មក​ស្គាល់​ពី​តិចនិក​ ៤-៧-៨ ​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ក្នុង​រយៈ​ពេល ៦០ វិនាទី

ការ​គេង​អាច​ជា​បញ្ហា​ប្រឈម​​មួយ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​មួយ​ចំនួន បញ្ហា​នៃ​ការ​គេង​ភាគ​ច្រើន​កើត​ទៅ​លើ​មនុស្ស​វ័យ​កណ្ដាល​ដែល​ជួប​ភាព​ស្មុគ​ស្មាញ​ច្រើន​ក្នុង​ជីវិត។ តិចនិក​ ៤-៧-៨ គឺ​ជា​តិចនិក​ដង្ហើម ហើយ​ក៏​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ដង្ហើម​បន្ធូរ​អារម្មណ៍ផងដែរ។ តិចនិក​ ៤-៧-៨ គឺ​ពាក់​ព័ន្ធ​នឹង​ដង្ហើម​ដោយ​គេ​អនុវត្ត​ដោយ​ការ​ដក​ដង្ហើម​ចូល ៤ វិនាទី ទប់​ដង្ហើម ​៧ វិនាទី និង​ដក​ដង្ហើម​ចេញ​ ៨ វិនាទី។

តើ​តិចនិក​ដង្ហើម ៤-៧-៨ គឺ​ជា​អ្វី?

៤-៧-៨ គឺ​ជា​តិចនិក​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​អនុវត្ត​ដក​ដង្ហើម​វែងៗ​ចេញ និង​ចូល។ តិចនិក​ដង្ហើម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ Dr. Andrew Weil ដែល​ជា​វេជ្ជបណ្ឌិត​​ដ៏​ល្បី​ល្បាញ ជា​ស្ថាបនិក និង​នាយក​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Arizona។ Dr. Andrew Weil ជឿ​ថា​តិចនិក​ដង្ហើម​មួយ​នេះ​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង ជួយ​ឲ្យ​គេង​លក់​ក្នុង​រយៈ​ពេល​ខ្លី គ្រប់គ្រង​ចំណង់​អាហារ និង​គ្រប់​គ្រង​កំហឹង។

តើ​យើង​អាច​ធ្វើ​វា​ដោយ​របៀប​ណា?

ដើម្បី​អនុវត្ត​តិចនិក​មួយ​នេះ​អ្នក​គួរ​ស្វែង​រក​កន្លែង​អង្គុយ​សមរម្យ​មួយ​ ឬ​មាន​ផាសុកភាព ហើយ​ត្រូវ​អង្គុយ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ម្យ៉ាង​ទៀត​ប្រសិន​បើ​អ្នក​ប្រើ​តិចនិក​មួយ​នេះ​ដើម្បី​ឲ្យ​គេង​លក់​លឿន គេង​ហើយ​អនុវត្ត​វា​គឺ​ល្អ​បំផុត។ មុន​ពេល​ចាប់​ផ្ដើម​អនុវត្ត​វា​អ្នក​ត្រូវ​ប្រើ​អណ្ដាត​របស់​អ្នក​ទល់​នឹង​ធ្មេញ​ខាង​លើ​ ហើយ​ចាប់​ផ្ដើម​អនុវត្ត​វា។

អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

  • ដក​ដង្ហើម​ចូល​មួយៗ​តាម​ច្រមុះ​រយៈ​ពេល ៤ វិនាទី
  • ទប់​ដង្ហើម​រយៈ​ពេល​ ៧ វិនាទី
  • បន្ទាប់​មក​ដក​ដង្ហើម​ចេញ​តាម​មាត់​រយៈ​ពេល​ ៨ ​វិនាទី
  • ជំហាន​ចុង​ក្រោយ​គឺ​ធ្វើ​វា​ឡើង​វិញ​ ៤ ដង

Dr. Weil ណែ​នាំ​ឲ្យ​ប្រើ​តិចនិក​មួយ​នេះ​ ៣ ដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ក្នុង​រយៈ​ពេល​ខ្លី។ គាត់​ក៏​បាន​ណែនាំ​ទៀត​ថា​ពេល​អនុវត្ត​តិចនិក​ដំបូង​ហាម​អនុវត្ត​តិចនិក​មួយ​នេះ​​លើស​ពី​ ៤​ ដង។

តើ​តិចនិក​ដង្ហើម​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

មាន​ការ​អះអាង​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ថា​តិចនិក​ដង្ហើម​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ភាព​ ស្មុគស្មាញ​របស់​មនុស្ស​ និង​កម្រិត​នៃ​ភាព​តានតឹង ឬ​ស្ត្រេស។ ជា​ឧទាហរណ៍​ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​ ២០១១ ​ដោយ​ Health Science Journal បាន​កំណត់​អត្ថប្រយោជន៍​ជា​ច្រើន​ពី​តិចនិក​ដង្ហើម​ដែល​មាន​ដូចជា៖

  • កាត់​បន្ថយ​ការ​ថមថយ​កម្លាំង
  • កាត់​បន្ថយ​ភាព​តានតឹង
  • កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត
  • គ្រប់​គ្រង​ស្ត្រេស​បាន​ល្អ​ជាង​មុន
  • បញ្ចុះ​សម្ពាធ​ឈាម
  • ជួយ​ឲ្យ​រោគសញ្ញា​ជំងឺ​ឈឺក្បាល​ប្រកាំង​ប្រសើរ​ឡើង
  • ជួយ​កាត់​បន្ថយ​ភាព​គឃ្លើន​របស់​មនុស្ស​ប្រុស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ