គួរចៀស! ទម្លាប់​សាក​ថ្ម​ទូរស័ព្ទ​ ៦យ៉ាងនេះ​ ​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ឆាប់​ខូច និង​អាច​មាន​គ្រោះថ្នាក់​ទៀត

ជា​ធម្មតា​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ​ចាប់​ផ្ដើម​មាន​ការ​ធ្លាក់​ចុះ​គុណ​ភាព​បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​បាន​ ១​ឆ្នាំ​ជាង​ ឬ​២​ឆ្នាំ។ ហើយ​ជា​ទូទៅ​អ្នក​ប្រើ​ប្រាស់​តែង​តែ​រិះ​គន់​ ​បន្ទោស​យីហោ​ទូរស័ព្ទ ឬ​គ្រឿង​បំផ្លាស់​របស់​វា​ជាដើម។ ក៏​ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​បន្ទោស​មុន​គេ​នោះ​គឺ​ខ្លួន​ឯង (របៀប​ប្រើប្រាស់​) ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ឆាប់​ខូច​ម្ល៉េះ ជា​ពិសេស​អ្នក​ប្រើ​ iPhone។ ដើម្បី​ចង់​ដឹង​ពី​ហេតុផល​កាន់​តែ​ច្បាស់​ តោះ​មក​មើល​ពី​របៀប​សាក​ថ្ម​ខុស​ទំនង​ដែល​ងាយ​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ឆាប់​ខូច​នៅ​ខាង​ក្រោម។

១ ​តែង​តែ​សាក​រហូត​ដល់​ថ្ម​ពេញ​ ១០០ភាគរយ

ប្រសិន​បើ​អ្នក​តែង​តែ​សាក​ថ្ម​ឲ្យ​ពេញ​រហូត​ដល់​១០០ភាគរយ​ វា​នឹង​ធ្វើឲ្យ​ថ្ម​ឆាប់​ខូច​ជាង​មុន​ដោយ​សារ​តែ​រាល់​ទូរស័ព្ទ​ដៃ​ទាំង​អស់​ប្រើ​ថ្ម​ប្រភេទLi-ion ដែល​វា​មិន​ទាម​ទារ​ឲ្យ​អ្នក​ប្រើប្រាស់​សាក​រហូត​ដល់​ពេញ​នោះ​ទេ​។ ម្យ៉ាង​ទៀត​អ្នក​ក៏​មិន​គួរ​សាក​ថ្ម​ប្រភេទ​ឲ្យ​ពេញ​នោះ​ទេ​ដោយ​សារ​តែ​វ៉ុល​របស់​វា​ខ្ពស់​អាច​ធ្វើ​ឲ្យ​ស្ទះ​ថ្ម​បាន។ ដើម្បី​ឲ្យ​ថ្ម​មាន​សុវត្ថិភាព​នោះ អ្នក​គួរ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​មាន​ភាគរយ​ចាប់​ពី​ ២០ ដល់ ៨០ ភាគរយ​បាន​ហើយ។

២ ប្រើ​ទាល់​តែ​អស់​រលីង​ទើប​សាក

យើង​គ្រប់​គ្នា​ប្រាកដ​ជា​បាន​ដឹង​អំពី​រឿង​នេះ​ ការ​ប្រើ​រហូត​ដល់​អស់​មាន​ផល​ប៉ះពាល់​ដល់​ថ្ម​ខ្លាំង​ណាស់​ ដូច​ការ​លើក​ឡើង​ខាង​លើ​អញ្ចឹង​ ថ្ម​មាន​វន្ត​ដ៏​ជាក់​លាក់​របស់​វា​។ ​ថ្ម​ប្រភេទLi-ion ងាយ​នឹង​ខូច​នៅ​កម្រិត​សូន្យ​ភាគរយ និង​១០០ភាគ​រយ​ ដូច្នេះ​ហើយ​ការ​ប្រើ​ឲ្យ​អស់​ ហើយ​ទើប​ចាប់​ផ្ដើម​សាក​ជា​ថ្មី​ម្ដង​ជា​ពីរ​ដង​ នឹង​ធ្វើ​ឲ្យ​ថ្ម​របស់​អ្នក​ឆាប់​ខូច​មិនខាន។

៣ សាក​ចោល​ពេញ​មួយ​យប់

ជាទូទៅ​យើង​តែង​តែ​គេង​រយៈ​ពេល​ ៨ម៉ោង​ដែល​ជា​ចន្លោះ​រយៈ​ពេល​ដ៏​វែង​មួយ​ដែល​អាច​ឲ្យ​ទូរស័ព្ទ​សាក​ថ្ម​ពេញ​ ២ទៅ៣ដង​ឯណោះ​ ដែល​វា​ជា​ការ​សាក​លើស​កម្រិត​ដ៏​ខ្លាំង​មួយ។ ម្យ៉ាង​ទៀត​ការ​សាក​ថ្ម​ពេញ​មួយ​យប់​ធ្វើ​ឲ្យ​កម្ដៅ​កើន​ឡើង​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​ថ្ម​បោង​ ​ឆាប់​ខូច​ និង​ប៉ះ​ពាល់​គ្រឿង​ខាង​ក្នុង​នៃ​ទូរស័ព្ទ។

៤ សាក​បណ្ដើរ​លេង​បណ្ដើរ

អ្នក​មិន​គួរ​សាក​ថ្ម​ផង​ហើយ​លេង​ផង​នោះ​ទេ​ដោយ​សារ​តែ​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​ធ្វើ​ការ​២​ ក្នុង​ពេល​តែ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ឡើង​កម្ដៅ​ខ្លាំង​បង្ក​ទៅ​ជា​ការ​ផ្ទុះ ឬ​បោង​ថ្ម​ជាដើម។ ហើយ​ម្យ៉ាង​ទៀត​ប្រសិន​បើ​អ្នក​និយាយ​ទូរស័ព្ទ​ផង​និង​សាក​ថ្ម​ផង​រឹត​តែ​ធ្វើ​ឲ្យ​ថ្ម​កាន់​តែ​យ៉ាប់​ទៅ​ទៀត​។

៥ មិន​ប្រើ​ឆ្នាំង​សាក​ដើម​របស់​ទូរស័ព្ទ

នៅ​ពេល​ដែល​អ្នក​ទិញ​ទូរស័ព្ទ​ថ្មី​អ្នក​នឹង​ទទួល​បាន​ឆ្នាំង​សាក​របស់​វា​ដែល​បាន​រចនា​ដើម្បី​កាត់​បន្ថយ​ការ​សាក​ថ្ម​លើស​កម្រិត​។ ហើយ​ឆ្នាំង​សាក​ដើម​ទាំង​នេះ​អាច​មាន​លទ្ធភាព​កាត់​បន្ថយ​ថាមពល​ផង​ដែរ​ពេល​ដែល​ទូរស័ព្ទ​ពេញ។ ​ចំពោះ​ការ​ប្រើ​ឆ្នាំង​សាក​ផ្សេង​វា​អាច​បង្ក​ឲ្យ​ការ​សាក​លើស​កម្រិត​ដែល​ធ្វើ​ឲ្យ​ថ្ម​ងាយ​ខូច។ យ៉ាង​ណា​ប្រសិន​បើ​គ្មាន​ជម្រើស​ដូចជា​ការ​បាត់​ឆ្នាំង​សាក​ដើម ​​អ្នក​អាច​ជ្រើស​រើស​ប្រភេទ​ណា​មួយ​ដែល​មាន​គុណ​ភាព​គួរ​សម​ប្រហាក់​ប្រហែល​នឹង​ឆ្នាំង​សាក​ដើម។

៦ សាក​ថ្ម​ដោយ​មិន​ដោះ​ស្រោម​ទូរស័ព្ទ​ចេញ

វា​មិន​មែន​ជា​រឿង​ខុស​ឆ្គង​អ្វី​នោះ​ទេ​ដែល​ប្រើ​ស្រោម​ទូរស័ព្ទ​ដៃ​ដើម្បី​ការ​កុំ​ឲ្យ​មាន​ការ​ខូចខាត​ពេល​ធ្លាក់។ ក៏​ប៉ុន្តែ​ការ​សាក​ថ្ម​ដោយ​មិន​ដោះ​វា​ចេញ​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​កើន​កម្ដៅ​ និង​ធ្វើ​ឲ្យ​គុណភាព​ថ្ម​ធ្លាក់​ចុះ យល់​ល្អ​អ្នក​គួរ​តែ​ធ្វើ​វា​ឲ្យ​ទៅ​ជា​ទម្លាប់​ដោយ​សារ​ការ​ដោះ​ស្រោម​របស់​ទូរស័ព្ទ​ចេញ​ពេល​សាក​ថ្ម​ដែល​វា​អាច​ជួយ​កាត់​បន្ថយ​កម្ដៅ​និង​មិន​ងាយ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ខូច​ថ្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ