មុននិយាយគិតឱ្យមែនទែន ទោះអចេតនាតែពាក្យសម្ដីទាំង ៥ នេះធ្វើឱ្យអ្នកមានគុណស្រក់ទឹកភ្នែកបានយ៉ាងងាយ

ជឿជាក់ថានៅលើលោកនេះគ្មានឪពុកម្ដាយណាម្នាក់ដែលមិនស្រឡាញ់កូននោះទេ ដូច្នេះបើទោះជាមានកំហុសតូច ឬធំខ្លាំងយ៉ាងណាក៏លោកទាំងពីរមិនដែលមានចិត្តប្រកាន់ទោសអ្វីចំពោះកូនឡើយ។ ប៉ុន្តែក្នុងនាមជាកូនមិនត្រូវអាងថាពួកគាត់មិនប្រកាន់ ហើយអាចនិយាយស្ដីពាក្យសម្ដីតាមចិត្តចង់ដោយមិនគិតច្រើនឡើយ ព្រោះពេលខ្លះអាចជាទង្វើអចេតនាមែន តែក៏អាចធ្វើឱ្យគាត់ខូចចិត្តបានដែរ ជាពិសេសនៅពេលដែលគាត់មានវ័យកាន់តែចាស់។ ដូច្នេះមុននឹងនិយាយអ្វីមួយទៅកាន់ពួកគាត់ គួរតែប្រយ័ត្នឱ្យមែនទែនជាពិសេសពាក្យទាំង ៥ នេះ៖

១. តេមកមានការអ្វី?

មិនថានៅក្នុងសង្គមយើងមានឋានៈធំប៉ុណ្ណា ហើយអាយុច្រើនប៉ុណ្ណានោះទេ នៅក្នុងភ្នែកក្រសែភ្នែករបស់អ្នកមានគុណ យើងនៅតែជាកូនក្មេងសម្រាប់គាត់ជានិច្ច។ ជារឿយៗគាត់ច្បាស់ជាដឹងណាស់ហើយថាពេលកូនធំកូនរវល់ច្រើន ប៉ុន្តែ​ហោចណាស់ក៏គាត់អាចមានឱកាសស្ដាប់ឮសំឡេងរបស់កូនទោះតាមរយៈទូរសព្ទក៏ដោយ។ ដូច្នេះកុំឱ្យភាពរវល់វឹកវរក្នុងជីវិត ធ្វើឱ្យយើងមានភាពស្ដាយក្រោយដែលមិនបានចំណាយពេលជាមួយឪពុកម្ដាយ បើទោះបីជាវាត្រឹមជាពាក្យសួរសុខទុក្ខតែប៉ុន្មាននាទីក៏ដោយ។ ហេតុនេះត្រូវបែងចែកឱ្យដាច់រវាងពេលវេលាធ្វើការ និងពេលវេលាសម្រាប់អ្នកមានគុណទាន់នៅមានឱកាសបានប៉ះលោក បានស្ដាប់ឮសំឡេងលោក។

២. កុំចេះ

មនុស្សភាគច្រើនគិតថាពេលខ្លួនឯងធំហើយអាចធ្វើអ្វីបានគ្រប់យ៉ាងដោយមិនចាំបាច់ត្រូវការការណែនាំពីឪពុកម្ដាយទៀតនោះទេ។ តាមពិតទៅ ទោះបីជាពេលនេះយើងធំពេញវ័យពិតមែនក៏ដោយ ក៏ការគិតរបស់យើងមិនទាន់បានវែងឆ្ងាយ ឬម៉ត់ចត់គ្រប់គ្រាន់នៅឡើយទេ។

ហេតុនេះហើយទើបអ្នកទាំងពីរតែងតែចាំសង្កេត និងយកចិត្តទុកដាក់លើយើង ដើម្បីប្រាកដចិត្តថាកូនរបស់គាត់មិនលំបាក ហើយជ្រើសរើសជម្រើសមួយដ៏ត្រឹមត្រូវព្រោះគាត់ចាស់ជាងអាចមើលផ្លូវបានឆ្ងាយជាង។ ដោយសារតែការមើលថែរបស់លោកបានធ្វើឱ្យគំនិតមួយលេចឡើងថាគាត់មិនយល់ពីយើង ឬមិនទុកឱកាសឱ្យយើងអាចស្វែងរកអ្វីដោយខ្លួនឯង។ ដូច្នេះហើយគួរតែកែតម្រូវភាពអាត្មានិយមរបស់ខ្លួនឯងបន្ដិច ហើយផ្ដល់ទំនុកចិត្តលើអ្នកមានគុណដើម្បីឱ្យគាត់ជួយផ្ដល់ពន្លឺស្វែងរកផ្លូវល្អទៅមុនបន្ដទៀតសម្រាប់ជីវិតយើង។

៣. គំនិតចាស់គម្រិលពេកហើយ

ចំណុចដែលគួរចងចាំគឺឪពុកម្ដាយយើង និងយើងគឺស្ថិតនៅក្នុងពីរជំនាន់ផ្សេងគ្នា។ ដូច្នេះពេលខ្លះដំបូន្មានរបស់ពួកគាត់លែងសក្ដិសមជាមួយនឹងជីវិតរបស់យើងទៀតហើយ។ ប៉ុន្តែទោះសម ឬមិនសមក៏ដោយ ក៏យើងមិនគួរនិយាយភាសា
គំរោះគំរើយបំបាក់ទឹកចិត្តនោះទេ។

ជារឿយៗពួកគាត់អាចនឹងមិនពេញចិត្តជាមួយរបៀបរស់នៅរបស់យើងក្នុងពេលបច្ចុប្បន្ន ដូច្នេះទើបភាគច្រើនយើងចូលចិត្តគិតថាពួកគាត់ពិតជាហួសសម័យពិតមែន។ ចំណុចដែលគួរចងចាំមួយទៀតគឺមិនថាយើងធ្វើខុស និយាយខុសឆ្គងប៉ុន្មានដងក៏ដោយ ក៏គាត់នៅតែអភ័យទោសឱ្យយើង បង្រៀនយើង និងស្រឡាញ់យើងដោយគ្មានលក្ខខណ្ឌជារៀងរហូត។ ហេតុនេះកុំនិយាយអ្វីដែលធ្វើឱ្យពួកគាត់ឈឺចាប់ ប៉ុន្ដែព្យាយាមពន្យល់គាត់ ដើម្បីឱ្យយល់កាន់ច្បាស់ពីរបៀបរស់នៅរបស់យើង ដូច្នេះគាត់នឹងមានអារម្មណ៍រីករាយឡើងវិញ ជាពិសេសពេលឃើញកូនចេះគិតបែបនេះ។

៤. កុំបារម្ភច្រើនពេក

ដូចគំនិតមនុស្សពេញវ័យជាច្រើនតែងតែគិតថាខ្លួនធំហើយ មានការងារធ្វើគឺអាចមើលថែខ្លួនឯងបានហើយ។ ប៉ុន្តែសម្រាប់ឪពុកម្ដាយយើងនៅតែជាក្មេងតូច​ត្រូវការឱ្យពួកគាត់ថែទាំ និងយកចិត្តទុកដាក់ជានិច្ច។ ដូច្នេះបើគាត់ថែទាំយើងបានល្អខ្លាំងដោយគ្មានកាលកំណត់ គ្មានការរអ៊ូរទាំអ្វីទៅហើយ ក្នុងនាមជាកូនទោះមិនបានជួយអ្វីច្រើនក៏មិនគួរនិយាយពាក្យសម្ដីដែលធ្វើឱ្យគាត់ខកចិត្តឡើយ។ ប្រសិនបើមិនចង់ឱ្យពួកគាត់ព្រួយបារម្ភច្រើន ត្រូវបង្ហាញឱ្យគាត់ឃើញថាយើងធំហើយ ជាមនុស្សមានកំណើត មានគំនិតចាស់ទុំ និងអាចមើលថែខ្លួនឯងបានពិតមែន។

៥. កុំសួរច្រើនពេក

ជឿជាក់ថាឪពុកម្ដាយទាំងអស់សុទ្ធតែចំណាយពេលមួយជីវិតរបស់គាត់សន្សំសំចៃ និងតស៊ូជាមួយឧបសគ្គគ្រប់បែបយ៉ាងដោយគ្រាន់តែសង្ឃឹមថាកូនគាត់នឹងក្លាយជាមនុស្សល្អហើយរស់នៅសុខស្រួលប៉ុណ្ណោះ។ ហេតុនេះមិនថាក្នុងកាលៈទេសៈណាទេ គាត់តែងតែសួរនាំយើងគ្រប់ពេលខ្លាចកូនឈឺ ឬមានបញ្ហាលំបាក។

ជាងនេះទៅទៀត នៅលើលោកនេះមិនថានៅក្បែរខ្លួនយើងមានមនុស្សល្អច្រើនប៉ុណ្ណានោះទេ ក៏គ្មានអ្នកណាដែលមានក្ដីស្រឡាញ់ខ្លាំងជាងឪពុកម្ដាយយើងដែរ។ ដូច្នេះជំនួសឱ្យចម្លើយបដិសេធ ឬគំរោះគំរើយ យើងគ្រាន់តែធ្វើចិត្តរីករាយជាមួយនឹងសំណួរដែលពោរពេញដោយការព្រួយបារម្ភ និងក្ដីស្រឡាញ់មិនថាក្នុងវ័យ ឬស្ថានភាពតានតឹងខ្លាំងប៉ុណ្ណានោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *