Olivia Rodrigo បរិច្ចាគកម្រៃពីកម្មវិធីប្រគំតន្ត្រីរបស់ខ្លួនដើម្បីជួយដល់បញ្ហាសុខភាពស្ត្រី

តារាចម្រៀង និងអ្នកនិពន្ធចម្រៀងអាមេរិក​ Olivia Rodrigo បានបរិច្ចាគប្រាក់ចំណេញពីការលក់សំបុត្រចូលរួមកម្មវិធីប្រគំតន្ត្រី GUTS World Tour ក្នុងប្រទេសហ្វីលីពីន ដើម្បីដោះស្រាយបញ្ហាសុខភាពរបស់ស្ត្រី និងក្មេងស្រី។

កាលពីថ្ងៃទី៥ ខែតុលាដែលទើបតែរំលងទៅនេះ ការប្រគំតន្ត្រីជុំវិញពិភពលោកសម្រាប់អាល់ប៊ុមទី ២ របស់តារាស្រីរូបនេះ បានធ្វើដំណើរមកដល់ប្រទេសហ្វីលីពីន។ នេះជាលើកទីមួយរបស់នាងដែលបានជាន់ទឹកដីមួយនេះ បើទោះបីជាមានឪពុកជាជនជាតិហ្វីលីពីនក៏ពិតមែន។

ដំណើរមកដល់របស់តារាស្រីវ័យ ២១ឆ្នាំរូបនេះ ជាអ្វីដែលអ្នកគាំទ្ររបស់នាងសប្បាយចិត្តណាស់ទៅហើយ តែនៅ១ថ្ងៃបន្ទាប់ពីកម្មវិធី Olivia រឹតតែធ្វើឱ្យអ្នកគាំទ្រលង់ស្រឡាញ់ខ្លួនទ្វេរដង ជាមួយនឹងទឹកចិត្តដ៏សប្បុរសរបស់នាង។

Screenshot

ផ្ដើមដោយនាងបានបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះអ្នគគាំទ្រ ម្ចាស់ពានរង្វាន់ Grammy រូបនេះបានរៀបរាប់នៅលើគណនី Instagram ផ្ទាល់ខ្លួនថា៖​ “ខ្ញុំបានសុបិនពីកម្មវិធីនេះមកមួយរយៈពេលហើយ នេះជាលើកទីមួយរបស់ខ្ញុំនៅហ្វីលីពីន ហើយវាក៏ជាការប្រគំតន្ត្រីដ៏ធំបំផុតរបស់ខ្ញុំផងដែរ!!!!! អរគុណដល់ប្រជាជនទីក្រុងម៉ានីលគ្រប់គ្នាដែលស្វាគមន៍ និងធ្វើឱ្យខ្ញុំទទួលបានអារម្មណ៍នៃក្ដីស្រឡាញ់ពីអ្នកជាខ្លាំង”។

ក្នុងសំណេរតែមួយ Olivia Rodrigo ប្រាប់ថា ប្រាក់កម្រៃទាំងប៉ុន្មានដែលបានពីការលក់សំបុត្រ នាងបានផ្ដល់ជាជំនួយដល់អង្គការ Jhpiego តាមរយៈមូលនិធីដែលជាគំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួនដែលមានឈ្មោះថា 4 Good។

“ខ្ញុំបានទៅលេងអង្គការនេះ នៅពេលដែលខ្ញុំស្នាក់នៅឯទីក្រុងម៉ានីល ហើយខ្ញុំពិតជាពេញចិត្តចំពោះការងារដែលពួកគេកំពុងធ្វើក្នុងការផ្តល់សេវាថែទាំសុខភាពដល់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសហ្វីលីពីន” នាងបន្តដូច្នេះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ទេសម្រាប់ម្ចាស់បទ Deja Vu រូបនេះ ព្រោះកាលពីនាងធ្វើកម្មវិធីប្រគំតន្ត្រីក្នុងប្រទេសកូរ៉េក្នុងខែកញ្ញានេះ Olivia នាងក៏បានបែងចែកប្រាក់ចំណូលមួយផ្នែកដល់មូនិធីកូរ៉េដើម្បីស្រ្តីផងដែរ ដោយមូលនិធីនេះធ្វើការទៅលើ ការលើកកម្ពស់សមភាពយេនឌ័រ ការការពារអំពើហិង្សាលើស្ត្រី និងការលើកកម្ពស់ដល់ក្រុមដែលមានវិបត្តិសេដ្ឋកិច្ច ដូចជាស្ត្រីមេម៉ាយ និងស្ត្រីចំណាកស្រុកជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *