លើលោកនេះកម្រមានគូស្នេហ៍ណា ចរិតដូចគ្នាបេះដាក់ណាស់

យើង​ប្រាកដជា​ធ្លាប់​ឮ​ថា គូនេះ​សម​គ្នា​អ៊ីចេះ គូ​នោះ​សម​អ៊ីចុះ ប៉ុន្តែ​ជឿ​ចុះ​ក្នុង​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ កម្រ​មាន​ភាព​ស៊ីមេត្រី​គ្នា​ល្អ​ឥតខ្ចោះ​ខ្លាំង​ណាស់។ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់​មនុស្ស​ពីរ​នាក់ ដែល​មាន​ចរិត​ដូច​គ្នា​ទាំងស្រុង។ ក្នុង​នោះ​តែងតែមាន ចំណុច​លើស ឬ​ខ្វះ​គ្នា ទោះ​មិន​ច្រើន ក៏​បន្តិចបន្តួច​ដែរ។ អ្នក​ទាំងពីរ​អាច​មាន៖


– មួយគឺខ្លាំង មួយ​ទៀត​ប្រាកដ​ជា​ខ្សោយ​ហើយ បើ​ខ្លាំង​ទាំង​ពីរ ប្រាកដជា​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ឡើយ
– ម្នាក់​មាន​អំណាច ហើយ​ម្នាក់​ទៀត​ប្រាកដជា​ភាគី​ដែល​គ្មាន​ថាមពល​ទៅ​តបត
– អ្នក​ទាំង​ពីរ​ប្រាកដ​ជា​មាន​ម្នាក់​ឧស្សាហ៍ ហើយ​ម្នាក់​ទៀត​ជា​មនុស្ស​ខ្ជិល
– បើ​មួយ​ជា​មនុស្ស​ពូកែ​យក​ចិត្ត​ទុក​ដាក់ ម្នាក់​ទៀត​អាច​មិន​សូវ​ចេះ​យក​ចិត្ត​ទុក​ដាក់​ឡើយ

– ម្នាក់​ជា​មនុស្ស​ទូលាយ ម្នាក់​ទៀត​មិន​ទូលាយ​ពេក​ទេ
– ម្នាក់​លេង​សើច​ច្រើន ម្នាក់​ទៀត​អាច​ជា​មនុស្ស​ម៉ឺងម៉ាត់

– បើ​ខាង​ស្រី​ជាមនុស្ស​គិត​ច្រើន អាច​ខាង​ប្រុស​មិន​សូវ​ចេះ​គិត​វែង​ឆ្ងាយ

– ម្នាក់​ពូខែ​ខឹង ម្នាក់​ទៀត​ប្រាកដជា​ពូកែ​លួង

– រវាងអ្នកទាំងពីរប្រាកដជាមានម្នាក់ស្លូត ហើយម្នាក់ទៀតកាច

– រឿងមិនគួរឲ្យជឿមួយទៀតកម្រមានគូស្នេហ៍ណាចូលចិត្តពណ៌ដូចគ្នាណាស់

– ក្នុង​ចំណោម​អ្នក​ទាំង​ពីរ ប្រាកដ​ជា​មាន​ម្នាក់​ជា​អ្នក​និយាយ​ច្រើន​ជាង​ម្នាក់​ទៀត
– ម្នាក់​ចូលចិត្ត​ញ៉ាំហឹរ ម្នាក់​ទៀត​អាច​មិន​ចេះ​ហឹរ​សូម្បីតែ​បន្តិច
– ស្រី​ៗ​ចូលចិត្ត​មើល​រឿង​មនោសញ្ចេតនា តែ​ជឿ​ថា​ប្រុស​ៗ​ភាគច្រើន​ចូលវិញ​រឿង​បាញ់​ប្រហារ ឬ​រឿង​រន្ធត់​ៗ
– បើ​ម្នាក់​ជា​មនុស្ស​មាន​របៀប ម្នាក់​ទៀត​ប្រាកដជា​ពូកែ​ពង្រាយ
– ម្នាក់​ជា​មនុស្ស​ពូកែ​រក​លុយ ហើយ​ម្នាក់​ទៀត​ពិតជា​ពូកែ​សន្សំ

– ម្នាក់​រឡិករឡក់ ហើយ​ម្នាក់​ទៀត​ត្រូវត្រឹម

– ម្នាក់​ចាស់ទុំ ម្នាក់​ទៀត​នៅ​ក្មេង​ឆេវឆាវ


តាម​ពិត​មនុស្ស​ពីរ​នាក់​នៅ​ជាមួយ​គ្នា ប្រៀប​ដូច​ជា​ដំឡូងនិង​ប៉េងប៉ោះ។ ពួកគេ​មិន​មាន​ភាព​ដូចគ្នា ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ជាមួយ​គ្នា។ ដំឡូង​ក្លាយ​ជា​ដំឡូងបំពង ហើយ​ប៉េងប៉ោះ​ក្លាយ​ជា ជ្រលក់ ដែល​ជា​ការ​ផ្គូផ្គង​ដ៏​ល្អ​ឥត​ខ្ចោះ។ គ្មាន​មនុស្ស​ពីរនាក់​កើត​មក​ជា​ដែល​សក្តិសម​នឹង​គ្នា​នោះ​ទេ តែ​វា​ត្រូវការ​ការ​យល់ឃើញ ការអត់ឱន ការ​សម្របសម្រួល​ចូលគ្នា និង​ការ​ផ្លាស់ប្តូរ ដែល​អាច​នៅ​ទឹម​គ្នា​បាន។ ក្នុង​អំឡុង​ពេល​ទាក់ទង​គ្នា យើង​កំពុង​ផ្លាស់ប្តូរ​ភាព​មិន​សម​គ្នា​ទៅវិញទៅមក ហើយ​ធ្វើឱ្យ​យើង​ក្លាយ​ជា​មនុស្ស​ត្រឹមត្រូវ​សម្រាប់គ្នា​ទៅវិញទៅមក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម