ភាពប្រាកដនិយមពិសេស ៥ ដែលអ្នកត្រូវចងចាំក្នុងជីវិត

នៅ​ក្នុង​ជីវិត​រស់នៅ ត្រូវ​មាន​ភាព​ប្រាកដ​ប្រជា មិនមែន​អ្វី​ៗ​សុទ្ធតែ​បណ្ដោយ​តាម​ការ​ទោរទន់​ឡើយ។ ៥ ចំណុច​នៃ​ភាព​ប្រាកដ​និយម​ដែល AMS នឹង​យក​មក​បង្ហាញ​នា​ថ្ងៃ​នេះ​មាន៖

១. កុំ​យំ ហើយ​ប្រាប់​គេ​ថា​អ្នក​ក្រ គ្មាន​អ្នក​ណា​ឲ្យ​លុយ​អ្នក​ទេ។
២. កុំ​យំ​និយាយ​ថា​អ្នក​ហត់នឿយ គ្មាន​នរណា​មក​ជួយ​អ្នក​ធ្វើ​កិច្ចការ​របស់​អ្នក​ទេ។
៣. កុំ​ព្យាយាម​យំ ព្រោះ​គ្មាន​នរណា​ខ្វល់​ពី​ទឹកភ្នែក​ដែល​ស្រក់​លើ​ថ្ពាល់​អ្នក។
៤. កុំ​ចុះ​ចាញ់ គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​អ្នក​ឈ្នះ ឬ​ជោគជ័យ​ឡើយ។
៥. កុំ​ពឹង​ផ្អែក​លើ​អ្នក​ផ្សេង មាន​តែ​ខ្លួន​អ្នក​ទេ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត សម្រាប់​អ្នក។

យើង​ត្រូវ​លេប​ទឹក​ភ្នែក​ដែល​ហូរ​ចុះ​មក ឬ​ចាំ​ឲ្យ​វា​ស្ងួត រួច​ក្រោក​ឈរ​ឡើង បន្ត​ដំណើរ​ទៅ​ខាង​មុខ​ទៀត។ នៅ​លើ​លោក​នេះ​គ្មាន​នរណា​​ម្នាក់​ដូច​ក្រដាស​ស មិន​ធ្លាប់​ជួប​រឿង​អាក្រក់​នោះ​ទេ តែ​សម្រាប់​អ្នក​មិន​ធ្លាប់​ឆ្លងកាត់​ការ​លំបាក​សោះ ជីវិត​នឹង​មិន​រីក​ចម្រើន​ទេ ប្រសិន​បើ​អ្នក​មិន​ដែល​បាន​ភ្លក់​រសជាតិ​ជូរចត់​ខ្លះ​ទេ​នោះ។

ពេល​ខ្លះ​ការ​រៀបរាប់ ឬ​ត្អូញត្អែរ​ខ្លះ មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ឡើយ ហើយ​​មាន​តែ​អ្នក​ចាំ​ជាន់​ពន្លិច​ថែម​ទៀត។ រឿង​ត្រូវ​ចាំ​មួយ​ទៀត ការងារ​របស់​យើង យើង​គឺ​ជា​អ្នក​ត្រូវ​ធ្វើ​មិនមែន​រៀបរាប់​ដើម្បី​សុំ​ជំនួយ ឬ​បន្ធូរបន្ថយ​ឡើយ ព្រោះ​វា​មិន​ស្មើភាព​ជាមួយ​អ្នក​ដែល​ខំ​ធ្វើ តែ​ប្រសិនបើ​ការងារ​យើង​ត្រូវ​គេ​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម ស្វែង​រក​អន្តរាគមន៍​គឺជា​រឿង​ត្រឹមត្រូវ។

ចូរ​ចាំ​ថា ផ្លូវ​ស្រួល​ក៏​ដោយ ពិបាក​ក៏​ដោយ គឺ​យើង​ខ្លួនឯង​ជា​អ្នក​សម្រេច ដូចនេះ​លទ្ធផល​បាន​ណា ខ្លួនឯង​ជា​អ្នក​ទទួល​ខុសត្រូវ កុំ​បន្ទោស​អ្នក​ដទៃ ឬ​ច្រណែន​គេ​ល្អ​ជាង។ ត្រូវ​ងាក​មក​អភិវឌ្ឍន៍​ខ្លួន​ឯង​ឲ្យ​ប្រសើរ ទើប​អាច​ទទួល​បាន​សញ្ញា​ល្អ​ឡើង​វិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី