ទៅដល់ សៀមរាប ចង់បានរូបស្អាតៗ​កុំភ្លេច សារមន្ទីរ ៤កន្លែងនេះ

ថ្វីត្បិតតែសៀមរាបសម្បូរដោយកន្លែងអស្ចារ្យ និងស្អាតៗជាច្រើន សម្រាប់ទស្សនា​និងផ្តិតយករូបភាពក៏ពិតមែន ប៉ុន្តែវាអាចសាំភ្នែកដោយសារតែទីកន្លែងដដែលៗ។​ តោះ! សម្រាប់អ្នកដែលកំពុងរកកន្លែងថ្មីៗដើម្បីថតរូបស្អាតៗ ក្នុងក្រុងសៀមរាប ​ នេះនែ!មកស្គាល់ សារមន្ទីរ ៤កន្លែងដែលធានាថាអ្នកនឹងពេញចិត្ត​។

សារមន្ទីរ វិមានសុខា និងមូហ្សៀមកាហ្វេ ( Sokha​​ Mansion and Museum Café)
ប្រហែលជាធ្លាប់ឃើញគេផុសរូបច្រើនហើយនៅទីនេះ ជាសារមន្ទីរ ដែលមានពណ៌លឿងចាំងៗ មើលទៅប្លែកភ្នែកតាំងពីក្លោងទ្វារចូលតែម្តង។ មិនតែប៉ុណ្ណោះអ្នកអាចទស្សនា​ការដាក់តាំងនូវវត្ថុបុរាណជាច្រើនប្រភេទ ដែលរបស់ខ្លះអ្នកប្រហែលជាមិនធ្លាប់បានឃើញពីមុនមកទៀតផង ចំណែកឯប្លង់សម្រាប់ថតរូបក៏មានច្រើនដែរ។

តម្លៃសំបុត្រ ៖ ៤ពាន់រៀល (ភ្ញៀវជាតិ)
ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ ម៉ោង៧ព្រឹក-៧យប់
ទីតាំង ៖ ខាងជើងវត្តថ្មី (វត្តក្បាលខ្មោច)

សារមន្ទីរ
សារមន្ទីរ
សារមន្ទីរ
សារមន្ទីរ

សារមន្ទីរ គំនូរស្រ៊ីឌីអាតបកស៍ (ArtBox 3D Art Museum)
ជា សារមន្ទីរ ដែលមានគំនូរបែប 3D ច្រើនបែប ច្រើនសណ្ឋាន រួមទាំងគំនូរអច្ឆរិយៈវត្ថុទាំង៧របស់ពិភពលោក និងការបញ្ចាំងស្លាយពន្លឺលើជញ្ជាំងដ៏ធំជាងគេ (តាមកាលវិភាគបញ្ចាំង)។ ក្រោយពីបានទស្សនាហើយអ្នកប្រាកដជាពេញចិត្ត ហើយកុំភ្លេចត្រៀមថ្មទូរសព្ទ ឲ្យពេញផង…

តម្លៃសំបុត្រ ៖ ១៦,000រៀល/មនុស្សធំ ៨,០០០រៀល/ក្មេងក្រោម១២ឆ្នាំ ឥតគិតថ្លៃកុមារក្រោម១.១០ម (ភ្ញៀវជាតិ)
ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ ម៉ោង៨:៣០ព្រឹក-៥:០០ល្ងាច
ទីតាំង ៖ ផ្លូវក្រវ៉ាត់ក្រុង ភូមិគ្រួស

សារមន្ទីរ
សារមន្ទីរ
សារមន្ទីរ

ធាមខាលើរី (Theam’s Gallery)
បានមកកន្លែងនេះវិញគឺចំណេញ ដោយសារតែជា សារមន្ទីរ ផង និងជាវិចិត្រសាលសិល្បៈផង។ អ្នកអាចទស្សនាស្នាដៃសិល្បៈគំនូរ សិប្បកម្ម និងហត្ថកម្មជាច្រើន ដែលបានរចនាឡើងយ៉ាងប្រណិត សម្រាប់រំលឹកអនុស្សាវរីយ៍ពីជំនាន់មុន ក៏ដូចជាស្វែងយល់ពីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរយើង។ សម្រាប់ប្លង់ថតរូបវិញក៏មានច្រើនសម្រាប់ថតរូប pre-weddingផងដែរ។

តម្លៃសំបុត្រ ៖ ២.៥$/មនុស្សធំ ឥតគិតថ្លៃកុមារក្រោម១២ឆ្នាំ (ភ្ញៀវជាតិ)
ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ ម៉ោង៨:០០ព្រឹក-៥:០០ល្ងាច
ទីតាំង ៖ ១០០ម​ ពីសាលាកូស្មូ (ផ្លូវ៣០)

សារមន្ទីរ
សារមន្ទីរ
សារមន្ទីរ
សារមន្ទីរ

សាលពន្លឺអង្គរ (Light of Angkor)
សាលកញ្ចក់ និងចក្រវាលភ្លើងពណ៌ចម្រុះដ៏ស្រស់ស្អាត និងមានការដាក់បញ្ចាំងទស្សនីយភាពសម័យអង្គរ ដោយប្រើប្រាស់ពន្លឺលើអេក្រង់ទំហំ 720ដឺក្រេ។ ពេលបានមកដល់ទីនេះអ្នកប្រៀបដូចជាបានធ្វើដំណើរត្រឡប់ទៅអតីតកាលរាប់ពាន់ឆ្នាំមុន ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

តម្លៃសំបុត្រ ៖ ៥$/មនុស្សធំ ឥតគិតថ្លៃកុមារក្រោម១ម៉ែត (ភ្ញៀវជាតិ)
ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ ម៉ោង៩:០០ព្រឹក-៩:០០យប់
ទីតាំង ៖ ជាប់នឹងកន្រ្តកវិល Angkor Eye (ផ្លូវជាតិលេខ៦)​ ភូមិគ្រួស សង្កាត់ស្វាយដង្គំ

សារមន្ទីរ
Credit : Beauty Zone
សារមន្ទីរ
សារមន្ទីរ
Credit : Light of Angkor Facebook page
សារមន្ទីរ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ