ប៉ុន្មានសន្លឹកពី MGC 2021 ប៉ូគឹមថេង សុតធីតា ឃើញហើយស្ទើរឈាមច្រមុះ

Miss Grand Cambodia 2021កញ្ញា ប៉ូគឹមថេង សុតធីតា ធ្វើ​ឱ្យ​មហាជន​ស្ទើរតែ​ហូរ​ឈាម​ច្រមុះ បន្ទាប់ពី​បាន​ឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​នាង​ស្លៀក​ឈុត​ប៊ីគីនី ឈរ​នៅ​ក្បែរ​បង្កាន់​ដៃ​អាង​ហែល​ទឹក ជះ​ភាព​សិចស៊ី​ឱ្យ​អ្នក​មើល​ពេញ​មួយ​ទំហឹង ជាមួយ​រូបរាង​ដ៏​ស្រឡូន ចង្កេះ​អង្ក្រង ពិសេស​សម្រស់​ដើមទ្រូង​ទ្រលុកទ្រលន់​តែម្ដង។ ឈុត​នោះ​ធ្វើឱ្យ​នាង​មើល​ទៅ​កាន់តែ​ទាក់ទាញ​ខ្លាំង​ឡើង​ជាង​សព្វ​មួយដង បើ​ទោះ​បី​កន្លង​នាង​ធ្លាប់​ស្លៀក​ឈុត​អស់​ទាំង​នោះ​ជា​ញឹកញាប់​មក​ហើយ​ក្ដី ប៉ុន្តែ​លើក​នេះ​នាង​មើល​ទៅ​ហាក់​ស្អាត​ប្លែក​អស្ចារ្យ ខុស​ពី​លើក​មុន​ៗ​។

រូបភាព ៥ សន្លឹក​នេះ ត្រូវ​បវរកញ្ញា​រូប​ស្រស់​បង្ហោះ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​អ៊ីនស្ត្រាក្រាម​​ផ្លូវការ​របស់​នាង ជាមួយ Caption យ៉ាង​ខ្លី​ថា «Enjoy the moment»។ ហ្វេន​ៗ TOP 10 MISS GRAND INTERNATIONAL 2021 រូប​នេះ បាន​នាំ​គ្នា​ចូល​មក Comment លើ​រូបថត​នាង​មិន​ក្រែង​រអា​មាត់​ឡើយ ដោយ​ម្នាក់​ៗ​បាន​ពោល​សរសើរ​ពី​សម្រស់​រូបរាង​ដង​ខ្លួន​នាង ដោយ​បាន​លើក​ឡើង​ថា៖ «idol អើយ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​រាង​អាយ​ដល​ណាស់​ពិត​ជា​សម​ជា Miss Grand Cambodia មែន​ដែល​ឈាន​ចូល Top 10 អស្ចារ្យ​ៗ» «ចង្កេះ​អឺយកប់​ម្ល៉េះ» «ស្អាត​ម្ល៉េះ​ទេ​ទេពធីតា​ឋាន​កណ្ដាល» «ខ្ទេចខ្ទី​អស់​ហើយ​ខ្ទេច​បេះដូង​ហ្វេន​អស់​ហើយ​ដាដា​ប៉េងប៉ោះ​អើយ» «ស្អាត​ម្ល៉េះ​បង​ធីតា​ឡើង​គួរ​អោយ​ស្រលាញ់ I Love you Queen» «កប់​ណាស់​អ្នក​អ៊ើយ» «រាង​ឡើង​កប់» ជាដើម។

យ៉ាង​ណា​មិញ គេ​នៅ​មិនទាន់​ឃើញ​មាន​ការ​រិះគន់​ណា​មួយ​បាន​កើត​ឡើង​លើ​រូបភាព​ដ៏​សិចស៊ី​របស់ Miss Grand Cambodia 2021ទាំង ៥ សន្លឹក​នេះ​នៅ​ឡើយ​ទេ ខណៈ​កន្លង​ទៅ​រមែង​តែ​មាន​រិះគន់​ជា​ញឹកញាប់​លើ​បុគ្គល​អ្នក​សិល្បៈ​ដែល​ហ៊ាន​បញ្ចេញ​ភាព​សិចស៊ី​ជ្រុល​ហួស​ហេតុ​ពេក​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន