កន្ទុយ​តូច​មួយ នៅ​ពី​ក្រោយ​ស្បែក​ជើង​មាន​មុខងារ​សំខាន់​មួយ​ចំនួន​ដែល​អ្នក​មិន​បាន​ដឹង

​យើង​គ្រប់​គ្នា​​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​ និង​ឆ្ងល់​ថា​តើ​កន្ទុយ​តូច​នៅ​ខាង​ក្រោយ​ស្បែក​ជើង​គឺ​ជា​អ្វី។ អ្នក​ប្រហែល​ជា​អាច​គិត​ថា​វា​គឺ​ជា​ការ​លេង​ម៉ូដ​របស់​អ្នក​រចនា​ស្បែក​ជើង ឬ​គេ​ចេះ​តែ​ដាក់​ឲ្យ​តែ​ប្លែក​ជា​ដើម។ អ្នក​ថែម​ទាំង​​អាច​យល់​ថា​កន្ទុយ​តូច​នេះ​គ្មាន​ប្រយោជន៍ ទើសទាល់ ធ្វើ​ឲ្យ​ស្បែក​ជើង​មើល​ទៅ​ដូចជា​ចម្លែក​ ឬ​ចង់​កាត់​វា​ចេញ​ជា​ដើម​។ ក៏​ប៉ុន្តែ​តាម​ពិត​កន្ទុយ​តូច​មួយ​ដែល​រចនា​នៅ​ខាង​ក្រោយ​ស្បែកជើង​នោះ​មាន​មុខងារ​មួយ​ចំនួន​ ដែល​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មិនទាន់​ដឹង​នៅ​ឡើយ។ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ថា​កន្ទុយ​តូច​មួយ​នេះ​មាន​ប្រយោជន៍​ប៉ុនណា​ សូម​អាន​ពី​មុខងារ​របស់​វា​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា។

១ ជំនួយ​ដល់​ការ​ពាក់​ស្បែក​ជើង

ជា​ធម្មតា​នៅ​ពេល​ពាក់​ស្បែក​ជើង​ប៉ាតា យើង​នឹង​ពិបាក​រុញ​ជើង​ចូល​ទៅ​ក្នុង​។ ពេល​ខ្លះ​នៅ​ពេល​ពាក់​ស្បែក​ជើង​គឺ​ជា​រឿង​លំបាក​មួយ​ដែល​អ្នក​ត្រូវ​ចាប់​ញ៉ុក​​​ម្រាម​ដៃ​របស់​អ្នក​​ក្នុង​ពេល​តែ​មួយ​ចូល​ទៅ​ក្នុង​ស្បែក​ជើង​ដើម្បី​ទាញ​វា។​ ដូច្នេះ​ពេល​មាន ‘កន្ទុយ​តូច’ នេះ​ជួយ​ឲ្យ​យើង​ងាយ​ស្រួល​ពាក់​វា​ និង​មិន​ប្រឡាក់​ដៃ​ពេល​ដែល​ស្បែក​ជើង​យើង​កង្វក់។

២ ងាយ​ស្រួល​ព្យួរ​ពេល​បោក​វា

បន្ទាប់​ពី​បោក​គក់​ស្បែក​ជើង​រួច​ប្រសិន​បើ​មាន​កន្ទុយ​ក្រោយ​នេះ​អ្នក​មិន​ចាំ​បាច់​ត្រូវ​រក​ដង្កៀប​ ឬ​ត្រូវ​ដាក់​វា​បញ្ឈរ​នៅ​លើ​ដំបូល​ផ្ទះ​ដើម្បី​ហាល​វា។ យើង​គ្រាន់​តែ​​ព្យួរ​កន្ទុយ​តូច​​នៅ​ខាង​ក្រោយ​ស្បែក​ជើង​នៅ​លើ​រាន​ហាល​ជា​ការ​ស្រេច​ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​ជើង​ស្ងួត​លឿន​ថែម​ទៀត​ផង។

៣ យើង​អាច​ចង​ខ្សែ​ភ្ជាប់​ជា​មួយ​កន្ទុយ​នោះ​បាន​ពេល​លេង​កីឡា

ពេល​ចេញ​ទៅ​ក្រៅ ឡើង​ភ្នំ ឬ​រត់ យើង​អាច​រុំ​ខ្សែ​ស្បែក​ជើង​របស់​យើង​ជុំវិញ​រង្វង់​តូច​នៅ​ខាង​ក្រោយ​ បន្ទាប់​មក​ចង​ខ្សែ​ស្បែក​ជើង​ដើម្បី​ធានា​ថា​វា​មិន​ងាយ​របូត​ស្បែកជើង ​មិន​តឹង​ជើង​ពេក​ និង​មិន​ងាយ​ឈឺ​ជើង​នៅ​ពេល​ហាត់​ប្រាណ។

៤ ងាយ​ស្រួល​យក​តាម​ខ្លួន ព្យួរ​ឬ​កាន់

ពេល​ខ្លះ​ពេល​យើង​ដើរ​លេង​ លេង​កីឡា យើង​អាច​នឹង​យក​ស្បែក​ជើង​មួយ​គូ​ទៀត​ដើម្បី​សា​គួរ​ តែ​បើ​ស្បែក​ជើង​យើង​មាន​កន្ទុយ​ក្រោយ​វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ងាយ​ស្រួល​ដាក់​តាម​ខ្លួន​ដោយ​យួរ​តែ​ដៃ​ម្ខាង ឬ​ចង​ជា​មួយ​កាបូប​ស្ពាយ​របស់​យើង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន