​អារម្មណ៍​អស់​កម្លាំង​។ ​ការ​គេងអាច​មិន​មែន​ជា​មូលហេតុ​តែ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​អស់​កម្លាំង​គ្រប់​ពេល​នោះ​ទេ​ តែ​ដោយ​សារ​ទម្លាប់​តូច​ៗ​មួយ​ចំនួន​នេះ។ ខាង​ក្រោម​គឺ​ជា​ទម្លាប់​ ៧យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​តែង​តែ​អស់​កម្លាំង​គ្រប់​ពេល។

១ ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​មុន​ពេល​គេង

ពន្លឺ​ពណ៌​ខៀវ​ដែល​ចេញ​មក​ពី​អេក្រង់​ទូរស័ព្ទ​ដៃ ឬ​ Tablet មាន​ផល​ប៉ះពាល់​ទៅ​ដល់​ការ​បង្កើត​មេតាបូលីស​ និង​អ័រម៉ូន​ដែល​គ្រប់គ្រង​ការ​គេង​របស់​អ្នក​។ ឧបករណ៍​បច្ចេកវិទ្យា​សម័យ​ទំនើប​ជួយ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​ម្នាក់​ និង​មនុស្ស​ម្នាក់​ទៀត​ដ៏​ល្អ​ ប៉ុន្តែការ​ប្រើ​ប្រាស់​មុន​ពេល​គេង​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក​។ វា​ជា​ការ​ល្អ​ប្រសិន​បើ​អ្នក​អាច​ផ្អាក​ប្រើ​ប្រាស់​ឲ្យ​បាន ២​ម៉ោង​មុន​ពេល​ចូល​គេង។

២ ផឹក​ស្រា​ច្រើន​លើស​កម្រិត​មុន​ពេល​ចូល​គេង

ការ​ផឹក​ស្រា​មួយ​កែវ ឬ​មួយ​កំប៉ុង​មុន​ពេល​គេង​អាច​ជា​ល្អ​សម្រាប់​អ្នក​ដែល​វា​ជួយ​ឲ្យ​រាង​កាយ​សម្រាក និង​ជួយ​ឲ្យ​អ្នក​គេង​លក់​ឆាប់​រហ័ស។ ប៉ុន្តែ​ការ​ផឹក​ច្រើន​ពេក​អាច​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​របស់​អ្នក ឬធ្វើ​ឲ្យ​អ្នក​គេង​មិន​ចង់​ក្រោក។ ក្នុង​ករណី​ខ្លះ​ទៀត​វា​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពាក់​កណ្ដាល​យប់​ផង​ដែរ។

៣ មិន​ញុំា​អាហារ​ពេល​ព្រឹក

អំឡុង​ពេល​គេង រាង​កាយ​របស់​អ្នក​នឹង​ដុត​អាហារ​ដែល​អ្នក​បាន​ញុំា​មុន​ពេល​គេង​ ដើម្បី​ឲ្យ​រាង​កាយ​របស់​អ្នក​បន្ត​ដំណើរ​ការ​ដោយ​ប្រក្រតី។ ដូច្នេះ​ហើយ​វា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ដើម្បី​ផ្ដល់​ថាមពល​ថ្មី​ដល់​រាង​កាយ​របស់​អ្នក។ អាហារ​ពេល​ព្រឹក​ជួយ​ការពារ​អ្នក​ពី​ការ​អស់​កម្លាំង​ និង​ជួយ​ឲ្យ​មេតាបូលីស​ដំណើរ​ការ​បាន​ល្អ។

៤ ផឹក​ទឹក​តិច​ខ្លាំង​ពេក

ការ​បាត់បង់​សារជាតិ​រាវ​ក្នុង​រាង​កាយ​ត្រឹម​តែ​ ២ភាគរយ​អាច​មាន​ផល​ប៉ះពាល់​ធំ​ទៅ​ដល់​កម្រិត​ថាមពល​ក្នុង​រាង​កាយ​របស់​អ្នក។ ការ​ផឹក​ទឹក​មិន​បាន​គ្រប់​គ្រាន់​កាត់​បន្ថយ​បរិមាណ​ឈាម ដែល​ធ្វើ​​ឲ្យ​ចរាចរណ៍​ឈាម​ទៅ​កាន់​បេះ​ដូង​មិន​សូវ​មាន​ប្រសិទ្ធ​ភាព ​ទប់ស្កាត់​អុកស៊ីហ្សែន និង​សារជាតិ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​ឈាម​ទៅ​កាន់​សាច់ដុំ។ ដូច្នេះ​ហើយ​ការ​ផឹក​ទឹក​មិន​បាន​គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​ថាមពល។

៥ តុ​រញ៉េរញ៉ៃ

ស្ថានភាព​តុ​រញ៉េរញ៉ៃ​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ហត់​ចិត្ត​។ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ និង​ធ្វើ​ការ​ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ថាមពល។ យ៉ាង​ណា​អ្នក​គួរ​​សម្អាត​តុ​របស់​អ្នក​ក្រោយ​ពេល​ដែល​ធ្វើ​ការ​រួច​។ ការ​សម្អាត​តុ​ប្រៀប​ដូចជា​ការ​ការ​សម្អាត​ខួរក្បាល ដែល​វា​ផ្ដល់​ភាព​វិជ្ជមាន​ទៅ​ដល់​ថ្ងៃ​ថ្មី​របស់​អ្នក។

៦ ចង់​បាន​អ្វីៗ​ល្អ​ឥត​ខ្ចោះ​ខ្លាំង​ពេក

“ការ​ខំ​ប្រឹង​ចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​គឺ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ ដោយ​សារ​តែ​អ្នក​ត្រូវ​ធ្វើ​ការ​ខ្លាំង​ជាង​មុន និង​ចំណាយ​ពេល​ច្រើន​ជាង​តម្រូវ​ការ​ជាក់ស្ដែង។ អ្នក​កំណត់​គោលដៅ​ដែល​ពិបាក​ខ្លាំង​ពេក​ ឬ​មិន​អាច​ទៅ​រួច​ក្នុង​ការ​សម្រេច​វា នឹង​គ្មាន​ការ​ពេញ​ចិត្ត​ឡើយ​នៅ​ទី​បញ្ជាប់” ការ​លើក​ឡើង​របស់​លោក​ Irene Levine ដែល​ជា​សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​ New York University School of Medicine ។ ដូច្នេះ​ហើយ​ការ​ក្លាយ​ខ្លួន​ជា​មនុស្ស​ Perfectionalism នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ថាមពល​ និង​តែង​តែ​អស់​កម្លាំង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ