អ្នកគ្រូបង្រៀនសំឡេង​ស្រួយស្រែស គ្រាន់តែបើកក្បាលដំបូងភ្លាម Judge ទាំង ៤ ព្រឺសម្បុរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កម្មវិធី Cambodian Idol រដូវ​កាល​ទី​៥ វគ្គ Judge Audition ឈាន​មក​ដល់​សប្ដាហ៍​ទី ៥ ហើយ ចំណែក​បេក្ខភាព​ចូលរួម​ប្រកួត​ឃើញ​ថា​នៅតែ​មាន​អ្នក​មាន​សមត្ថភាព និង​ចំណុច​លេចធ្លោ​ផ្សេង​ៗ​គ្នា។ នៅ​សប្ដាហ៍​នេះ បេក្ខជន ញ៉ឹក ចាន់នី ដែល​មាន​អាជីព​ជា​គ្រូ​ថ្នាក់​មត្តេយ្យកៈ​មួយ​រូប ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ។

អ្នក​គ្រូ​រូប​នេះ​បាន​លើក​យក​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «ផ្ញើបេះដូងទុកនៅព្រះច័ន្ទ» របស់​តារា​ចម្រៀង ឱក សុគន្ធកញ្ញា។ ត្បិត​មាន​អាជីព​ជា​គ្រូ​បង្វៀន​រួច​មក​ហើយ​ក្ដី តែ ចាន់នី មាន​ក្ដី​ស្រមៃ​ក្លាយ​ជា​អ្នក​ចម្រៀង​ដ៏​ល្បី​មួយ​រូប​ថែម​ទៀត​ផង។ បេក្ខជន​រូប​នេះ មិន​ត្រឹម​តែ​ច្រៀង​ពីរោះ​នោះ​ទេ នាង​ក៏​មាន​សម្រស់​ស្រស់​ស្អាត និង​រៀបចំ​ខ្លួន​បាន​យ៉ាង​សម​ស៊ី​ជាមួយ concept កម្មវិធី។

បេក្ខជន​ដែល​មក​ពី​ខេត្ត​កំពង់ឆ្នាំង និង​មាន​អាយុ ២៩ ឆ្នាំ គ្រាន់តែ​បង្ហើរ​សំនៀង​ភ្លាម Judge ពិតជា​ភ្ញាក់ផ្អើល ព្រោះ​ថា ចាន់នី ពិតជា​ច្រៀង​បាន​យ៉ាង​ពីរោះ និង​មាន​ទឹកដម​ផ្អែម​ស្រទន់ អន្លង់អន្លោច​តែម្ដង។ ការ​ព្យាយាម​របស់ ចាន់នី ពិតជា​មិន​ខក​បំណង​ឡើយ ដោយ​គ្រាន់តែ​នាង​បញ្ចប់​ការ​ច្រៀង​ភ្លាម Judge ទាំង ៤ បាន​ឆ្លើយ Yes ព្រម​គ្នា​តែម្ដង ធ្វើឲ្យ​សាមី​ខ្លួន​ភ្ញាក់ផ្អើល​តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ