បើទៅខេត្តកំពត កុំភ្លេចចូលលេងឧទ្យានកម្សាន្តធំជាងគេភាគខាងត្បូងប្រទេសកម្ពុជាមួយនេះ

ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​ស្គាល់​ឧទ្យាន​កម្សាន្ដដែលធំ​ជាង​គេ​នៅ​ភាគ​ខាង​ត្បូង​មួយ​នេះ​រួច​ហើយ ជា​ពិសេស​នោះគឺ ​​ប្រិយមិត្ត​ដែល​ចូលចិត្ត​ចំណាយ​ពេល​ទំនេរ​របស់​ខ្លួន​ទៅ​កាន់​កន្លែង​ថ្មីៗ​ដើម្បី​លំហែ​កាយ​រំសាយ​អារម្មណ៍។ ដោយឡែក​ចំពោះ​ប្រិយមិត្ត​ដែល​មិនទាន់​ស្គាល់​ក៏​អាច​សាកល្បង​បបួល​មនុស្ស​ជិត​ស្និទ្ធ​ពីរបី​នាក់​ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ទៅ​លេង​កន្លែង​កម្សាន្ត​មួយ​នេះ​បាន​ដែរ​ធានា​ថា​លោកអ្នក​នឹង​ត្រលប់​មក​វិញ​ជាមួយ​នូវអនុស្សាវរីយ៍​សប្បាយ​រីករាយ​ជាមួយ​គ្នា​យ៉ាង​ច្រើន​រាប់​មិន​អស់។ ​

ឧទ្យាន​ដង​ព្រែក​ ឬ​គេ​ច្រើន​ហៅ​ថា «កំពត​ឧទ្យាន​ដង​ព្រែក»​ មាន​ទីតាំង​ស្ថិត​នៅ ភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្ត​កំពត។ វា​មាន​ចម្ងាយ​ប្រមាណ ៩ គីឡូម៉ែត្រ​ពី​រង្វង់​មូល​ទុរេន។​​ ឧទ្យាន​ដង​ព្រែក​ស្ថិត​នៅ​ក្នុង​ប្រភេទ​ទេសចរណ៍​កែច្នៃ​ ឬ​រមណីយដ្ឋាន​កែច្នៃ​។ រីឯ​ចំណុច​សំខាន់​ៗ​នៅ​ក្នុង​ឧទ្យាន​ដង​ព្រែក​វិញ​មាន​ដូចជា លេង​ទឹក​ ឬ​ហែល​ទឹក, ជិះ​ទា​ទឹក, ទស្សនា​ទេសភាព​ព្រៃភ្នំ, ជិះ​ខ្សែ​រ៉ក,​ ជិះ​ទូក, ជិះ​ទូក​កាយ៉ាក, ជិះ​កង់​លើទឹក, បោះ​ជំរំ​ ឬ​បោះតង់, លោត​ខ្សែ​ ឬ​លោត​ខ្សែពួរ, ស្ទូចត្រី, ញ៉ាំ​អាហារ, ​មាន​កន្លែង​ស្នាក់​នៅ, Buggy និង​ចំណុច​ផ្សេង​ៗជាច្រើន​ទៀត។

ចំពោះ​បរិយាកាស​នៅ​ទី​នេះ​វិញ មាន​ខ្យល់​បរិសុទ្ធ​ស្រស់ស្រាយ​ល្អ ទេសភាព​ព្រៃ​ព្រឹក្សា​ខៀវ​ស្រងាត់​នៅ​តាម​មាត់​ព្រែក កន្លែង​ថត​រូប​ស្អាត​ៗ កន្លែង​សម្រាប់​សម្រាក​លំហែ និង​កន្លែង​លក់​អាហារ​ជា​ច្រើន។ ឧទ្យាន​ដង​ព្រែក​ គឺជា​ទី​កន្លែង​មួយ​ដែល​ល្អ​បំផុត​សម្រាប់​បងប្អូន​សម្រាក​កម្សាន្ត ឬ លំហែ​អារម្មណ៍​រៀង​រាល់​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់​សម្រាក​នានា។​

ទីតាំង៖  https://goo.gl/maps/AojZbSRgT9GN3p8U9

លេខ​ទំនាក់ទំនង៖ 010 800 865 ៕

រូបភាព៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ