រឿង ៥យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​មុន​ពេល​ចាប់​ផ្ដើម​ខែ​ថ្មី

ការ​ចាប់​ផ្ដើម​នៃ​ខែ​ថ្មី​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​មួយ​ដើម្បី​រៀបចំ​ខ្លួន​ឡើង​វិញ។ ការ​ចាប់ផ្តើម​ខែ​ថ្មី​របស់​អ្នក​បាន​ត្រឹមត្រូវ​នឹង​ជួយ​ឱ្យ​ខែ​ទាំង​មូល​ដំណើរការ​ដោយ​រលូន​ផង​ដែរ។ វា​ជារឿង​ដ៏​ល្អ​ក្នុង​ការ​តាមដាន​ខ្លួន​ឯង​ជា​រៀង​រាល់​ខែ ដើម្បី​ឲ្យ​ប្រាកដ​ថា​អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ជីវិត​របស់​អ្នក។ មួយ​ខែៗ​ដើរ​លឿន​និង​ផ្លាស់​ប្ដូរ​លឿន​ដូចគ្នា ដូច្នេះ​ការ​តាម​ដាន​​ និង​កែប្រែ​សកម្មភាព​របស់​ខ្លួន​ជា​រឿង​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ពេល​វេលា​របស់​អ្នក។ ខាង​ក្រោម​ជា​រឿង ៥យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​រៀង​រាល់​ពេល​​ចាប់​ផ្ដើម​ខែ​ថ្មី។

១ ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​របស់​ខ្លួន​នៅ​ខែ​មុន ហើយ​ធ្វើ​ការ​កែ​តម្រូវ​បើ​ចាំ​បាច់

​​កាន់​តែ​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ស្គាល់​ខ្លួន​ឯង ហើយ​ធ្វើ​អ្វី​មួយ​កាន់តែ​មាន​ប្រសិទ្ធភាព។ ចំណាយ​ពេល​ខ្លះ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង​កាល​ពី​ខែ​មុន ឬ​ការងារ​របស់​ខ្លួន​ពី​ខែ​មុន អាជីវកម្ម និង​ពេល​វេលា​ជា​មួយ​គ្រួសារ​ជា​ដើម។ ពេល​ខ្លះ​យើង​អាច​ធ្វើ​អ្វី​មួយ​ដោយ​មិន​ដឹង​ខ្លួន ឬ​ខុស​ពី​ខ្លួន​ឯង​ក៏​ថា​បាន។ ការ​ឆ្លុះ​បញ្ចាំង​មិន​ត្រឹម​តែ​ទៅ​លើ​ចំណុច​អាក្រក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​លើ​ចំណុច​ល្អ​របស់​ខ្លួន​ផង​ដែរ។ ​សាទរ​ខ្លួន​ឯង​បើ​មាន​ព្រឹត្តិការណ៍​សំខាន់​ៗ ​ការ​រីក​ច្រើន​ និង​សមិទ្ធផល។

២ កំណត់​គោលដៅ​សម្រាប់​ខែ​ថ្មី

វា​ជា​កិច្ចការ​សំខាន់​បំផុត​មួយ​ដែល​មិន​គួរ​រំលង​ដែល​ត្រូវ​ធ្វើ​នៅ​ដើម​ខែ​នីមួយៗ។ ការ​កំណត់​គោលដៅ​ជួយ​រំលឹក​អ្នក​អំពី​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន ឬ​ចង់​បាន និង​ជំហាន​ប្រចាំ​ខែ​ដែល​អ្នក​ត្រូវ​ធ្វើ​​ដើម្បី​បាន​ទៅ​ដល់​ទី​នោះ។ វា​ជួយ​រំលឹក​អ្នក​រាល់​ថ្ងៃ​នៃ​គោលដៅ​របស់​អ្នក និង​ធានា​ថា​ខ្លួន​អ្នក​ដើរ​លើ​វិថី​ត្រឹម​ត្រូវ​ទៅ​រក​គោល​ដៅ​របស់​ខ្លួន។

៣ ត្រួត​ពិនិត្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន

ការ​ត្រួត​ពិនិត្យ​ការ​ចំណាយ ឬ​លុយ​របស់​ខ្លួន​ពិតជា​សំខាន់ និង​ជួយ​ក្រើន​រំលឹក​ខ្លួន​ឯង។ ឧបមា​ថា​កាល​ពី​ខែ​មុន​អ្នក​ចំណាយ​លើស​ខ្ទង់​រហូត​ដាច់យ៉ៃ​ ដូច្នេះ​ការ​ត្រួត​ពិនិត្យ​ការ​ចំណាយ​របស់​ខ្លួន​ជួយ​ឲ្យ​អ្នក​ដឹង​ថា​ខ្លួន​បាន​ចំណាយ​ខ្ពស់​ទៅ​លើ​អ្វី​ ដើម្បី​យក​មក​រៀប​ចំ​ការ​ចំណាយ​ខែ​បន្ទាប់​ខាង​មុខ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

៤ បោះចោល​ទុក្ខ​កង្វល់​កាល​ពី​ខែ​មុន

វា​ពិត​ជា​មិន​អាច​ទៅ​រួច​ក្នុង​ការ​បំភ្លេច​អតីតកាល​ ហើយ​ខែ​ថ្មី​ក៏​មិន​បាន​ធ្វើ​ឱ្យ​បញ្ហា​របស់​អ្នក​រលាយ​បាត់​ដែរ។ ប៉ុន្តែ​អ្នក​អាច​ប្រើ​ពេល​នេះ​ដើម្បី​សញ្ជឹង​គិត​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួន​អ្នក​ធ្លាក់​ចុះ។ អ្នកនិពន្ធ និង​ជា​វាគ្មិន​បំផុស​គំនិត​លោក​បណ្ឌិត Jodi Ashbrook លើក​ឡើង​ថា “ខែ​ថ្មី​គឺ​ជា​ហេតុផល​ដើម្បី​ឆ្ពោះ​ទៅ​មុខ ហើយ​ទុក​ឥវ៉ាន់(ទុក្ខសោក) ​ចោល ហើយ​ចាប់​ផ្ដើម​ជា​ថ្មី” ។ អ្នក​គួរ​ចងចាំ​ដើម្បី​ជា​មេរៀន​ជីវិត​ តែ​មិន​គួរ​ស្ពាយ​វា​ឲ្យ​ធ្ងន់​ខ្លួន​ពិបាក​ធ្វើ​ដំណើរ​ក្នុង​ខែ​ថ្មី​ឡើយ។

៥ បង្កើន​ challenge សម្រាប់​ខ្លួន​ឯង

ខែ​ថ្មី​គឺ​ជា​ឱកាស​ challenge ដ៏​ល្អ​មួយ​ដើម្បី​ជួយ​អ្នក​ឱ្យ​ធ្វើការ​ឆ្ពោះ​ទៅ​រក​គោលដៅ​ធំ​របស់​ខ្លួន ឬ​គ្រាន់តែ​ធ្វើ​នូវ​អ្វី​ដែល​ថ្មី​ និង​ប្លែក​នៅ​ក្នុង​ជីវិត​របស់​អ្នក​សម្រាប់​ខែ​នេះ។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ challenge ខ្លួន​ឯង​ដើម្បី​បំផុត​ទម្លាប់​អាក្រក់​ណា​មួយ​ដែល​ខ្លួន​មាន​កាល​ពី​ខែ​ចាស់​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម