​៤ យ៉ាង​ដែល​គួរ ឬមិន​គួរ​ធ្វើ​​ ពេលហាត់​ប្រាណនៅ​ខែ​ក្ដៅ

ការ​ហាត់​ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ប៉ុន្តែ​ការ​ហាត់​ប្រាណ​ដែល​មិន​ត្រឹម​ត្រូវ​ក៏​អាច​ប៉ះពាល់​ដល់​សាច់ដុំ សុខភាព ឬ​អាច​ប៉ះពាល់​ដល់​ជីវិត​ថែម​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត​បើ​អ្នក​ចង់​ហាត់​ប្រាណ​ពេល​ដែល​មេឃ​ក្ដៅ​ខ្លាំង​ ឬ​ហាត់​ប្រាណ​ក្នុង​រដូវ​ក្ដៅ​នោះ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង​ និង​គួរ​ចៀសវាង​ធ្វើ​វា។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ ៤​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ដាច់​ខាត​ពេល​ហាត់​ប្រាណ​ក្នុង​ខែ​ក្ដៅ​ ឬ​រដូវ​ក្ដៅ។

១ ​ហាត់​ប្រាណ​ពី​ម៉ោង ១០ ព្រឹក​ ដល់​ ៣ ថ្ងៃត្រង់

ម៉ោង ១០ព្រឹក​ដល់​ម៉ោង​ ៣ថ្ងៃ​ត្រង់ ជា​ពេល​វេលា​ដ៏​ក្ដៅ​បំផុត​ប្រចាំ​ថ្ងៃ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​រមួល​ក្រពើ និង​ដាច់​សរសៃ​ឈាម​ខួរក្បាល​ក្នុង​ករណី​ធ្ងន់ធ្ងរ។ ពេល​វេលា​ល្អ​បំផុត​សម្រាប់​ហាត់​ប្រាណ​ក្នុង​ខែ​ក្ដៅ​នោះ​គឺ​ពេល​ព្រឹក​មុន​ម៉ោង​១០ ឬ​ពេល​ដែល​ថ្ងៃ​លិច​ប្រសិន​បើ​អ្នក​រវល់​ធ្វើ​ការ ឬ​ក្រោក​មិន​ទាន់​នា​ពេល​ព្រឹក​។

២ កុំ​ផឹក​កាហ្វេ​មុន​ពេល​ហាត់​ប្រាណ

ប្រសិន​បើ​ពេល​អ្នក​ផឹក​កាហ្វេ​មុន​ពេល​ធ្វើ​ការ​អាច​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ ដែល​ជួយ​ឲ្យ​អ្នក​មាន​ថាមពល បង្កើន​គំនិត​ច្នៃ​ប្រឌិត​ជា​ដើម។ តែ​យ៉ាង​ណា​ការ​ផឹក​កាហ្វេ​មុន​ពេល​ហាត់​ប្រាណ​ជា​រឿង​មួយ​ដែល​អ្នក​មិន​គួរ​ធ្វើ​ឡើយ​ដែល​វា​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ខ្វះ​ជាតិ​ទឹក​។ យល់​ល្អ​អ្នក​គួរ​ផឹក​ទឹក​ត្រជាក់ ឬ​ Smoothie ត្រជាក់​ដែល​អាច​ជួយ​បញ្ចុះ​កម្ដៅ​រាង​កាយ​របស់​អ្នក​។

៣ កុំ​ផឹក​ទឹក​​ពេល​ស្រេក​ខ្លាំង​

កំហុស​ដ៏​ធំ​បំផុត​មួយ​ដែល​អ្នក​គួរ​ចៀស​វាង​គឺ​ការ​ផឹក​ទឹក​តែ​ពេល​ដែល​អ្នក​ស្រេក​ខ្លាំង​ដែល​ជា​ពេល​ដែល​រាង​កាយ​របស់​អ្នក​បាត់​បង់​ជាតិ​ទឹក​រួច​ទៅ​ហើយ​។ រាង​កាយ​បាត់​បង់​ជាតិ​ទឹក​ជា​រឿង​ធម្មតា​ពេល​ហាត់​ប្រាណ​ ឬ​ពេល​មេឃ​ក្ដៅ​ខ្លាំង តែ​ការ​បាត់​បង់​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​រមួល​ក្រពើ​ខ្លាំង​ណាស់​។ ដូច្នេះ​ហើយ​អ្នក​គួរ​ផឹក​ទឹក​មុន​ពេល​ហាត់​ប្រាណ ឬ​ផឹក​ទឹក​ឲ្យ​បាន​ញឹកញាប់​មុន​អំឡុង​ពេល​ហាត់​ប្រាណ។

៤ កុំ​ភ្លេច​ប្រើ​ប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ (Sunscreen or Sunblock)

មិន​ថា​អ្នក​ជា​អត្តពលិក​ដែល​ត្រូវ​តែ​ហ្វឹកហាត់​ពេល​មេឃ​ក្ដៅ ឬ​អ្នក​ហាត់​ប្រាណ​ទូទៅ​​ឡើយ​ អ្វី​ដែល​អ្នក​មិន​គួរ​ភ្លេច​នោះ​គឺ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។ មិន​ថា​ពេល​ណា ម៉ោង​ណា​​នោះ​ទេ​ ក្នុង​រដូវ​ក្ដៅ​ កាំ​រស្មី UV តែង​តែ​មាន​រហូត​ដរាប​ណា​ព្រះ​អាទិត្យ​មិន​ទាន់​លិច​។ កាំ​រស្មី​ UV អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​រលាក (sunburnt) និង​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ប្រឈម​នឹង​អត្រា​មហារីក​ខ្ពស់។ ដូច្នេះ​ហើយ​បើ​ហាត់​ប្រាណ​ក្នុង​រដូវ​ក្ដៅ​ អ្នក​មិន​គួរ​ភ្លេច​ Sunscreen ឬ Sunblock ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន