ចូលរួមរំលែកទុក្ខ! ថ្ងៃនេះ តារាចម្រៀង និងអ្នកនិពន្ធ ម៉ា ច័ន្ទបញ្ញា បាត់បង់មនុស្សដ៏សំខាន់ម្នាក់ក្នុងជីវិត 

ជាដំណឹងដ៏សោកសៅសម្រាប់តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេងដ៏មានសមត្ថភាព លោក ម៉ា ច័ន្ទបញ្ញា ដោយព្រឹកមិញនេះ លោកបានបង្ហោះឱ្យដឹងជាសាធារណៈរបស់ទំព័រហ្វេសប៊ុកផ្លូវការថា ថ្ងៃនេះលោកបានបាត់បង់បុគ្គលដ៏សំខាន់ម្នាក់ក្នុងជីវិត ដែលបុគ្គលម្នាក់នោះជាចលករឱ្យលោកដើរលើវិថីសិល្បៈរហូតសព្វថ្ងៃនេះ។

បុគ្គលដ៏សំខាន់ក្នុងជីវិតរបស់ ម៉ា ច័ន្ទបញ្ញា ដែលទទួលមរណភាពនៅវេលាម៉ោង៣ជាងទាបភ្លឺ​ ត្រូវនឹងថ្ងៃសុក្រ​ទី​២៥​ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គឺជាកុងរបស់លោក ឈ្មោះថា ម៉ា ខៃហុង។ តាមការរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ ម៉ា ច័ន្ទបញ្ញា បានឱ្យដឹងថា ជីតារបស់លោកក៏ជាបុគ្គលម្នាក់ធ្លាប់បានតស៊ូក្នុងវិស័យសិល្បៈដែរ​ គឺអំឡុងឆ្នាំ ១៩៧៣ ដោយលោកផលិតបានភាពយន្តមួយរឿង​ចំណងជើង «លម្អផ្កាស្លា» ក្រោមស្លាកផលិតកម្ម អមរាភាពយន្ត។

ម៉ា ច័ន្ទបញ្ញា រៀបរាប់ដោយក្តីអាឡោះអាល័យថា៖ «ចៅមិនបានការណ៍ មិនអាចបំពេញសន្យាចំពោះកុងថា នឹង ផលិតរឿងកុនកុងធ្លាប់ផលិតឡេីងវិញអោយបាន។ បេីទោះបីជានចៅបានចងក្រងបទសម្ភាសន៍កុងទុកបានខ្លះក៏ដោយ។ ចៅធ្លាប់ស្រមៃថានឹងអញ្ជេីញកុងទៅមេីលកុនដែលចៅផលិត។ ចៅសន្យាថា នឹងឃេីញវត្តមានកុង ក្នុងកម្មវិធីមង្គលការចៅ។ ពេលវេលាដេីរលឿនណាស់! ចៅខំណាស់ហេីយ តែនៅតែមិនទាន់ដង្ហេីមកុង។ សូមកុងអញ្ជេីញសម្រាន្តអោយបានស្ងប់សុខ។ ចៅនឹងបំពេញសន្យានៅពេលក្រោយ។

កុងបង្កេីតខ្ញុំ​ លោកតា​ #ម៉ា​ខៃហុង​ បានទទួលមរណៈភាពនៅវេលាម៉ោង3ជាងទាបភ្លឺ​ ត្រូវនឹងថ្ងៃសុក្រ​ទី​២៥​ ២០២២នេះ។​ កុងជាកម្លាំងជលករដែលចៅបានតស៊ូក្នុងការងារសិល្បៈ​ តែម្នាក់គត់​ ដេីម្បីជាថ្នាល​បន្តវេន​វីរៈភាពកុង​ ដែលកុងធ្លាប់បានតស៊ូក្នុងវិស័យនេះ​ អំឡុងឆ្នាំ១៩៧៣មក​ ដោយផលិតបានភាពយន្តមួយរឿង​ ចំណងជេីង​ #លម្អផ្កាស្លា​ ក្រោមស្លាកផលិតកម្ម​ #អមរាភាពយន្ត។»

បន្ទាប់ពីទទួលបានដំណឹងនេះ គេឃើញមហាជន អ្នកគាំទ្រ និងអ្នកសិល្បៈល្បីៗជាច្រើនរូបដែលបានស្គាល់តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង បាននាំគ្នាចូលមក Comment ព្រោងព្រាត បង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដែលគ្មានថ្ងៃត្រឡប់វិញរបស់លោក ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS ក្លាយជាសិល្បករអាស៊ីដំបូងសម្ដែងក្នុងកម្មវិធី Halftime Show នៅ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ត្រូវបានប្រកាសជាផ្លូវការថាជាតួឯកសម្តែងក្នុងកម្មវិធីពាក់កណ្តាលម៉ោង (Halftime Show) នៃវគ្គផ្តាច់ព្រ័ត្រ

Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ជាប់ឈ្មោះ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀត ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ជនជាតិចិន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។

ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាពិសេស “គូតួឯក” គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងឧស្សាហកម្មរឿងភាគកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន សូម្បីតែមុនពេលចាក់ផ្សាយ។

សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

ផលិតកម្ម​ក្នុង​ស្រុក​មួយ​របស់​កម្ពុជា សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​ប្រទេស​កម្ពុជានៅលើ​ឆាក​អន្តរជាតិចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes

គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

ដោយ​មើល​ឃើញ​ពី​សុខុមាលភាព​របស់​សិល្បករ​ខ្មែរ​ជា​រឿង​សំខាន់ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ក្នុង​ស្រុក ក្នុង​ការ​ លើក​កម្ពស់​សុខុមាលភាព​

ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ជាងថតរូបជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexandra Kuzyk ត្រូវបានតុលាការកាត់ទោសឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទផលិតរូបភាពអាសអាភាសខុសច្បាប់ តាមរយៈការសរសេររឿង

Heeseung អតីតសមាជិកក្រុម ENHYPEN ត្រៀមបង្ហាញខ្លួនជាសិល្បករទោលក្នុងខែមិថុនា

Heeseung អតីតសមាជិកក្រុម ENHYPEN កំពុងត្រៀមបង្ហាញខ្លួនក្នុងនាមជាសិល្បករទោល ក្រោមឈ្មោះថា “Evan” ដើម្បីចាប់ផ្ដើមជំពូកថ្មីក្នុងវិថីខេប៉ុប នៅខែមិថុនា ខាងមុខនេះ។

Jisoo កំពុងផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន ដែលនឹងបង្ហាញពីជ្រុងថ្មីៗប្លែកពីមុន

Jisoo ទើបតែបានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តី V ច្បាប់ចុងក្រោយបង្អស់ ដោយក្នុងនោះ តារាខេប៉ុបស្រីរូបនេះក៏បានទម្លាយពីដំណើរការនៃការផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន រួមទាំងវិធីសាស្ត្រដោះស្រាយ

លើស​ពី​ភាពយន្ត! Cannes in Phnom Penh ​នាំយកភាពយន្តអន្តរជាតិ ២៤ រឿងបញ្ចាំងនៅកម្ពុជា

ភាពយន្ត​ក្នុង​វិស័យ Fashion ៖ Couture សម្ដែង​ដោយ​តារា​ស្រី​ហូលីវូដ Angelina Jolie ត្រៀម​បង្ហាញ​វត្តមាន​នៅ​កម្ពុជា ក្នុងចំណោម​ភាពយន្ត​អន្តរជាតិល្បីៗ​ទាំង ២៤ ចំណង​ជើង​ក្នុង​ព្រឹត្តិការណ៍ Cannes in Phnom Penh ។

Xiao Zhan កំពុងអង្រួនរង្វង់សិល្បៈចិន ជាមួយនឹងគម្រោងរឿងភាគថ្មី ២ ចំណងជើង

Xiao Zhan កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្រកាសគម្រោងរឿងភាគថ្មីចំនួន ២ គឺរឿង Legend of Zanghai រដូវកាលទី ២ និងរឿងភាគបែបចារកម្មថ្មីមួយទៀត។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី