ត្រូវគេចោទរឿងគេចពន្ធ Zhao LiYing ធ្វើរឿងមួយនេះភ្លាម

រឿងគេចពន្ធពិតណាស់មិនមែនជារឿងលេងសើចនោះទេ ជាពិសេសវិថីសិល្បៈចិនក្នុងករណីប្រសិនបើតារារូបណាត្រូវបានគេរកឃើញថាលួចគេចពន្ធច្បាស់ជាត្រូវជាប់ក្នុងបញ្ជីខ្មៅ និងត្រូវបង្ខំចិត្តលាចេញពីសិល្បៈមិនខាន។  ជាក់ស្ដែងរឿងដ៏កក្រើកកាលពីមួយរយៈមុនទាក់ទងនឹងតារាប្រុសចិនល្បី DengLun បានគេចពន្ធក៏បានធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនកាន់តែមានការព្រួយបារម្ភ ព្រោះមិនដឹងថាតារាណាបន្ទាប់ដែលត្រូវគេជីកកាយរកឃើញថាគេចពន្ធឡើយ។ ណាមួយបន្ទាប់ពីរឿងអាស្រូវរបស់តារាប្រុសវ័យ ២៩​ នេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើនផ្សព្វផ្សាយថាគឺនៅមានតារាមួយចំនួនទៀតសង្ស័យកំពុងគេចពន្ធដូចគ្នាគ្រាន់តែមិនទាន់មានភស្ដុតាងច្បាស់លាស់។

កាលពីពេលថ្មីៗ នេះ តារាស្រីលំដាប់ A Zhao LiYing ក៏ត្រូវបានគេប្រកាន់ថានាងក៏ជាតារាម្នាក់ដែលធ្លាប់គេចពន្ធយ៉ាងច្រើនផងដែរ និងឈានដល់ការត្រូវផាកពិន័យពីរដ្ឋដល់ទៅ ៤៦ លានដុល្លារ។ រឿងនេះបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ខណៈអ្នកគាំទ្ររបស់នាងក៏ភ័យបុកពោះខ្លាំងមិនធម្មតាព្រោះខ្លាចថា តារាស្រីរូបនេះជាតារាបន្ទាប់ដែលត្រូវជាប់ក្នុងបញ្ជីខ្មៅ។

តែយ៉ាងណាមិញ គ្រាន់តែពាក្យចចាមអារ៉ាមនេះលេចឡើងភ្លាមមិនបង្អង់យូរ ក្រុមហ៊ុនដែលគ្រប់គ្រងតារាស្រីរូបនេះបានចេញមកបដិសេធភ្លាមៗ ថារូបនាងមិនបានធ្វើខុសច្បាប់អ្វីឡើយ ជាពិសេសរឿងគេចពន្ធតែម្ដង។ មិនតែប៉ុណ្ណោះ រូបនាងក៏បានដាក់ពាក្យប្ដឹងដល់ជនខិលខូចដែលចែកចាយព័ត៌មានមិនពិតដែលនាំឱ្យខូចកេរ្ដិ៍ឈ្មោះរបស់នាង។

បន្ទាប់ពីនោះខាងនាយកដ្ឋានពន្ធដារនៅទីក្រុងសៀងហៃ ក៏បានចេញមកបញ្ជាក់ផងដែរ ក្រោយពីបានស៊ើបរួចរាល់ តារាស្រី Zhao LiYing គឺមិនបានគេចពន្ធដូចដែលពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយឡើយ ពោលគឺរូបនាងស្អាតស្អំទេ។

ក្រោយពីបានដឹងដំណឹងនេះ អ្នកគាំទ្រ ក៏ដូចជាមហាជន ក៏ហាក់មានអារម្មណ៍ធូរទ្រូងខ្សាក ព្រោះបើសិនជារូបនាងភ្លាត់ធ្វើខុសដូចដែលបានចោទប្រកាន់មែន អាជីពសិស្បៈដែលនាងខំសាងអស់រយៈពេលជាង ១០ ឆ្នាំមកនេះច្បាស់ជារលាយអស់មិនខាន។

គិតមកដល់ពេលនេះ តារាសម្ដែងល្បីៗ របស់ចិនមិនតិចទេ ដែលត្រូវបង្ខំចិត្តលាចេញពីសិល្បៈព្រោះតែពាក់ព័ន្ធនឹងរឿងគេចពន្ធរួមមានដូចជា Fan BingBing, Zheng Shuang និង DengLun​ ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ