បើ​គិត​ថា​ការ​ចងចាំ​របស់​រញ៉េរញ៉ៃ​ នេះ​ជា​ប្រភេទ​​ការ​ចង​ចាំ​អ្នក​គួរ​​ស្វែង​យល់

ការ​ចង​ចាំ​គឺ​ជា​សមត្ថភាព​ក្នុង​ការ​ផ្ទុក និង​ប្រើប្រាស់​ព័ត៌មាន​នៅ​ពេល​ដែល​មនុស្ស​ត្រូវ​ការ។ ការ​ចង​ចាំ​ជា​អ្វី​ដែល​កំណត់​ថា​អ្នក​គឺ​ជា​នរណា តាមរយៈ​ចំណេះ​ដឹង​ សមត្ថភាព ការ​ដោះ​ស្រាយ​បញ្ហា​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ចង​ចាំ​ដែល​ជា​បទពិសោធន៍ ឬ​អ្វី​ដែល​អ្នក​ធ្លាប់​ដឹង​ និង​រៀន។ អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​ជំនាញ​ជា​ច្រើន​តស៊ូ​មតិ​ជា​ច្រើន​ឆ្នាំ​ទៅ​លើ​ប្រភេទ​នៃ​ការ​ចង​ចាំ តែ​មាន​ចំណុច​រួម​មួយ​ដែល​ពួក​គេ​យល់​ស្រប​ដូចគ្នា​ថា​យ៉ាង​ហោច​ណាស់​ការ​ចង​ចាំ​ក៏​មាន​ ៣​ប្រភេទ​ដែរ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​ទាំង ៣​នៃ​ការ​ចងចាំ។

ញាណ​ចងចាំ (Sensory Memory)

ញាណ​ចង​ចាំ​ ឬ​ Sensory memory គឺ​ជា​ដំណាក់កាល​ដំបូល​បំផុត​នៃ​ការ​ចងចាំ។​ ញាណ​ចង​ចាំ​អនុញ្ញាត​ឲ្យ​អ្នក​ចងចាំ​ព័ត៌មាន​បន្ទាប់​ពី​រំញោច ឬ​ភ្ញាក់​ខ្លួន​ បន្ទាប់​ពី​ការ​ប៉ះពាល់​ដោយ​នរណា​ម្នាក់ និង​សំឡេង​អ្វី​មួយ​ដែល​អ្នក​ធ្លាប់​ឮ​កាល​ពី​អតីតកាល។ ជា​ទូទៅ​ញាណ​ចង​ចាំ​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ តែ​បើ​វា​កើត​ឡើង​ម្ដង​ទៀត ហើយ​អ្នក​ទាញ​ការ​ចង​ចាំ​ផ្សេង​មក​ភ្ជាប់​ជា​មួយ​វា​ នោះ​ការ​ចង​ចាំ​មួយ​នេះ​មិន​នៅ​ក្នុង​ញាណ​ចងចាំ​ទៀត​នោះ​ទេ តែ​វា​អាច​វិវត្តន៍​ទៅ​ការ​ចង​ចាំ​រយៈ​ពេល​ខ្លី ឬ​ការ​ការ​ចងចាំ​រយៈ​ពេល​វែង​តែ​ម្ដង។ តួ​យ៉ាង​ ញាណ​ចងចាំ ឬ​ Sensory memory មាន​រហូត​ដល់​ ៣ប្រភេទ​រួម​មាន Iconic កើត​ឡើង​តាម​រយៈ​ការ​មើល​ឃើញ ឬ​រូបភាព និង​ Echoic កើត​ឡើង​តាម​រយៈ​សំឡេង ហើយ​ចុង​ក្រោយ​គឺ Haptic កើត​ឡើង​តាម​រយៈ​ការ​ប៉ះពាល់។

ការ​ចង​ចាំ​រយៈ​ពេល​ខ្លី (Short-Term Memory)

ការ​ចងចាំ​រយៈ​ពេល​ខ្លី​អនុញ្ញាត​ឲ្យ​អ្នក​រំលឹក​ព័ត៌មាន​ជាក់លាក់​អំពី​អ្វី​មួយ​ក្នុង​រយៈ​ពេល​ខ្លី។ ការ​ចងចាំ​រយៈ​ពេល​ខ្លី​មិន​មែន​លឿន​ត្រឹម​មួយ​ពព្រិច​ផ្នែក​ដូច​ Sensory memory នោះ​ទេ តែ​វា​ក៏​មិន​មែន​ជា​ការ​ចង​អចិន្ត្រៃយ៍​ដូច​ការ​ចងចាំ​រយៈ​ពេល​វែង​នោះ​ដែរ។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ចងចាំ​បឋម​ ឬ​ការ​ចង​ចាំ​សកម្ម​ ហើយ​អ្នក​ស្រាវ​ជ្រាវ​ប៉ាន់ស្មាន​ថា​ ការ​ចងចាំ​រយៈ​ពេល​ខ្លី​ដែល​អ្នក​អាច​ចាំ​បាន​យូរ​បំផុត​គឺ​ត្រឹម​តែ​ ៣០វិនាទី​ប៉ុណ្ណោះ​ ដូចជា​ពេល​អ្នក​ចង់​ចាំ​អក្សរ​មួយ​បន្ទាត់ ឬ​តួ​លេខ​ជាក់លាក់​ណា​មួយ​ដើម្បី​រំលឹក​នៅ​ពេល​ក្រោយ​នោះ​គឺ​ជា​ការ​ចងចាំ​រយៈ​ពេល​ខ្លី។ ប្រសិន​បើ​អ្នក​ចង់​ចង​ចាំ​ព័ត៌មាន​រយៈ​ពេល​ខ្លី​ណា​មួយ​ អ្នក​អាច​និយាយ​វា​ដដែលៗ​ ៣-៤ដង​ រហូត​ដល់​អ្នក​ចាំ​ តែ​ទោះ​យ៉ាងណា​អ្នក​នឹង​នៅ​តែ​អាច​ភ្លេច​វា​ក្រោយ​ពេល​ទន្ទេញ​នោះ​ ១០ នាទី​ ដែល​នេះ​គឺ​ជា​ការ​ចងចាំ​រយៈ​ពេល​ខ្លី។

ការ​ចង​ចាំ​រយៈ​ពេល​វែង (Long-Term Memory)

មនុស្ស​ផ្ទុក​ព័ត៌មាន​ជា​ច្រើន​នៅ​ក្នុង​ការ​ចងចាំ​រយៈ​ពេល​វែង​របស់​ខ្លួន។ រាល់​ការ​ចងចាំ​ដែល​មនុស្ស​នៅ​តែ​អាច​ចាំ ឬ​រំលឹក​បាន​ក្រោយ​ពេល​ ៣០វិនាទី​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ចង​ចាំ​រយៈ​វែង។ ការ​ចាំ​មួយ​នេះ​មាន​ចាប់​តាំង​ពី​ព័ត៌មាន​មិន​សូវ​សំខាន់​រហូត​ដល់​ព័ត៌មាន​សំខាន់ៗ​ដូច​ជា​លេខ​ផ្ទះ ថ្ងៃ​កំណើត​មនុស្ស​សំខាន់​របស់​ខ្លួន​ជា​ដើម។ ហើយ​ការ​ចងចាំ​រយៈ​ពេល​វែង​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ Explicit Long-term Memory (ច្បាស់លាស់) និង​Implicit Long-term Memory (ស្រពិចស្រពិល ឬ​បង្កប់​ន័យ)។

  • Explicit Long-term Memory វា​គឺ​ជា​ការ​ចង​ចាំ​រយៈ​ពេល​វែង​មួយ​ដែល​មនុស្ស​យល់​ដឹង​ និង​តាំងចិត្ត​ឬ​ព្យាយាម​ក្នុង​ការ​ចងចាំ​ដើម្បី​រំលឹក​។ Explicit រួម​មាន​ព័ត៌មាន​សំខាន់ៗ​ដូចជា ថ្ងៃ​ខួប​កំណើត​មិត្តភ័ក្ដិ​របស់​អ្នក លេខ​ផ្ទះ​ លេខ​ទូរស័ព្ទ​របស់​ខ្លួន និង​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូចជា ព្រឹត្តិការណ៍​ពី​កុមារភាព​ ថ្លៃ​ប្រលង​បាក់ឌុប ឬ​ថ្ងៃ​រៀបការ​ជា​ដើម។ ហើយ​ Explicit Long-term Memory អាច​ជា​ episodic ឬ semantic ដែល​ episodic ជា​ការ​បង្កើត​ពី​ព្រឹត្តិការណ៍​ណា​មួយ​​នៃ​ជីវិត​របស់​អ្នក ហើយ semantic ជា​ការពិត​ជាក់​ស្ដែង​ណា​មួយ​ ឬ​ព័ត៌មាន​ណា​មួយ​ដែល​អ្នក​ចាប់​យក​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​នេះ។
  • Implicit Long-term Memory Implicit មិន​មែន​ជា​ការ​តាំង​ចិត្ត ឬ​ព្យាយាម​ចាំ​ដោយ​ការ​បង្កើត​ការ​ចង​ចាំ​ដូច​ Explicit ឡើយ។ តែ​ implicit ជា​ការ​យល់​ដឹង​ ដែល​វា​មាន​ឥទ្ធិពល​ទៅ​លើ​ការ​គិត និង​អាកប្បកិរិយា​របស់​មនុស្ស​ម្នាក់។ ឧទាហរណ៍​ថា​ការ​រៀន​ជិះ​ម៉ូតូ បើ​អ្នក​ធ្លាប់​រៀន​ជិះ​ម៉ូតូ​ក្នុង​អាយុ​១០ឆ្នាំ ហើយ​មិន​ដែល​ជិះ​វា​រហូត​ដល់​ពេល​អ្នក​មាន​អាយុ​២០ឆ្នាំ នោះ Implicit​ memoryនឹង​ជួយ​អ្នក​ឲ្យ​ចង​ចាំ​ពី​របៀប​ជិះ​វា ឬ​យ៉ាង​ហោច​ណាស់​យល់​ថា​ជិះ​បែប​ណា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម