អ្នកណាខ្លះស្អុយជើង? ៥ វិធីជួយកម្ចាត់ក្លិនបានយ៉ាងល្អ

បញ្ហាជើងធុំក្លិនអាចបណ្ដាលមកពីមូលហេតុច្រើនដូចជា ស្បែកជើងមិនស្អាត ពាក់ស្រោមជើងសើម មិនបានសម្អាតជើងមុនពេលពាក់ស្បែកជើង ឬក្នុងករណីខ្លះបណ្ដាលមកពីការបែកញើសជើងច្រើនតែម្ដង។ សម្រាប់ក្លិនដែលបណ្ដាលពីការសម្អាតជើងនិងស្បែកជើងមិនបានត្រឹមត្រូវងាយស្រួលបំបាត់ទេ ដោយគ្រាន់តែលាងសម្អាតទាំងជើងនិងស្បែកជើងឱ្យស្អាតឡើងវិញហើយព្យាយាមយកស្បែកជើងដែលលាងហើយនោះទៅហាលថ្ងៃ។ ប៉ុន្តែសម្រាប់អ្នកដែលធុំក្លិនជើងដោយសារបែកញើសច្រើនមិនងាយស្រួលក្នុងការបំបាត់ក្លិនដូចគេនោះទេ ដោយសារតែញើសទាំងនោះទុកយូរទៅនឹងប្រែជាក្លិនស្អុយជាមិនខាន។ ដូចនេះត្រូវធ្វើយ៉ាងណាដើម្បីកម្ចាត់បញ្ហានេះបាន?

១. ទឹកខ្មេះ

លាយទឹកខ្មេះ ៣ ស្លាបព្រាជាមួយទឹកក្ដៅឧណ្ណៗក្នុងបរិមាណល្មមត្រាំជើង។ មុនពេលដាក់ត្រាំជើងត្រូវប្រាកដថាលាងជើងឱ្យស្អាតជាមុនសិន រួចត្រាំក្នុងរយៈពេល ៥ នាទី។ បន្ទាប់មកយកស្បៃ ឬច្រាសមានសរសៃទន់ៗមកដុសសម្អាតជើងដោយផ្ដោតទៅលើម្រាមជើង ក្រចកជើង កជើង និងកែងជើង។ ក្រោយពីដុសស្អាតល្អហើយ លាងជើងជាមួយទឹកស្អាតម្ដងទៀតជាការស្រេច។

២. ម្សៅសាច់ជូរ

ដូចដែលបានដឹងហើយថាសាច់ជូរមានតួនាទីជាអ្នកជំនាញកម្ចាត់ក្លិនបានយ៉ាងល្អ។ ដូចនេះវាគឺល្អមែនទែនក្នុងការយកសាច់ជូរនេះមកបំបាត់ក្លិនជើងដែលបណ្ដាលមកពីការបែកញើស។ សម្រាប់វិធីប្រើវិញគឺប្រើសាច់ជូរនេះមកដុសសម្អាតជើងក្រោយលាងស្អាតហើយ ឬក៏អាចយកម្សៅសាច់ជូរដាក់កូរក្នុងទឹករួចដាក់ត្រាំជើងរយៈពេល ៥ នាទីបាន។

៣. សម្បកក្រូចឆ្មារ

នៅពេលច្របាច់ក្រូចឆ្មារអស់ហើយកុំទាន់ចោលសម្បក ដោយសារតែក្រូចឆ្មារក៏អាចជួយបំបាត់ក្លិនជើងបានដែរ។ អ្នកទាំងអស់គ្នាគ្រាន់តែយកសម្បកក្រូចឆ្មារនោះទៅដុស និងជូតនៅចន្លោះម្រាមជើងរហូតដល់សម្បកក្រូចចាប់ផ្ដើមស្ងួត រួចទៅលាងជើងជាមួយទឹកក្ដៅឧណ្ហ៍ៗជាការស្រេច។

៤. ម្សៅកូនក្មេង

បើមិនចង់ចំណាយពេលយូរ អ្នកទាំងអស់គ្នាក៏អាចប្រើម្សៅកូនក្មេងដើម្បីបំបាត់បានដែរ។ សម្រាប់វិធីប្រើវិញគ្រាន់តែចាក់ម្សៅចូលក្នុងស្បែកជើងក្នុងចំនួនតិចល្មមមុនពេលពាក់ជាការស្រេច។ ធ្វើបែបនេះវាមិនត្រឹមតែជួយទប់ញើសទេ វាថែមទាំងអាចទប់ក្លិនមួយកម្រិតដែរ។

៥. ម្សៅ Baking Soda

វិធីចុងក្រោយក្នុងការកម្ចាត់ក្លិនជើងនោះគឺម្សៅ Baking Soda ដោយគ្រាន់តែយកវាទៅលាយជាមួយទឹកក្ដៅឧណ្ណៗរួចកូរឱ្យសព្វ។ បន្ទាប់មកយកល្បាយទាំងនោះមកលាបលើជើងរួចប្រើជក់ ឬច្រាសដុសធ្មេញមកដុស ជាពិសេសនៅកន្លែងត្រង់ចន្លោះម្រាមជើងដោយសារតែវាជាកន្លែងដែលងាយបែកញើសនិងបង្កើតបាក់តេរីជាងគេ។ ក្រោយលាបនិងសម្អាតរយៈពេល ២ ទៅ ៣ នាទីហើយលាងជើងជាមួយសាប៊ូហើយជូតឱ្យស្ងួតជាការស្រេច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ