៣ ចំណុច យុវវ័យគួរចូលរួមមហោស្រពភាពយន្តខ្លីចតុមុខ

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា បាន​ធ្វើឲ្យ​កម្មវិធី «មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​លើក​ទី​៩» (CSFF 2020) បាន​ខកខាន​ការ​រៀបចំ ចំណែក «មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខលើកទី១០» (CSFF 2021) ត្រូវ​បាន​ប្រារព្ធ​ឡើង​លក្ខណៈ​អនឡាញ​តាម​បែប​គន្លង​ថ្មី ក្នុង​នោះ​ជយលាភី​រឿង​ខ្លី​ឆ្នើម​ប្រចាំ​ឆ្នាំ​បាន​ទៅ​លើ​រឿង «ប៉ាន់​ក្រហម»​របស់​លោក ទី ទេពនិមល។

សម្រាប់​រដូវ​កាល​ថ្មី មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ ២០២២ ដែល​ត្រូវ​ជា​ឆ្នាំ​ទី​១១ CSFF បាន​ប្រកាស​បើក​ទទួល​រឿង​ប្រកួត សម្រាប់​ឆ្នាំ​នេះ​ពី​សមិទ្ធិករ​រឿង​ខ្លី​ចាប់តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា កន្លង​ទៅ​ម្ល៉េះ។ ឆ្នាំនេះ​មហោស្រព​នឹង​បើក​ទទួល​រឿង​៣ ប្រភេទ ដូចជា រឿង​ប្រឌិត​ខ្លី រឿង​ប្រភេទ​លក្ខណៈ​ឯកសារ​ខ្លី (documentary) និង​ប្រភេទ​វីដេអូ​ចម្រៀង (music video)។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក គាំ វុត្ថា អ្នក​ជ្រើសរើស​រឿង​ក្នុង​ស្រុក (local programmer) កាល​ពី​ពេល​កន្លង​ទៅ។

តាម​ការ​គ្រោងទុក CSFF លើក​ទី១១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​តុលា ឆ្នាំ ២០២២ នេះ។ ស្រប​ពេល CSFF 2022 កំពុង​ត្រៀម​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​ចុង​ឆ្នាំ​នេះ លោក គាំ វុត្ថា បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​អ្នក​ជ្រើសរើស​រឿង​ក្នុង​ស្រុក​ថា ដោយសារ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ជា​មហោស្រព​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​មិន​អាច​ធ្វើការ​តែ ២ ទៅ ៣ នាក់​នោះ​ទេ គឺ​ត្រូវការ​ជំនួយ​ជាច្រើន​ទៀត​ពី​សិស្ស និស្សិត ដ៏​ដូចជា​អ្នក​ស្រលាញ់​វិស័យ​ភាពយន្ត​ទាំងអស់​គ្នា។

សំណួរ៖ ហេតុអ្វី​ចាំបាច់​ត្រូវ​ចូលរួម​ជាមួយ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ?

អ្នក​ជ្រើសរើស​រឿង​ក្នុង​ស្រុក​រូប​នោះ​បាន​ឱ្យ​ដឹង​ថា មាន ៣ ចំណុច​ដែល​អ្នក​ទាំង​អស់​គ្នា ពិសេស​យុវវ័យ​គួរ​ណាស់​តែ​ចូលរួម​ជាមួយ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ។

លោកថា៖ «ខ្ញុំ​មាន ៣ ចំណុច​សម្រាប់​អ្នក​ទាំង​អស់​គ្នា។ចំណុច​ទី១គឺ​ដើម្បី​លើក​ស្ទួយ​វិស័យ​ភាពយន្ត​នៅ​ស្រុក​ខ្មែរ។យើង​ដឹង​ហើយ​ថាវិស័យ​ភាពយន្ត​នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ​នៅ​មាន​កម្រិតដូច្នេះ​ដើម្បី​ឱ្យ​វិស័យ​ភាពយន្ត​យើង​មាន​ការ​រីកចម្រើន​យើង​ត្រូវការ​អ្នក​ទាំងអស់​គ្នា​ជា​កម្លាំង​ចលករ ដើម្បី​ឱ្យ​វិស័យ​ភាពយន្ត​របស់​យើង​កើន​ឡើង​មួយ​កម្រិត​ទៀត។ ទី២ គឺ​អ្នក​ស្ម័គ្រ​ចិត្ត។នៅ​ពេល​អ្នក​បាន​ចូលរួម​ជាមួយ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខគឺ​មាន​ឱកាស​បាន​រៀន​សូត្រ ក៏​ដូច​ជា​សិក្សា​បន្ថែម​ពី​វិស័យ​ភាពយន្ត​នៅ​ស្រុកខ្មែរ​យើងក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​បរទេសថា​រឿង​នេះ​គេ​ដាក់​មក​ស្រុក​ខ្មែរ​យើង​ជា​រឿង​ប្រភេទ​អីហើយ​មហោស្រព​របស់​យើង​ទទួល​រឿង​ប្រភេទ​យ៉ាង​ម៉េច តើ​ផលិតករ​របស់​យើង​គាត់​ជួប​ផល​លំបាក​អី​គេ​ខ្លះអ៊ីចឹងពេល​គាត់​ស្រលាញ់​ក៏​ដូចជា​ចាប់អារម្មណ៍​លើ​វិស័យ​ភាពយន្ត​គាត់​នឹង​សិក្សា​ពី​ចំណុច​ទាំងអស់ ហើយ​ក៏​ដូច​ជា​ការ​ចូលរួម​ធ្វើ​ការ​ជាមួយ​ក្រុម​មនុស្ស​ដែល​ស្រលាញ់​វិស័យ​ភាពយន្តនិង​ក្លាយ​ជា​ក្រុម​មួយ​ដ៏​ធំអ៊ីចឹង​ក៏​បាន​សិក្សា​ពី​គ្នាបង្កើត​ទៅ​ជា​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា។ ទី៣ គឺ​សម្រាប់​សមិទ្ធិករនិង​ផលិតករ។ពិតជា​មាន​ភាព​ងាយស្រួល​មែនទែន​សម្រាប់​អ្នក​ទាំងអស់​គ្នាមាន​សិទ្ធ​សេរីភាព​ក្នុង​ការ​ដាក់​រឿង​របស់​អ្នក​ទាំងអស់​គ្នា​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ដោយ​មិន​ប្រកាន់​ថា​អ្នក​ទាំងអស់​គ្នា​ប្រើប្រាស់​ឧបករណ៍ឬ​ក្រុម​ការងារ​កម្រិត​ណា​នោះ​ទេ»។

សូម​ជម្រាប​ផង​ដែរ​ថា មហោស្រព​ភាគ​យន្ត​ខ្លី​ចតុមុខ​ បាន​ចាប់ផ្ដើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ២០១២ មក​ម៉េ្លះ គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ១១ ឆ្នាំ​ហើយ។ មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ ដែល​ហៅ​កាត់​ថា CSFF បាន​ផ្ដល់​ឱកាស​ដល់​សមិទ្ធិករ​ភាពយន្ត​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បាន​ដាក់​សមិទ្ធផល​​ភាពយន្ត​របស់​ខ្លួន​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ​។ ជា​រៀងរាល់​ឆ្នាំ CSFF នៅតែ​រាប់​បញ្ចូល​ភាពយន្ត​ខ្លី​កម្ពុជា ដើម្បី​លើក​ទឹកចិត្ត​ដល់​យុវ​សមិទ្ធិករ​ខ្មែរ​ឱ្យ​បង្ហាញ​នូវ​ទេពកោសល្យ និង​សមត្ថភាព​ដែល​ពួកគេ​មាន​ពាក់ព័ន្ធ​ការ​ផលិត​ភាពយន្ត​តាមរយៈ​ភាព​យន្ត​ខ្លី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម