អីយ៉ា! បែកបាក់ស្នេហ៍ជាង ៥ ខែ ហ្វាហ្វា មានបរទេសតាម តែសាមីខ្លួន…

គិត​មក​ទល់​ពេល​នេះ​រយៈពេល​ប្រមាណ​ជា ៥ ខែ​ហើយ​ដែល​តារា​សម្ដែង​សាច់​ស​ខ្ចី​ដូច​បណ្ដូល​ចេក ហ្វាហ្វា ហៅ ស្រីយី បាន​បែកចែក​ផ្លូវ​គ្នា​ជាមួយ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ដេ នាយចឺម។ កន្លង​មក ហ្វាហ្វា ធ្លាប់​ឱ្យ​ដឹង​ថា​នាង​នៅ​មិន​ទាន់​គិតគូរ​ពី​រឿង​ស្នេហា​ថ្មី​នៅ​ឡើយ​ទេ ដោយ​ចង់​ផ្តោត​លើ​ការងារ​សិល្បៈ និង​មុខ​ជំនួញ​ជា​មុន​សិន។

ប្រាប់​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ដោយ​មិន​អៀនប្រៀន Miss CosmoWorld 2018 រូប​នេះ​ថា ​ពេល​នេះ​នាង​មិន​ទាន់ ច្បាស់លាស់ ជាមួយ បុរស ណា ម្នាក់ រហូត អាច ដឹក ដៃ គ្នា ឈាន ដល់ ការ ចូល រោង​ជ័យ​នៅ​ឡើយ​ទេ ប៉ុន្តែ​កន្លង​មក​នាង​ធ្លាប់​មាន​បុរស​បរទេស​ម្នាក់ ជនជាតិ​តួគី បាន​សុំ​ស្រលាញ់​នាង ក្រោយ​អ្នក​ទាំងពីរ​បាន​ជួប​គ្នា​ដោយ​ចៃដន្យ ខណៈ​ដែល​បុរស​ម្នាក់​នោះ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ស្រុក​ខ្មែរ។ យ៉ាងណា ហ្វាហ្វា និង​បុរស​ម្នាក់​នោះ មិន​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ​អ្វីជា​មួយ​គ្នា​ឡើយ គឺ​គ្រាន់តែ​សម្ដែង​ការ​ស្វាគមន៍​គ្នា​តែ​ប៉ុណ្ណោះ។ ក្រោយ​ជួប​ស្នេហ៍​មិន​សម​ប្រកប​មក ស្រីយី ថា សម្រាប់​នាង​រឿង​ស្នេហា ឬ​ការ​ជួប​បុរស​ណា​ម្នាក់​វា​ជា​និស្ស័យ ហើយ​នាង​ជឿជាក់​ខ្លាំង​ថា បើ​គ្មាន​និស្ស័យ​ទេ​មិន​បាន​ជួប​គ្នា​បាន​ឡើយ។

នៅ​មិនទាន់​ជោគជ័យ​លើ​រឿង​បេះដូង​ក៏​ពិតមែន ប៉ុន្តែ​តួឯក​ស្រី​រឿង «ស្នេហា ល្ងង់+ល្ងង់» កំពុង​តែ​មាន​យីអ៊ុន​ស្រឺត​ៗ ដោយ​ក្តោប​បាន​តំណែង​តួឯក​ស្រី​ច្រើន​រឿង​ជា​បន្តបន្ទាប់​ជាមួយSastra film។ មិន​តែ​ប៉ុណ្ណោះ ទីផ្សារ​ថត​ស៉្បត ថត​ផលិតផល និង​ថត​សម្អាង​របស់​នាង​ក៏​កំពុង​អណ្ដែត​ឡើង​ដូចគ្នា​ដែរ ខណៈ​សម្រស់​នាង​ក៏​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត​ឡើង​រៀងរាល់​ថ្ងៃ​មិន​ថមថយ។

ចាប់តាំង​ពី​បែកបាក់​ស្នេហ៍​លើក​មុន​មក ហ្វាហ្វា ប្រលែង​ភាព​សិចស៊ី​មិន​សំចៃ​ដៃ​ឡើយ និង​កាន់តែ​ហ៊ាន​ខ្លាំង​ឡើង សូម្បី​សាច់​រឿង​ប្រភេទ18+ដូច​រឿង «ស្នេហា ល្ងង់+ល្ងង់» ក៏​នាង​ហ៊ាន​ទទួល​ថត​ដែរ។ ដោយ​ឡែក នៅ​លើ​បណ្ដាញ​សង្គម​វិញ ជា​រឿយ​ៗ​នាង​តែងតែ​បង្ហោះ​រូប​សកម្មភាព​ការងារ​ថ្មី​ៗ​ឱ្យ​អ្នក​គាំ​ទ្រ​បាន​ឃើញ និង​រូបភាព​សិចស៊ី​ឱ្យ​ឃើញ​សម្រស់​រូបរាង​ដង​ខ្លួន​របស់​នាង ពិសេស​សម្រស់​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​ដែល​នាង​មិន​ខ្លាច​រអា​ប្រាប់​ឱ្យ​ដឹង​ជា​សាធារណៈ​ថា នាង​ធ្លាប់​កែ​ដើមទ្រូង ដើម្បី​បង្កើន​សម្រស់ និង​ភាព​ជឿជាក់​លើ​ខ្លួនឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ