ព្រឹត្តិការណ៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យនាចុងឆ្នាំ ២០២៣ ‹រាត្រីចងចាំ› នឹងបង្ហាញវត្តមានលើទឹកដីអង្គរ ក្នុងបរិវេណលានជល់ដំរីក្នុងខេត្តសៀមរាប ជាមួយភាពអស្ចារ្យដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ស្អែកនេះ ។

នារាត្រីថ្ងៃទី ១១ ធ្នូ ម្សិលមិញនេះ វត្តមានតារាសម្តែង តារាបង្ហាញម៉ូដ សិល្បករ សិល្បការិនីជាង ៣០០ នាក់ បានចូលរួមការហាត់សមជាផ្លូវការ ដើម្បីត្រៀមបង្ហាញការសម្តែងលើឆាកដ៏ប្រណីត ក្នុងព្រឹត្តិការណ៌ដ៏អស្ចារ្យមួយនេះ។ ព្រឹត្តិការណ៌ដ៏ធំសម្បើមមួយនេះ ក៏មានការរៀបចំយ៉ាងល្អឥតខ្ចោះ ទាំងបរិវេណខាងក្នុង និងខាងក្រៅ ដែលបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏សំបូរបែបសម្រាប់អ្នកដែលចូលរួមទស្សនា ។








Photo by Meas
គួរបញ្ជាក់ដែរថា មហាព្រឹត្តិការណ៌វប្បធម៌ ‹រាត្រីចងចាំលើកទី ៤› ជាព្រឹត្តិការណ៌ប្រវត្តិសាស្ត្រដ៏ធំសម្បើម ដោយមានការបង្ហាញនូវការសម្តែងគ្រប់ទម្រង់ ដែលមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី តារាសម្តែង តារាបង្ហាញម៉ូដ តារាចម្រៀង និងតារាល្បីៗជាច្រើនក្នុងប្រទេសតែម្តង។ កុំភ្លេចណាចូលរួមទស្សនា និងជួយលើកស្ទួយវប្បធម៌ខ្មែរ ។ ចូលរួមទស្សនាដោយសេរី នៅបរិវេណព្រះលានជល់ដំរីខេត្តសៀមរាប ចាប់ពីម៉ោង ៥ ល្ងាចតទៅ ៕




















































Account
Security
Favourite Content