ទម្លាប់​អាក្រក់​ទាំង ៤ ដែល​ធ្វើ​ឱ្យ​អ្នក​តែងតែ​អស់​កម្លាំង

ការ​ហត់​នឿយ​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ និង​ភាព​នឿយហត់​គឺ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​វា​កើត​ឡើង​ពី​ទង្វើ​មិន​ល្អ​មួយ​ចំនួន​ដែល​អ្នក​បាន​ធ្វើ។ តែ​យ៉ាង​ណា​បើ​ទង្វើ​មួយ​នោះ​ក្លាយ​ទៅ​ជា​ទម្លាប់​វិញ វា​អាច​ជះ​ឥទ្ធិពល​ធំធេង​ដល់​ការងារ និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​អាក្រក់​ទាំង ៤ ដែល​អាច​ប៉ះ​ពាល់​ទៅ​ដល់​ការងារ​របស់​អ្នក និង​តែង​តែ​ធ្វើ​ឱ្យ​អ្នក​តែងតែ​អស់​កម្លាំង។

ការ​ប្រើប្រាស់បណ្ដាញសង្គម​ច្រើន​ពេក

បណ្ដាញ​សង្គម​មិន​អាក្រក់​ពី​នោះ​ទេ​បើ​យើង​ប្រើ​វា​ក្នុង​ផ្លូវ​ដែល​ត្រឹម​ត្រូវ វា​ថែម​ទាំង​​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​កាន់​តែ​ងាយ​ស្រួល​ទៀត​ផង។ ​យ៉ាងណា​ការ​ប្រើប្រាស់​ដែល​ច្រើន​ហួស​ប្រមាណ​អាច​ប្រែ​ជា​អាក្រក់ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​យើង។ ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​ច្រើន​ម៉ោង​ប៉ះពាល់​ដល់​ផលិតភាព​ការងារ និង​ធ្វើ​ឱ្យ​ថាមពល​ថយ​ចុះ។ ការ​ប្រើ​បណ្ដាញ​សង្គម​លើស​កម្រិត​ក៏​អាច​បង្ក​ឱ្យ​មាន​ការ​ថប់អារម្មណ៍​ទម្លាប់​អវិជ្ជមាន​ដូច​ជា​ការ​ប្រៀបធៀប និង​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ និង​អ្វី​ដែល​ពួកគេ​គិត​ចំពោះ​អ្នក។

ការ​គេង​មិន​គ្រប់​គ្រាន់

អារម្មណ៍​នៅ​ពេល​ដែល​គេង​មិន​គ្រប់​គ្រាន់​ប្រហែល​ជា​យើង​គ្រប់​គ្នា​ធ្លាប់​បាន​ជួប​មក​ហើយ។ នៅ​ពេល​ដែល​អ្នក​គេង​មិន​គ្រប់គ្រាន់ រាងកាយ​របស់​អ្នក​កាន់​តែ​ខ្សោយ​ ស្ទើរ​តែ​គ្មាន​កម្លាំង​ធ្វើ​អ្វី​សោះ​ពេញ​មួយ​ថ្ងៃ ដោយ​សារ​តែ​អ្នក​មាន​ថាមពល​ត្រឹមតែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ផលិតភាព​របស់​អ្នក​ត្រូវ​បាន​ប៉ះពាល់​ដោយ​បញ្ហា​នេះ ដូច្នេះ​ហើយ​ដើម្បី​ការពារ​បញ្ហា​ទាំង​នេះ​គួរ​គេងឲ្យ​បាន​គ្រប់​គ្រាន់ ឬ​យ៉ាង​ហោច​ណាស់​ ៧ទៅ៨ម៉ោង។

បារម្ភ​ពី​អ្វី​ដែល​អ្នក​​គិត​ចំពោះ​អ្នក

ការ​ចំណាយ​ពេល​ខ្វល់ខ្វាយ​ទៅ​លើ​អ្វី​ដែល​អ្នក​ដទៃ​គិត​ មិន​ត្រឹម​តែ​ខ្ជះខ្ជាយ​ពេល​វេលា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​បំផ្លាញ​​អារម្មណ៍​ និង​ទំនុក​ចិត្ត​របស់​អ្នក​ព្រោះ​អ្វី​ដែល​អ្នក​គិត​នោះ​គឺ​គ្រាន់​ជា​រូបភាព​ដែល​ខួរក្បាល​របស់​ខ្លួន​បាន​បង្កើត​ឡើង។ ជា​ជាង​ការ​ខ្វល់ខ្វាយ​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត សន្មត​ថា​មនុស្ស​គ្រប់គ្នា​និយាយ​អាក្រក់​ទៅ​ចុះ​ ហើយ​បន្ត​ធ្វើ​ការ​របស់​ខ្លួន​ទៅ​មុខ​ទៀត។ អ្នក​នឹង​មាន​អារម្មណ៍​កាន់​តែ​ប្រសើរ​ ហើយ​មាន​ថាមពល​បន្ថែម​ទៀត។

រស់​នៅ​ក្នុង​អតីតកាល

អតីតកាល​គឺជា​អតីតកាល ហើយ​គ្មាន​អ្វីដែលត្រូវ​រអ៊ូរទាំ ឬ​ខឹង​នឹង​វា​ឡើយ។ មនុស្ស​តែ​មួយ​គត់​ដែល​អ្នក​មាន​ឥទ្ធិពល​គឺ​អ្នក ដូច្នេះ​រៀន​ដោះលែង ​សម្រាប់ខ្លួន​អ្នក។ មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រើ​ប្រាស់​ថាមពល​ដែល​ខ្លួន​មាន​គិត​អំពី​រឿង​អាក្រក់​ដែល​អាច​កើត​ឡើង​នា​ពេល​អនាគត ឬ​កំពុង​ជាប់​គាំង​នៅ​ក្នុង​អតីតកាល​ ដោយ​​រឿង​អវិជ្ជមាន​ទាំង​នោះ​មិន​អាច​ផ្លាស់​ប្ដូរ​បាន​បើ​ទោះ​យ៉ាង​ណា​ក៏​ដោយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ