ពេល​ដាំ​បាយ​បើ​ដាក់​ទឹកកក​ ២​-៣​ ដុំ​បន្ថែម​ អ្នក​នឹង​ឃើញ​ប្រយោជន៍​ដែល​នឹក​ស្មាន​មិន​ដល់​

ដើម្បី​ឱ្យ​បាយ​មាន​ក្លិន​ឈ្ងុយ​ និង​ពោរពេញ​ដោយ​ជីវជាតិ​ ជនជាតិ​ជប៉ុន​ច្រើន​តែ​ប្រើ​ទឹកកក​​បន្ថែម​ពេល​ដាំ​បាយ​ ជាជាង​​​ប្រើ​ទឹក​ធម្មតា​តែ​ម្យ៉ាង។​

វិធី​ដាំបាយ​ដាក់​ទឹកកក​តាម​បែប​ជប៉ុន​ ៖​

មើល​ទៅ​ការ​ដាំ​បាយ​របៀប​ខ្មែរ​យើង​ ដូចជា​រឿង​ធម្មតា។​ គ្រាន់​តែ​លាង​អង្ករ​ ដាក់​ទឹក​ ហើយ​ដាក់​ដាំ។​ ភាព​ឆ្ងាញ់​របស់​បាយ​អាស្រ័យ​ទៅ​លើ​ប្រភេទ​អង្ករ​ ពូជ​អង្ករ​ និង​ក្លិន​របស់​អង្ករ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​ប្រទេស​ជប៉ុន​ខុស​ពី​យើង​ ភាព​ឆ្ងាញ់​របស់​បាយ​មិន​ត្រឹមតែ​អាស្រ័យ​លើ​ប្រភេទ​អង្ករ​ទេ​ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​អាថ៌កំបាំង​នៃ​ការ​ចម្អិន​ផង​ដែរ។​

វិធី​សាស្រ្ត​គឺ​សាមញ្ញ​ណាស់​ ៖​

ពេល​លាង​អង្ករ​ ចាក់​ទឹក​ក្នុង​ឆ្នាំង​ហើយ​ បន្ថែម​ទឹកកក​ ២​ ទៅ​ ៣​ ដុំ​ រួច​ទុក​ក្នុង​ទូរ​ទឹកកក​ចោល​ប្រហែល​ ១៥​ នាទី​សិន​ សឹម​ចាប់ផ្តើម​ដោត​ភ្លើង​និង​ចុច​ប៊ុតុង​ចម្អិន។​ តែ​ប្រសិន​បើ​អ្នក​មិន​មាន​ពេល​ច្រើន អាច​ដាក់​ទឹក​កក​ភ្លាម​ដាំ​ភ្លាម​ក៏​បាន។ នេះ​ជា​វិធី​មួយ​ដែល​ជនជាតិ​ជប៉ុន​អនុវត្ត​ក្នុង​ការ​ដាំ​បាយ។​

ហេតុអ្វី​ចាំបាច់​ដាក់​ទឹកកក​ក្នុង​ឆ្នាំង​បាយ?​

១.​ បន្ទាប់​ពី​ដាក់​ទឹកកក​ វា​នឹង​ពន្យារ​ពេល​ការ​ស្រូប​ទឹក​របស់​អង្ករ។​ ទឹក​នឹង​ជ្រាប​ចូល​ក្នុង​គ្រាប់​អង្ករ​បន្តិច​ម្តងៗ​ ហេតុ​នេះ​ហើយ​គ្រាប់​បាយ​ល្មួត​ល្អ។​

២.​ បន្ទាប់​ពី​ឆ្អិន​ហើយ​ អាស៊ីត​អាមីណូ​នៅ​ក្នុង​អង្ករ​នឹង​កើន​ឡើង​ ហើយ​រសជាតិ​ឆ្ងាញ់​ក៏​កើនឡើង​ដែរ។​

៣.​ អង់ស៊ីម​ក្នុង​អង្ករ​ដែល​បន្ថែម​ភាព​ផ្អែម​នឹង​ឈប់​ដំណើរការ​ក្នុង​កម្តៅ​ ៨០​ អង្សារ។​ នៅ​ពេល​ដាក់​ទឹកកក​ បាយ​នឹង​បញ្ចេញ​ជាតិ​ផ្អែម​ទៀត​ បង្កើន​ឱជារស។​

ជាមួយ​នឹង​វិធី​ដាំបាយ​ខាង​លើ​ សូម្បី​តែ​អង្ករ​ចាស់​ក៏​ធ្វើឱ្យ​បាយ​ទន់​ និង​ឆ្ងាញ់​ដែរ។​ ដូច្នេះ​អ្នក​ប្រាកដ​ជា​ត្រូវ​សាកល្បង​ធ្វើ​ខ្លួនឯង​ម្តង​ហើយ​ពេល​ដាំបាយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្