ត្រូវគេចោទរឿងកែសម្ផស្ស ស្រាប់តែ Zhao Lusi ចេញនិយាយបែបនេះឲ្យអស់ឆ្ងល់តែម្ដង!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

មួយរយៈចុងក្រោយនេះ សម្រស់របស់តារាសម្ដែងស្រីចិនល្បី Zhao Lusi បានក្លាយជាប្រធានបទត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម ជាពិសេសទម្រង់មុខមើលទៅប្លែកខុសពីមុនរបស់នាង ធ្វើឲ្យមនុស្សជាច្រើនដាក់ការសង្ស័យថា នាងបានទៅលួចកែសម្ផស្សថែមដើម្បីកាន់តែស្រស់ស្អាតជាងមុន។ ទម្រង់មុខរបស់នាងត្រូវបានគេលើកឡើងថា តូចជាងមុន ច្រមុះក៏កាន់តែស្រួចជាងមុន បបូរមាត់ក៏មើលទៅប្លែក។

យោងតាមប្រភពព័ត៌មាន 8days បានឲ្យដឹងថា កាលពីថ្មីៗ នេះ តារាស្រី Zhao Lusi បាននិយាយពីពាក្យចចាមអារ៉ាមដែលបានលើកឡើងថា រូបនាងបានកែសម្ផស្ស។ រូបរាងរបស់នាងប្រែប្រួលដោយសារតែការស្រកគីឡូ។ នាងបានបន្ដថា៖ មនុស្សជាច្រើនបានប្រាប់ សម្រស់របស់នាងគឺស្រស់ស្អាតជាងមុន។ នាងពិតជាមានអារម្មណ៍សប្បាយចិត្ដ។

នាងបានលើកឡើងថា៖ តើនរណាមិនចង់ស្រស់ស្អាត និងធ្វើឲ្យខ្លួនឯងកាន់តែល្អប្រសើរ? ការប្រែប្រួលរូបរាងរបស់នាងគឺដោយសារការខិតខំប្រឹងប្រែងរបស់នាង។ នោះគឺការសម្រកគីឡូ និងថែរក្សាខ្លួនឲ្យបានល្អ។

ជាមួយគ្នាដែរ ការប្រែប្រួលរូបរាងរបស់តារាស្រី Zhao Lusi ត្រូវបានគេរាយការណ៍ថា ដោយសារតែការសម្ដែងរឿងថ្មី “Love’s Ambition” នាងសម្ដែងជាអ្នកតែងខ្លួនបែបស៊ីវិល័យ។ នាងបានសម្រកគីឡូ និងផ្លាស់ប្ដូរស្ទីលផាត់មុខ ទើបធ្វើឲ្យនាងមើលទៅប្លែកមើលសឹងមិនស្គាល់។ សម្រស់របស់នាងមិនបានកែសម្ផស្សដូចការចោទប្រកាន់នោះទេ។

គួរបញ្ជាក់ថា តារាស្រី Zhao Lusi នឹងត្រៀមត្រឡប់មកវិញក្នុងរឿងភាគថ្មី “Love’s Ambition”  ដែលនាងចាប់ដៃគូសម្ដែងជាមួយតារាប្រុស William Chan។ រឿងភាគនេះ ត្រូវរំពឹងថានឹងចាក់ផ្សាយនៅដើមឆ្នាំ ២០២៥ ខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ