ដឹង​នៅ៖ តើ​អ្នកណា​ជា​អ្នក​កំណត់​ថា​មួយ​ថ្ងៃ​មាន ២៤​ម៉ោង?

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ​ថា​តើ​ហេតុ​អ្វី​បាន​ជា​មួយ​ថ្ងៃ​មាន​ត្រឹម​តែ​ ២៤ម៉ោង ហេតុ​អ្វី​មិន​កំណត់​ឲ្យ​យូរ​ជាង​នេះ​? ពេល​ខ្លះ​ ២៤​ម៉ោង​ហាក់​ដូចជា​មិន​គ្រប់​គ្រាន់​ឡើយ​សម្រាប់​មនុស្ស​មួយ​ចំនួន។ អ្នក​អាច​ខឹង​អ្នក​កំណត់​រយៈ​ពេល​នេះ​បាន​ប៉ុន្តែ​យើង​មិន​ដឹង​ថា​មាន​មនុស្ស​ច្រើន​ប៉ុនណា​ដែល​ខិតខំ​ព្យាយាម​រក​ ស្វែង​យល់ និង​កំណត់​រយៈ​ពេល​ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ។

អ្វីៗ​បាន​ចាប់​ផ្ដើម​ពី​ជនជាតិ​អេហ្សីប​បុរាណ

មិន​ខុស​ពី​ការ​រក​ឃើញ​មួយ​ឆ្នាំ​មាន​ ៣៦៥ថ្ងៃ បុព្វ​បុរស​អេហ្សីប​ក៏​ជា​អ្នក​កំណត់​មួយ​ថ្ងៃ​មាន​ ២៤​ម៉ោង​ដូចគ្នា។ ដំបូង​ឡើយ​ពួក​គេ​បាន​បំបែក​រយៈ​ពេល​ក្នុង​មួយ​ថ្ងៃ​ជា​ ៣​ផ្នែក​ដោយ​ រយៈ​ពេល​ដប់​ម៉ោង​ជា​ពេល​ថ្ងៃ ១២​ម៉ោង​ជា​ពេល​យប់ និង​២​ម៉ោង​ទៀត​ជា​ពេល​ទៀប​ភ្លឺ។ ចលនា​នៃ​ផ្កាយ​គឺ​ជា​អ្វី​ដែល​ពួក​គេ​យក​មក​កំណត់​ពេល​យប់​មាន​រយៈ​ ១២​ម៉ោង។ ចលនា​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា decans ហើយ​វា​មាន​ចំនួន​ ៣៦​នៃ​ចំនួន​សរុប។ Decans នីមួយៗ​តំណាង​ឲ្យ​តំណាង​ឲ្យ​សប្ដាហ៍​ជាក់​លាក់​ ដោយ​សារ​តែ​ជនជាតិ​អេហ្សីប​មាន​សប្ដាហ៍​ចំនួន​ ៣៦០​សប្ដាហ៍​នៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ​នា​ពេល​នោះ។

Equinoxes និង​លោកHipparchus

ដូច​ដែល​យើង​ដឹង​ថា​ពេល​ថ្ងៃ​មាន​រយៈ​យូរនៅ​ខែ​ក្ដៅ ឬ​មេឃ​មិន​ងាយ​យប់​នៅ​ខែ​ក្ដៅ។ ព័ត៌មាន​ទាំង​នេះ​ហាក់​ដូច​ជា​មិន​មាន​ប្រយោជន៍​អ្វី​សម្រាប់​យើង​ឡើយ ប៉ុន្តែ​ត្រលប់​ទៅ​អតីត​កាល​វិញ​វា​ធ្វើ​ឲ្យ​ការ​កំណត់​រយៈ​ពេល​មាន​ការ​លំបាក​ខ្លាំង។ យ៉ាង​ណា​កាល​ពី​ ១៥០០ ឆ្នាំ​មុន​គ្រិស្តសករាជ​ជនជាតិ​អេហ្សីប​បុរាណ​បាន​បំបែក​ឧបករណ៍​តាម​ដាន​ទី​តាំង​របស់​ព្រះ​អាទិត្យ​ជា​១២ ផ្នែក​។

យ៉ាង​ណា​ពេល​នោះ​ម៉ោង​មិន​មាន​រយៈ​ពេល​ឲ្យ​ជាក់​លាក់​នោះ​ទេ។ ក្រោយ​មក​តារា​វិទូ​ក្រិក​លោក Hipparchus ដែល​ជា​មនុស្ស​ម្នាក់​​ដែល​ស្វែង​រក​ចម្លើយ​ឆ្លើយ​នឹង​សំណួរ​នៃ​សកល​លោក ផ្កាយ និង​កាឡាក់ស៊ី​ បាន​រក​ឃើញ​ថា​វា​ពិបាក​ក្នុង​ការ​គ្រប់​គ្រង និង​គណនា​ដោយ​ការ​ប្រើ​វិធី​សាស្ត្រ​ដែល​មាន​ស្រាប់​នេះ​ដូច្នេះ​ហើយ​លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ “Equinoctial hours” ដែល​មាន​ការ​បែងចែក​មួយ​ថ្ងៃ​ ២៤​ម៉ោង​ស្មើ​គ្នា។ កន្លង​មក​ច្រើន​ឆ្នាំ​មនុស្ស​សាមញ្ញ​នៅ​តែ​បន្ត​ប្រើ​ការ​កំណត់​ពេល​វេលា​តាម​រដូវ​កាល​ពី​បុរាណ​មក​នោះ។ រហូត​ដល់​សតវត្ស​ទី​១៤ នៅ​អឺរ៉ុប នាឡិកា​មេកានិច​ត្រូវ​បាន​គេ​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ទើប​មនុស្ស​គ្រប់​គ្នា​ចាប់​ផ្ដើម​ប្រើ​ប្រព័ន្ធ​ដែល​មួយ​ថ្ងៃ​មាន​ ២៤​ម៉ោង​រហូត​ដល់​សព្វថ្ងៃ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ