សុធីតា ពោល​ប៉ុន្មាន​ឃ្លា​ចាក់​បេះដូង​អ្នក​គាំទ្រ មុន​ប្រគល់​មកុដ​ឲ្យ​ Miss Grand ថ្មី

ពេលវេលានៃការគ្រប់គ្រងមកុដ Miss Grand Cambodia 2021 របស់ កញ្ញា ប៉ូគឹមថេង សុធីតា កាន់តែខើចទៅៗហើយ ដោយឆាប់ៗនេះនាងនឹងត្រូវផ្ទេរមកុដនេះឱ្យទៅម្ចាស់ជយលាភី Miss Grand Cambodia 2022 ម្ដង។ រយៈពេលចុងក្រោយនេះ គេបានឃើញ MGC 2021 រូបនេះ សម្រុកថតរូបជាមួយមកុដដ៏មានតម្លៃនេះ ហើយបង្ហោះរូបស្អាតៗពាសពេញបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាម ថែមទាំងពោលពាក្យមានតម្លៃជាច្រើនក្នុងនាមជាម្ចាស់មកុដនេះ ធ្វើឱ្យហ្វេនៗអានហើយរំជួលចិត្តជំនួសនាងជាពន់ពេក។

កាន់តែរំជួលចិត្តជាងនេះទៀតនោះគឺ សុធីតា ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យ Beauty pageant នៅកម្ពុជា បានប្រាប់ឱ្យហ្វេនៗជឿលើពាក្យមួយឃ្លារបស់នាង។ នាងបាននិយាយថា៖ «មកុដមើលទៅស្រស់ស្អាត តែវាមិនងាយស្រួលទេនៅក្នុងការដណ្តើម ហើយរឹតតែមិនងាយស្រួលទៅទៀតប្រសិនបើអ្នកបានគ្រង តែជឿខ្ញុំ អ្នកនិងជាមនុស្សស្រីដែលខ្លាំងនិងពូកែបំផុតប្រសិនបើអ្នកធ្វើបាន»។ ធីតា ប្រាប់ឱ្យហ្វេនៗ «កុំខ្លាច ក្នុងការរត់តាមក្តីស្រមៃរបស់ខ្លួនឯង សុធីតានិងជាកម្លាំងចិត្តណា»។ 

បន្ថែមពីលើពាក្យដ៏មានអត្ថន័យនោះ ស្រាប់តែរសៀលថ្ងៃនេះ នាងបានបង្ហោះរូបជាច្រើនសន្លឹកទៀតជាមួយ Caption ថា៖ «ជិតដល់ពេលវេលាដែលអ្នករកបានម្ចាស់ថ្មីហើយ ដូចនេះសុំពាក់ សុំថតជាមួយអ្នកអោយអស់ចិត្តតែម្តង មកុដមាសដ៏ប្រណិតរបស់ខ្ញុំអើយ អរគុណគ្រប់យ៉ាងសម្រាប់ពេលវេលាកន្លងមកដែលនៅជាមួយគ្នា តស៊ូជាមួយគ្នា»។

ថ្វីបើ TOP 10 MISS GRAND INTERNATIONAL រូបនេះ ត្រូវផ្ទេរមកុដនេះទៅឱ្យម្ចាស់ជយលាភីថ្មីឆាប់ៗក៏ពិតមែន ប៉ុន្តែហ្វេនៗរបស់នាងបែរជាមិន​ខ្វល់ថានាងមានមកុដឬអត់នោះទេ តែពួកគេនៅតែគាំទ្រនាង ព្រោះ Miss Grand Cambodia 2021 បានចាក់ជ្រៅទៅក្នុងដួងចិត្តអ្នកគាំទ្រទៅហើយ។ 

ហ្វេនៗរបស់បវរកញ្ញារូបនេះនាំគ្នា Comment ថា៖ «បេះដូង ប្រចាំប្រទេសកម្ពុជា» «ទោះបីបងផ្ទេរមកុដឲ្យអ្នកផ្សេងក៏ដោយខ្ញុំនៅតែស្រឡាញ់បងរហូតមិនប្រែទេជាប់ស្នេហ៍បងធីតាហើយ» «ស្រលាញ់បងពេញបេះដូងម្ចាស់ក្សត្រីរបស់ប្រទេសកម្ពុជា» «លឿនដល់ហើយណ៎ Queen» «មិនទាន់អស់ចីត្តទេបង បើអាចចង់ឲ្យពាក់រហូត»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម