តារាល្បីៗទាំងនេះមានទាំងសមត្ថភាពនិងទេពកោសល្យ ព្រោះជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់

បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា​មាន​តារា​ល្បី​ៗ​ជាច្រើន​ដែល​ជា​ជំនាន់​កូន​នៃ​តារា​ល្បី​ៗ​ជំនាន់​មុន ដោយ​សមត្ថភាព និង​ទេពកោសល្យ​សិល្បៈ​ពួកគេ​ក៏​ខ្ពស់ និង​ច្បាម​បាន ប្រជាប្រិយភាព​មិន​ចាញ់​ជំនាន់​ឪពុក​ម្ដាយ​ឡើយ។ មក​មើល​តារា​វ័យ​ក្មេង​ទាំង​នេះ​ដែល​ពួកគេ​មាន​ទាំង​សមត្ថភាព និង​ទេពកោសល្យ ក៏​ព្រោះ​ជា​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់។

. កូន​ប្រុស​ទាំង ៣ របស់​តារា​ចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណសុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ៖ អ្នក​ទាំង ៣ សុទ្ធ​តែ​មាន​ដុង​សិល្បៈ​ផ្នែក​តន្ត្រី​ចម្រៀង​មិន​ខុស​ពី​ឪពុក​របស់​ពួកគេ​នោះ​ឡើយ ដោយ​បច្ចុប្បន្ន​អ្នក​ទាំង ៣ មាន​អាជីព​ជា​តារា​ចម្រៀង​អាច​រាំ និពន្ធ​ទំនុក​ច្រៀង និង​លេង​ឧបករណ៍​តន្ត្រី​សម័យ​បាន​យ៉ាង​ស្ទាត់​ជំនាញ។

២. កូនស្រី​អតីត​តារា​ចម្រៀង ឈិន កុសល គឺ កញ្ញា ឈិន មុន្នីនាថ៖ ស្រី​ស្រស់​សោភា​រូប​នេះ​កំពុង​សាង​ភាព​ល្បីល្បាញ​មិន​ចាញ់​ជំនាន់​ឪពុក​ឡើយ គ្រាន់តែ​នាង​ច្បាម​បាន​ភាព​ល្បីល្បាញ​ខ្លាំង​តាមរយៈ​ការ​សម្ដែង​ខ្លាំង​ជាង​ការ​ច្រៀង ប៉ុន្តែ ឈិន មុន្នីនាថ ក៏​មាន​សមត្ថភាព​ច្រៀង​បាន​យ៉ាង​ពីរោះ​រណ្តំ​មិន​ចាញ់​ឪពុក​នាង​ប៉ុន្មាន​ទេ។

៣. កូនស្រី​តារា​សម្ដែង សឿនផាន ផាភួង គឺ កញ្ញា អាង សុជាតា ហៅ ឈូឈូ៖ ពិត​មិន​ឱ្យ​ខុស​ពាក្យ​ថា ជា​កូន​ស្រី​អ្នក​សិល្បៈ​នោះ​ទេ សុជាតា កំពុង​តែ​សាង​ភាព​ល្បីល្បាញ​ជូន​អ្នក​ម្ដាយ​ទាំង​វ័យ​ក្មេង​តាមរយៈ​អាជីព​ជា​តារា​សម្ដែង​ដូច​ម្ដាយ​ដែរ។

៤. កូនស្រី​អតីត​តារា​សម្ដែង​ជើងចាស់ កែវ កល្យាណ គឺ​កញ្ញា កែវ ឡាវីញ៖ តារា​សម្ដែង​ពន្លក​ថ្មី​រូប​នេះ ក្តោប​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំងក្លា​មិន​ចាញ់​ម្ដាយ​នាង​កាល​ជំនាន់​មុន​ឡើយ​តាមរយៈ​ការ​សម្ដែង​រឿង​ស្រលាញ់​ភេទ​ដូចគ្នា។ បច្ចុប្បន្ន​នាង​ជា​តារា​សម្ដែង​ប្រចាំ​ឱ្យ Sastra film។

៥. កូនស្រី​តារា​កំប្លែង ស្រី អ៊ីត គឺ ង៉ាស្រីណាន ហៅ ណាន ណាន៖ ជាកូន​ស្រី​តារា​កំប្លែង​ក៏​ពិតមែន ប៉ុន្តែ​ស្រី​ស្រស់​សោភា​មុខ​មាត់​គួរ​ឱ្យ​ក្នាញ់​រូប​នេះ មាន​សមត្ថភាព​ច្រៀង និង​សម្ដែង​មិន​ចាញ់​ម្ដាយ​ឡើយ ថែម​ទាំង​ធ្លាប់​ចូល​ប្រកួត​កម្មវិធី X Factor Cambodia ថែម​ទៀត​ផង។

៦. កូន​ស្រី​តារា​កំប្លែង ស្រី លាភ គឺ គង់ ដារ៉ាទី ហៅទីទី៖ មិន​ឱ្យ​ចាញ់​ម្ដាយ​ដែល​មាន​អាជីព​ជា​តារា​កំប្លែង​នោះ​ទេ រ៉ាទី ក៏​មាន​ដុង​សិល្បៈ និង​ទេពកោសល្យ​លើ​សិល្បៈ​កំប្លែង​មិន​ចាញ់​​ម្ដាយ​ប៉ុន្មាន​ឡើយ ហើយ​កន្លង​ទៅ​រូប​នាង​ក៏​ធ្លាប់​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​កំប្លែង​ខ្លី​ៗ​ជាមួយ​ក្រុម​នាយ​ក្រឹម និង​ធ្លាប់​លេច​មុខ​ក្នុង​ភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍​ដែរ​គឺ​រឿង «កូន​ពស់​កេង​កង» ផង​ដែរ។

៧. កូនស្រី​បង្កើត​តារា​សម្ដែង​អ្នកស្រី ច័ន្ទ សោភ័ណ្ឌ ហៅ Red Roseគឺ ដាវណ្ណ ជេន្នី៖ មិន​ឱ្យ​ចាញ់​ម្ដាយ​ជា​តារា​សម្ដែង​នោះ​ទេ ជេន្នី ក៏​មាន​ដុង​សម្ដែង​ខ្លាំង និង ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាមួយ​នឹង​ស្នា​ដៃ​សម្ដែង​ដ៏​ប៉ិនប្រសប់​ជាច្រើន​បន្តបន្ទាប់។

៨. ចៅ​ស្រី​តារា​សម្ដែង​ជើង​ចាស់​លោកស្រី កែវ មន្ថា គឺ​កញ្ញា ស៊ូ ស៊ីរីកា៖ ដ្បិត​តែ​មិនមែន​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​លំដាប់​ប្រទេស ប៉ុន្តែ ស៊ីរីកា ក៏​ក្ដោប​បាន​ប្រជាប្រិយភាព​ខ្ពស់​តាមរយៈ​បទចម្រៀង និង​ស្ទីល៍​តុបតែង​ខ្លួន​របស់​នាង។

៩. ចៅប្រុស​អ្នក​​និពន្ធ និង​ដឹក​នាំ​រឿង​លោកស្រី ពាន់ ភួងបុប្ផា គឺ​លោក ម៉ុង ម៉ានិត និង ម៉ុង ម៉ានុត៖ ចៅ​ប្រុស​ទាំង ២ របស់​អ្នក​ដឹកនាំ​រឿង​ជើង​ចាស់​នេះ មាន​សមត្ថភាព​ខ្ពស់​លើ​ការ​តែង​និពន្ធ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​ក៏​ល្បីល្បាញ​ខ្លាំង​តាមរយៈ​ការ​ច្រៀង គ្រាន់តែ ម៉ុង មានិត ប្រឡូក​វិស័យ​សិល្បៈ​មុន ចំណែក ម៉ុង ម៉ានុត ទើប​បោះ​ជំហាន​ចូល​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ។

១០. កូនប្រុស​សិល្ប​ការិនី​អាយ៉ៃ យាយ​យ៉យ គឺ នាយ ព្រែក៖ ពិត​ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន នាយ​ព្រែក បាន​ដើរ​តាម​គន្លង​របស់​អ្នក​ម្ដាយ​តាំង​ពី​នៅ​កុមារភាព​មក​ម្ល៉េះ ហើយ​ពេល​នេះ​លោក​កំពុង​មាន​ភាព​ល្បីល្បាញ​ខ្លាំង​មិន​ចាញ់​ម្ដាយ​ឡើយ​លើ​អាជីព​ជា​ពិធី​ករ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន