ឪពុក​ម្ដាយ​គួរ​យក​ចិត្ត​ឲ្យ​បាន​ខ្ពស់​ បើ​មាន​កូន​បែប​នេះ

បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ យើង​អាច​កត់​សម្គាល់​ភាព​វ័យ​ឆ្លាត​របស់​ក្មេង​ចាប់​ពី​ពួក​គេ​មាន​អាយុ​ ៣ឆ្នាំ​មក​ម្ល៉េះ។ ក្មេង​ដែល​វ័យ​ឆ្លាត​អាច​មាន​អាកប្បកិរិយា​ប្លែកៗ​ខុស​ពី​ក្មេង​ដទៃ​ ដែល​ឪពុក​ម្ដាយ​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ និង​មិន​ត្រូវ​ទៅ​ហាម​ឃាត់​ពួក​គេ​ពេក​នោះ​ទេ។ យ៉ាង​ណា​ខាង​ក្រោម​គឺ​ជា​សញ្ញាណ​ ៥​យ៉ាង​ដែល​បញ្ជាក់​ថា​ក្មេង​ដែល​មាន​ភាព​វ័យ​ឆ្លាត​ខ្ពស់។

១ និយាយ​ច្រើន និង​សួរ​ច្រើន

បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​ Harvard បាន​បញ្ជាក់​ថា​ “ការ​ចង់​ដឹង​ចង់​ឮ​ មាន​សារៈសំខាន់​ដូច​ទៅ​នឹង​ភាព​វៃ​ឆ្លាត”។ ក្មេង​ដែល​សួរ​សំនួរ​ច្រើន និង​និយាយ​ច្រើន​​ជា​ក្មេង​ដែល​មាន​ការ​ចង​ចាំ​ល្អ និង​បង្ហាញ​ពី​ចំណង់​ក្នុង​ការ​រៀន ឬ​ចង់​ចេះ​ចង់​ដឹង​ខ្ពស់។ ដូច្នេះ​ហើយ​បើ​ពួក​គេ​សួរ​សំនួរ​ ឬ​និយាយ​ច្រើន​អ្នក​មិន​គួរ​បង្អាក់​ពួក​គេ​នោះ​ទេ ដោយ​គួរ​ព្យាយាម​ឆ្លើយ​តប​ដោយ​ហេតុផល​និង​ពន្យល់​ឲ្យ​ច្បាស់​ៗ។

២ ចូល​ចិត្ត​នៅ ឬ​និយាយ​ជា​មួយ​មនុស្ស​ចាស់

ក្មេង​ដែល​ឆ្លាត​ហាក់​ចូល​ចិត្ត​និយាយ​ជា​មួយ​នឹង​មនុស្ស​ចាស់​ជាង​ក្មេង​ដទៃ​។ ក្មេង​ឆ្លាត​មាន​សមត្ថភាព​យល់​ពី​ព្រឹត្តិការណ៍​​កំពុង​កើត​មាន​ដែល​មនុស្ស​ចាស់​និយាយ​អំពី​។ ម្យ៉ាង​ទៀត​អ្នក​អាច​កត់​សម្គាល់​បាន​បើ​ពួក​គេ​ចូល​ចិត្ត​និយាយ​ពី​រឿង​ទូទៅ និង​រឿង​ផ្សេងៗ​ច្រើន​ពី​នេះ​ពី​នោះ​ដែល​បង្ហាញ​ថា​ពួក​គេ​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​រឿង​ជា​ច្រើន។

៣ ពួកគេ​ឆាប់​យល់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ

ក្មេង​ដែល​រៀន​ឆាប់​យល់​ពី​អ្វី​ដែល​អ្នក​ប្រាប់​អាច​ជា​ក្មេង​ដែល​ឆ្លាត​បំផុត។ អ្នក​អាច​សម្គាល់​បាន ប្រសិន​បើ​កូន​របស់​អ្នក​មាន​ចំណេះ​ដឹង​ទៅ​លើ​រឿង​អ្វី​មួយ​ជាង​ក្មេង​ដទៃ​។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អ្នក​សម្គាល់​បាន​ បើ​ពួក​គេ​យល់​ពី​អ្វី​ដែល​អ្នក​ប្រាប់​ត្រឹម​ ១ដង ឬ ២ដង និង​ឆាប់​យល់​ពី​មេរៀន​ជាង​ក្មេង​ដទៃ​នោះ​អាច​បញ្ជាក់​ថា​ពួក​គេ​ជា​ក្មេង​ឆ្លាត​ហើយ។

៤ ងប់ងុល​នឹង​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត

ក្មេង​ដែល​ងប់ងុល​នឹង​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ហៅ​មិនឮ ដូច​ជា​លេង​ឧបករណ៍​ពួក​គេ ​គូរ​គំនូរ អាន​សៀវភៅ ឬ​លេង​បាល់​ជា​ដើម​ គឺ​ជា​ក្មេង​ដែល​ឆ្លាត និង​ការ​ផ្ចង់​អារម្មណ៍​ខ្ពស់​។ ដូច្នេះ​ឪពុក​ម្ដាយ​មិន​គួរ​ចូល​ទៅ​រំខាន​ពួក​គេ​នោះ​ទេ​ ដោយ​ឪពុក​ម្ដាយ​គួរ​តែ​ការពារ​ការ​ផ្ដោត​អារម្មណ៍ និង​ណែនាំ​ពី​របៀប​អាន ឬ​ប្រើ​ប្រាស់​ឧបករណ៍​នោះ​វិញ។

៥ ច​ចេស​រឹងរូស

ក្មេង​ដែល​រឹងរូស​មាន​មូលដ្ឋាន​ក្នុង​ការ​គិត​ដោយ​ខ្លួន​ឯង​ និង​ការពារ​អ្វី​ដែល​ក្នុង​ចិត្ត​របស់​ពួក​គេ​គិត​ថា​ត្រឹម​ត្រូវ។ ក្មេង​ឆ្លាត​គឺ​ជា​ក្មេង​ដែល​មាន​គិត​ឯករាជ្យ​ ដូច្នេះ​ឪពុក​ម្ដាយ​គួរ​យក​ចិត្ត​ទុក​ដាក់​ពន្យល់​ដោយ​ហេតុផល បង្រៀន​ពី​របៀប​របប​ផ្សេងៗ និង​អធ្យាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ពេល​ខ្លះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន