ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់កម្រិតខ្ពស់បំផុតជូនដល់ក្រុមហ៊ុន Nanjing Youyouxing Culture Communication Co., Ltd. ដែលជាអ្នករៀបចំការប្រគំតន្ត្រីទេសចរណ៍ ” SHARE ZIYU WAVE RHYTHM” របស់តារាចម្រៀង ZIYU។

រង្វាន់នេះផងដែរបានធ្វើឡើងស្របតាម «វិធានការលើកកម្ពស់ការអភិវឌ្ឍគុណភាពខ្ពស់នៃសេដ្ឋកិច្ចសិល្បៈសម្តែងក្រុង Xiamen» ដើម្បីសម្រេច និងទទួលស្គាល់ការចូលរួមចំណែកយ៉ាងធំធេងរបស់កម្មវិធីនេះក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌ក្នុងតំបន់។

មូលហេតុចម្បងដែលនាំឱ្យការប្រគំតន្ត្រីរបស់ ZIYU ទទួលបានពានរង្វាន់លំដាប់កំពូលនេះ គឺដោយសារព្រឹត្តិការណ៍នេះបានដើរតួនាទីយ៉ាងសកម្មជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។ ជាក់ស្តែង ការសម្តែងនីមួយៗនៅទីក្រុង Xiamen បានជំរុញការចំណាយក្នុងតំបន់ដោយផ្ទាល់រហូតដល់ទៅជាង ១៩០ លានយ័ន (ជាង ២៨ លានដុល្លារ) ដោយបង្កើតផលវិជ្ជមានដល់វិស័យដឹកជញ្ជូន កន្លែងស្នាក់នៅ និងម្ហូបអាហារ។ អ្វីដែលកាន់តែលេចធ្លោនោះគឺកម្មវិធីនេះបានអនុវត្តប្រព័ន្ធទិញសំបុត្រ និងចុះឈ្មោះដោយប្រើឈ្មោះពិតប្រាកដ ១០០% ដែលធ្វើឱ្យរាល់ទិន្នន័យនៃការចំណាយទាំងអស់អាចតាមដាន និងផ្ទៀងផ្ទាត់ដោយមន្ត្រីផ្លូវការប្រកបដោយទំនុកចិត្តខ្ពស់។ លើសពីនេះព្រឹត្តិការណ៍នេះក៏បានបំបែកកំណត់ត្រាឧស្សាហកម្ម ដោយទាក់ទាញទស្សនិកជនឱ្យធ្វើដំណើរឆ្លងក្រុងមកទស្សនារហូតដល់ទៅ ៩៤% ដែលជាកម្រិតខ្ពស់បំផុត និងលើសឆ្ងាយពីមធ្យមភាគទូទៅក្នុងឧស្សាហកម្មតន្ត្រីដែលមានត្រឹមតែ ៦០% ប៉ុណ្ណោះ។​

ជាលទ្ធផលជារួមនៅក្នុងវគ្គទី ១ នៃដំណើរប្រគុំតន្ត្រីទេសចរណ៍រយៈពេល ៤៤ ថ្ងៃដោយការសម្តែងចំនួន ១០ កម្មវិធី នៅក្នុងក្រុងចំនួន ៤ រួមមាន Nanjing, Guiyang, Wuhan និង Xiamen បានទាក់ទាញទស្សនិកជនសរុបបានជាង ១២០,០០០ នាក់ និងបង្កើតប្រាក់ចំណូលក្នុងវិស័យទេសចរណ៍វប្បធម៌បានយ៉ាងសន្ធឹកសន្ធាប់ដល់ទៅជាង ៨៣៥ លានយ័ន (ជាង ១២៣ លានដុល្លារ)។

គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្ដីទេសចរណ៍របស់ ZIYU បានបង្កើតឱ្យមានគម្រោងមួយដែលមានឈ្មោះថា “ទីក្រុងមួយ បេតិកភណ្ឌវប្បធម៌អរូបីមួយ” ដោយផ្សារភ្ជាប់សិល្បៈទំនើបជាមួយវប្បធម៌បុរាណដូចជានៅក្រុង Xiamen លើកកម្ពស់ការកាត់ និងឆ្លាក់​ប៉សឺឡែនមីនណាន ក្រុង Nanjing ផ្សព្វផ្សាយផ្កាកំប្លោក ក្រុង Guiyang ផ្សព្វផ្សាយសិល្បៈបាទីក (Batik) និងក្រុង Wuhan ផ្សព្វផ្សាយរូបចម្លាក់ម្សៅ។ តាមរយៈការរួមបញ្ចូលគ្នារវាងការផ្សព្វផ្សាយម្ហូបអាហារឆ្ងាញ់ៗ បេតិកភណ្ឌអរូបី និងការជំរុញទេសចរណ៍ ការប្រគំតន្រ្ដីទេសចរណ៍របស់ ZIYU ត្រូវបានជ្រើសរើសជាករណីសិក្សាគំរូផ្លូវការនៃយុទ្ធសាស្ត្រ “ការធ្វើដំណើរជាមួយការសម្តែង” (Traveling with Performances) ដែលកំណត់ស្តង់ដារថ្មីសម្រាប់ឧស្សាហកម្មសិល្បៈសម្តែងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *