ប្អូនប្រុសរបស់ Park Ji Ah ទម្លាយរឿងមិននឹកស្មានដល់ដែលតារាសម្ដែង Yeom Hye Ran បានធ្វើមុនពេលបងស្រីខ្លួនផុតដង្ហើម

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដំណឹងគួរឱ្យសោកស្ដាយដែលតារាស្រី​ Park Ji Ah ទទួលមរណភាពក្នុងវ័យ ៥២ ឆ្នាំដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រមានអារម្មណ៍រន្ធត់ចិត្តមិននឹកស្មានថានាងនឹងចាកចេញទៅលឿនយ៉ាងដូច្នេះសោះ។ ជាការពិតមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេ សូម្បីតែមិត្តរួមអាជីពក៏បានចូលរួមរំលែកទុក្ខចំពោះដំណឹងដ៏ក្រៀមក្រំមួយនេះផងដែរ។

ជាក់ស្ដែងថ្មីៗនេះតារាស្រី Yeom Hye Ran ដែលដើរតួជា Kang Hyun Nam ក្នុងរឿង ‘The Glory” បានទម្លាយពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងនាងនិងតារាស្រី Park Ji Ah ខណៈពេលឡើងទទួលពានរង្វាន់ជាតារាសម្ដែងឆ្នើមបំផុតនៅ ‘2024 Asia Contents Awards & Global OTT Awards’ នៅទីក្រុង Busan កាលពីថ្ងៃទី៦ ខែតុលា សម្រាប់តួនាទីរបស់នាងក្នុងរឿង “Mask Girl”។ នៅក្នុងសុន្ទរកថានាងបានលើកឡើងទាំងរំជួលចិត្តថា៖ នាងតែងតែនឹកដល់ពេលដែលតារាសម្ដែង Park Ji Ah ធ្លាប់និយាយប្រាប់នាងថាក្នុងមួយជីវិតនេះគាត់តារាសម្ដែងដែលមានសំណាងម្នាក់។ ដូច្នេះហើយពេលនេះនាងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់តារាសម្ដែង Park Ji Ah បានទៅកាន់សុខគតិភពដែរ។

ជាការឆ្លើយតប ប្អូនប្រុសរបស់តារាស្រី Park Ji Ah បានចែករំលែកកថាខណ្ឌមួយនៅលើបណ្ដាញសង្គមដោយសម្ដែងការដឹងគុណចំពោះតារាស្រី Yeom Hye Ran ដោយលោកបានលើកឡើងថា៖ Yeom Hye Ran សូមអរគុណ។ នៅពេលដែលបងស្រីខ្ញុំស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរក្នុងបន្ទប់ ICU ពួកយើងមិនត្រូវបានអនុញ្ញាតឱ្យចូលមើលនោះទេ។ ប៉ុន្តែអ្នកបានមកជាច្រើនដងដោយអធិដ្ឋានបន់ស្រន់ឱ្យបងស្រីខ្ញុំពីខាងក្រៅទ្វារទៀតផង។ ខណៈបងស្រីរបស់ខ្ញុំកំពុងប្រយុទ្ធនឹងជំងឺ អ្នកបានទៅសួរសុខទុក្ខគាត់ជាច្រើនដងដោយនិយាយលេងជាមួយគាត់ និងមើលថែគាត់បើទោះបីជាគាត់កំពុងសន្លប់ក៏ដោយ។ តាមរយៈគិលានុបដ្ឋាយិកា ខ្ញុំបានដឹងពីសេចក្ដីស្រឡាញ់ និងមិត្តភាពដែលអ្នកបានបង្ហាញទៅកាន់បងស្រីខ្ញុំដែលសូម្បីតែគ្រួសាររបស់យើងក៏មិនបានដឹងដែរ។

មិនត្រឹមប៉ុណ្ណេះ លោកក៏បានសម្ដែងការដឹងគុណម្ដងទៀតចំពោះតារាស្រី Yeom Hye Ran ដែលមិនភ្លេចបងស្រីរបស់លោកសូម្បីតែចំពេលឡើងទទួលពានរង្វាន់ក៏ដោយ។ គួររំឭកផងដែរថាតារាស្រី Park Ji Ah បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០២ ហើយក្រោយមកនាងបានទទួលបានភាពល្បីល្បាញកាន់តែខ្លាំងបន្ទាប់ពីសម្ដែងនៅក្នុងរឿង ‘The Glory” ជាតួអង្គ Jung Mi Hee ម្តាយរបស់តួឯកស្រី Moon Dong Eun សម្ដែងដោយតារាស្រី Song Hye Kyo៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *