របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទាំង​នេះ​ គួរ​ហាល​ថ្ងៃ​ឲ្យ​បាន​ញឹកញាប់

ពន្លឺ​ថ្ងៃ​មិន​ត្រឹម​តែ​ផ្ដល់​ពន្លឺ​សម្រាប់មនុស្ស សត្វ ​រុក្ខជាតិ​ធ្វើ​រស្មី​សំយោគ​ប៉ុណ្ណោះ​ទេ ​តែ​ពន្លឺ​ថ្ងៃ​ក៏ល្អ​បំផុត​ក្នុង​ការ​កម្ចាត់​បាក់តេរី សត្វ​ល្អិត និង​មីក្រូទស្សន៍​ផ្សេង​ទៀត​ដែល​យើង​មិន​ចង់​ឲ្យ​មាន​នៅ​ក្នុង​ផ្ទះ។ ​របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​បន្ទាប់​ពី​លាង​សម្អាត​ហើយ​ ឬ​មិន​ទាន់​សម្អាត​ក៏​ដោយ ​អ្នក​អាច​ដាក់​ហាល​ថ្ងៃ​រយៈ​ពេល​មួយ​​ទៅ​ពីរ​ម៉ោង ​វា​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ស្អាត​បន្ថែម​ទៀត។

១ ជ្រញ់

ជុំ​វិញ​បញ្ហា​ជ្រញ់ឈើ​នេះ​មាន​មនុស្ស​ច្រើន​លើក​ឡើង​ថា​កម្ដៅ​ថ្ងៃ​អាច​កម្ចាត់​មេរោគ​បាន​ ប៉ុន្តែ​យើង​មិន​ទាន់​បាន​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ​ណា​ម្នាក់​ឡើយ។ ទោះ​ជា​យ៉ាង​ណា​យើង​ច្បាស់​ថា​កម្ដៅ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ជ្រញ់​ស្ងួត​លឿន​បន្ទាប់​ពី​បាន​លាង​ហើយ និង​ជួយ​ការពារ​មេរោគ​រីក​រាល​ដាល​ ឬ​កើត​កូន​កើត​ចៅ​បើ​មាន។

២ ខ្នើយ​គេង

ការ​ប្រើ​ពន្លឺ​ថ្ងៃ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្អាត​ខ្នើយ​។ វា​អាច​ជួយ​កម្ចាត់​សត្វ​ល្អិត​ បាក់តេរី និង​ជា​ពិសេស​នោះ​គឺ​ក្លិន​ដែល​ចេញ​ពី​ញើស​ ឬ​ទឹក​មាត់​របស់​យើង​។ មុន​ពេល​យក​ខ្នើយ​ហាល​ថ្ងៃ​អ្នក​ត្រូវ​ដោះ​ស្រោម​របស់​វា​ជា​មុន​សិន និង​ហាម​ដាក់​ហាល​លើ​ដី​ ឬ​លើ​ស្មៅ​ដោយ​ផ្ទាល់​។

៣ ពូក

ពូក​ហាក់​ខុស​ពី​ខ្នើយ​គេង​បន្តិច​ដោយ​សារ​វា​មាន​ទំហំ​ធំ ហើយ​ពិបាក​ក្នុង​ការ​បោក​ទឹក​ខ្លាំង​ណាស់​ដូច្នេះ​ហើយ​ការ​ហាល​ជា​មួយ​នឹង​កម្ដៅ​ថ្ងៃ​ជា​វិធី​ល្អ​បំផុត​មួយ។ ពូក​អាច​មាន​ក្លិន​ញើស​ខ្លាំង និង​បាក់តេរី​ច្រើន​​ជាង​ខ្នើយ​គេង ​ដូច្នេះ​ដើម្បី​ធានា​ថា​កន្លែង​គេង​របស់​អ្នក​មាន​អនាម័យ​ខ្ពស់​គួរ​យក​ពូក​ហាល​ថ្ងៃ​ឲ្យ​បាន​ញឹកញាប់។

៤ កាតាប​ដាក់​ឥវ៉ាន់ ឬ​កន្ត្រក

កាតាប​ដាក់​ឥវ៉ាន់​ត្រូវ​ប្រើ​ទៀង​ទាត់​គួរ​តែ​ត្រូវ​បាន​លាង​ទៀង​ទាត់​ដូចគ្នា។ កាតាប​ដាក់​ឥវ៉ាន់​ពិបាក​ក្នុង​ការ​បោក​សម្អាត​ខ្លាំង​ណាស់​ដោយ​សារ​តែ​អ្នក​ត្រូវ​ប្រើ​ជា​រៀង​រាល់​ថ្ងៃ ដូច្នេះ​ហើយ​ការ​ហាល​ថ្ងៃ​អាច​ជួយ​កម្ចាត់​មេរោគ​សម្រាប់​ការ​ប្រើ​ប្រាស់​ជា​ប្រចាំ​របស់​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ