លម្អិតឱ្យគ្រប់យ៉ាង! អស់ត្រឹម ៣០០ដុល្លារ ដើរលេងម៉ាអស់ដៃ ញ៉ាំឆ្ងាញ់ ដេកស្រួល ៤យប់ ៥ថ្ងៃ នៅឡាវ

ចុងឆ្នាំជាពេលវេលាដ៏សមប្រកបសម្រាប់ការធ្វើដំណើរកម្សាន្ត បន្ទាប់ពីយើងចំណាយអស់កម្លាំងកាយចិត្ត ទៅលើកិច្ចការងារ មុខរបរប្រចាំថ្ងៃ ស្ទើរពេញមួយឆ្នាំ។ ពេលវេលានេះ គឺយើងអាចសម្រាកខួរក្បាល សាកថ្មឱ្យជីវិត ទុកជាកាដូ ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួនឯងកន្លងមក។ ដូច្នេះថ្ងៃនេះ AMS សូមដកស្រង់បទពិសោធធ្វើដំណើរកម្សាន្តរបស់អ្នកនាង គង់ ច័ន្ទវ៉ាន់ណេង ជាមួយស្វាមីទៅកាន់ប្រទេសឡាវ រយៈពេល៖ ៤យប់ ៥ថ្ងៃ (ដោយហោះចេញពីខ្មែរពេលល្ងាច និងត្រឡប់មកវិញពេលព្រឹក)។

សូមមកមើលដំណើរកម្សាន្តលម្អិតគ្រប់ជ្រុងរបស់អ្នកនិពន្ធល្បីឈ្មោះ គង់ ច័ន្ទវ៉ាន់ណេង ដូចខាងក្រោម៖

ចំណាយសរុបក្នុងដំណើរកម្សាន្ត ៤យប់ ៥ថ្ងៃ៖ ៣០០ដុល្លារ/ម្នាក់ (បញ្ជាក់តម្លៃនេះ មិនគិតថ្លៃសំបុត្រយន្តហោះចូលទេ ព្រោះសំបុត្រមានថ្លៃមានថោក ហើយដោយសារខ្ញុំកក់កៀកថ្ងៃ ហើយជិះ Direct Flight ទៀត ចឹងរាងថ្លៃ។ ខ្ញុំជិះវៀតណាមអ៊ែរឡាញពីភ្នំពេញទៅវៀងចន្ទន៍តម្លៃ ៤៤៤ដុល្លារក្នុងម្នាក់)។

កន្លែងដែលខ្ញុំបានទៅ៖

១. រដ្ឋធានី វៀងចន្ទន៍ (មិនបានដើរទៅលេងច្រើនទេ ព្រោះមកស្នាក់នៅ ដើម្បីឡើងយន្តហោះប៉ុណ្ណោះ)

២. ខេត្តវ៉ាងវៀង (សួនកម្សាន្ត Vang Vieng Inter Park, Nam Xay View Point, Blue Lagoon 1, ជិះម៉ូតូហោះ Paramotor)


៣. ខេត្តហ្លួងព្រះបាង (ទឹកធ្លាក់គ័ងស៊ី, កន្លែងមើលដំរី, ផ្សាររាត្រីក្នុងក្រុងហ្លួងព្រះបាង, ព្រះបរមរាជវាំង, ភ្នំភូស៊ី, វត្ត Xieng Thong, វត្តវិស៊ុន, ដើរមើលជីវភាពរស់របស់ប្រជាជននៃក្រុងហ្លួងព្រះបាង, និងភ្លក្សអាហារប្លែកៗ)

ចំពោះតម្លៃសំបុត្រចូលទស្សនាកន្លែងនីមួយៗតម្លៃចន្លោះពី ១ ទៅ ២ដុល្លារប៉ុណ្ណោះ។

កន្លែងស្នាក់នៅ

ជាទូទៅ តម្លៃស្នាក់នៅចន្លោះពី ២៥ដុល្លារ រហូតដល់រាប់រយដុល្លារក៏មាន ប៉ុន្តែតម្លៃដែលខ្ញុំគិតថាសមរម្យ បន្ទប់ស្អាតធំទូលាយល្មម និងមាន Free អាហារពេលព្រឹក គឺតម្លៃ ៣៥ដុល្លារសម្រាប់បន្ទប់គ្រែមួយ។ ចំណែកបន្ទប់គ្រួសារគឺចន្លោះពី៦០ ទៅ ៧០ដុល្លារ។ អ្នកទាំងអស់គ្នានៅតែអាចស្វែងរកតម្លៃរាងធូរជាងហ្នឹង អាចត្រឹម ២០ដុល្លារក៏មានដែរ ប៉ុន្តែដោយសារតែកាលខ្ញុំទៅគឺមានមនុស្សចាស់និងកូនក្មេង អ៊ីចឹងទាំងកន្លែងស្នាក់និងអាហារគឺរាងចាយធំបន្តិចហើយ។ មធ្យោបាយក្នុងការកក់កន្លែងស្នាក់នៅគឺខ្ញុំកក់តាមវេបសាយ booking.com។

ម្ហូបអាហារ

រឿងដែលខ្ញុំពេញចិត្តបំផុតសម្រាប់ប្រទេសឡាវគឺទី១ ប្រជាជនរួសរាយរាក់ទាក់ ទី២ ម្ហូបអាហារឆ្ងាញ់ហើយធូរថ្លៃ។

ដោយសារសមាជិកមានដល់ទៅ ៩នាក់ រួមទាំងមនុស្សចាស់និងកូនក្មេងផង ដូច្នេះអាហាររបស់ពួកយើងគឺពុំមែនថាញ៉ាំឱ្យតែបានៗនោះទេ គឺញ៉ាំឱ្យឆ្ងាញ់ ដើម្បីមានកម្លាំងបន្តដំណើរកម្សាន្តទៀត។ កុម្ម៉ង់ម្ដងៗ មិនក្រោម១០ចានធំៗទេ មិនថាម្ហូបបែបឡាវ ម្ហូបបែបគ្រឿងសមុទ្រ គ្រឿងក្លែម ឬម្ហូបបែបអឺរ៉ុបទេ ពេលគិតលុយម្ដងៗចេះតែបុកពោះដែរគិតថា ១០០ដុល្លារដាច់ប៉ិតហើយទេដឹង តែមានឯណាពេលគិតលុយអស់ប្រហែល ៣០ដុល្លារប៉ុណ្ណោះ!

បើនិយាយពីរឿងរសជាតិវិញគឺ ឆ្ងាញ់ ហើយគ្រឿងរាងចាស់ អ៊ីចឹងសម្រាប់អ្នកចូលចិត្តរសជាតិអាហារបែបមុតៗ គឺត្រូវចិត្តហើយ។

ភាសាទំនាក់ទំនង

ប្រជាជនឡាវភាគច្រើនចេះនិយាយភាសាថៃ និង ចិន ប៉ុន្តែខ្ញុំប្រើបីភាសាដើម្បីនិយាយជាមួយពួកគាត់រួមមានភាសាថៃ អង់គ្លេស និងភាសាកាយវិការ ដោយសារតែអ្នកខ្លះអត់ចេះអង់គ្លេសទេ ចំណែកភាសាថៃរបស់ខ្ញុំក៏មិនជាឆ្អិនឆ្អៅដែរ ដូច្នេះភាសាកាយវិការគឺអាចជួយបាន។

មធ្យោបាយធ្វើដំណើរ៖

១. រថភ្លើងល្បឿនលឿន

មធ្យោបាយធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដែលកំពុងតែពេញនិយមនៅឡាវនោះគឺ រថភ្លើងល្បឿនលឿន។ យើងអាចទិញសំបុត្ររថភ្លើងនៅតាមសណ្ឋាគារដែលយើងគេងបាន ដោយត្រូវទិញមុនមួយឬពីរថ្ងៃ ចៀសវាងអស់សំបុត្រ ព្រោះសំបុត្ររថភ្លើងលក់ដាច់ណាស់ ពិសេសគឺប្រភេទ First Class។

កាលខ្ញុំទៅតម្លៃកៅអី First Class ពីខេត្តវ៉ាងវាងទៅហ្លួងព្រះបាង គឺ 2០ដុល្លារក្នុងម្នាក់ (គិតទាំងសេវាទិញរបស់សណ្ឋាគារ)។ លុះពេលត្រឡប់ពីហ្លួងព្រះបាងមកកាន់វៀងចន្ទន៍វិញ កៅអី First Class ក៏ពេញដោយសារខ្ញុំទិញយឺត ដូច្នេះក៏ជិះ Second Class តម្លៃ 15ដុល្លារ/ម្នាក់ (គិតទាំងសេវាទិញ)

២. រថយន្ត Mini-Van

រថយន្ត Mini Van ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលដើរមានគ្នាច្រើន មានចាស់ៗនិងកូនក្មេងដូចជាពួកខ្ញុំ។ កាលនោះខ្ញុំឱ្យអ្នកបើកបរមកទទួលខ្ញុំនៅសណ្ឋាគារនៅវៀងចន្ទន៍ ឆ្ពោះទៅកាន់ខេត្តវ៉ាងវៀងតាមផ្លូវល្បឿនលឿន និងដើរលេងមួយថ្ងៃពេញនៅវ៉ាងវៀង គេគិតថ្លៃ 180 ដុល្លារ។

៣. ជួលម៉ូតូ

បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តបែបផ្សងព្រេង អាចជួលម៉ូតូជិះបាន។ កាលនោះខ្ញុំជួលមួយថ្ងៃ ៨ដុល្លារ ជិះពីក្រុងហ្លួងព្រះបាងទៅកាន់ទឹកធ្លាក់គ័ងស៊ី។

៤. តុកតុក

ការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងទៀតក្នុងខេត្តនីមួយៗ យើងអាចជិះតុកតុក ដែលមានពីរប្រភេទគឺប្រភេទម៉ូតូដែលមានរាងតូច ហើយបះខាងមុខ និងប្រភេទរថយន្តកែច្នៃ ដែលធំទូលាយ ហើយអាចដាក់គ្នាបានច្រើនរហូតដល់ ១០នាក់។ តម្លៃគឺធូរថ្លៃទេ យើងអាចសួរហើយតថ្លៃមុនក៏បាន។ សម្រាប់ខ្ញុំ ខ្ញុំជួលពូម្នាក់ឱ្យបើកតុកតុកជូនពួកយើងដើរលេងជុំវិញក្រុងហ្លួងព្រះបាង គាត់យក ១០ដុល្លារ។

របៀបរៀបចំដំណើរកម្សាន្ត៖

ស្រាវជ្រាវជាមុនថា ចង់ទៅកន្លែងណាខ្លះ
ទិញសំបុត្រយន្តហោះ និងពេលវេលាហោះហើរដែលបត់បែនតាមកាលវិភាគរបស់អ្នក

រៀបចំគម្រោងថា ថ្ងៃនីមួយៗទៅណានិងធ្វើអ្វីខ្លះ ស្នាក់នៅឯណា មធ្យោបាយធ្វើដំណើរគឺអ្វី

ទាក់ទងទៅសណ្ឋាគារដែលអ្នកស្នាក់នៅដើម្បីឱ្យពួកគេរៀបចំកក់សំបុត្ររថភ្លើង ឬមធ្យោបាយធ្វើដំណើរផ្សេងៗដែលអ្នកត្រូវការដូចជារថយន្ត ជួលម៉ូតូ ឬក៏សេវាកម្មទទួលពីព្រលានយន្តហោះជាដើម។

ចំណុចដែលអ្នកគួរដឹងមុនទៅលេងឡាវ៖

  • អ្នកអាចដូរលុយនៅព្រលានយន្តហោះ ដើម្បីបានអត្រាប្ដូរប្រាក់ដែលល្អ។ រូបិយប័ណ្ណរបស់ឡាវគឺ «គីប» ភាសាអង់គ្លេសកាត់គឺ LAK។ កាលខ្ញុំទៅ ១ដុល្លារ = ២១០០០គីប។
  • ក្នុងករណីដែលអ្នកដូរលុយទៅ ចាយមិនគ្រាន់ កុំបារម្ភអី។ នៅតាមសណ្ឋាគារដែលអ្នកស្នាក់នៅ ក៏ទទួលលុយដុល្លារដែរ។
  • អ្នកអាចទិញស៊ីមទេសចរណ៍ដោយចំណាយត្រឹមតែ ២ដុល្លារប៉ុណ្ណោះ។ អ្វីដែលអន់ចិត្តនោះគឺ សេវាមិនសូវជារលូនប៉ុន្មានទេពេលទៅតំបន់ភ្នំ។ ចំណែក Roaming ដែលខ្ញុំបានភ្ជាប់ពីខ្មែរទៅ ដើរលឿនដូចព្យុះគ្រប់កន្លែង លើកលែងតែពេលទៅហ្លួងព្រះបាងគឺមិនដើរសោះ មិនដឹងថាមកពីហេតុអី។
  • ប្រទេសឡាវអត់សូវមានអគារខ្ពស់ៗទេ ប៉ុន្តែសម្បូរទៅដោយសំណង់ស្ថាបត្យកម្មបុរាណៗ សូម្បីតែអគាររដ្ឋបាលរបស់គេក៏មិនសូវជាមានម៉ូដអ្វីទាក់ភ្នែកដែរ។
  • ឡាវ ជាប្រទេសមួយដែលខ្ញុំតែងតែមើលរំលងរហូតមក​ព្រោះគិតថា ប្រទេសកំពុងតែអភិវឌ្ឍប្រហែលពុំមានអ្វីពិសេសទេ ប៉ុន្តែពេលទៅដល់ទើបដឹងថា ព្រោះតែការមិនអភិវឌ្ឍហ្នឹងហើយទើបមានទេសភាពរូបរាងដើមដ៏ស្រស់ស្អាតនៅតែបន្សល់ ការកែច្នៃពុំសូវមានព្រោះតែរូបរាងដើមគឺល្អស្រាប់ហើយ សម្រាប់អ្នកចូលចិត្តបែបធម្មជាតិនិងផ្សងព្រេង។

ចំណាប់អារម្មណ៍របស់ខ្ញុំ

ដំណើរកម្សាន្តទៅលេងឡាវលើកដំបូងរបស់ខ្ញុំគឺ ពិសេសលើសពីការរំពឹងទុក ព្រោះខ្ញុំបានសាកល្បងធ្វើអ្វីថ្មីៗ។ អ្វីម្យ៉ាងដែលខ្ញុំគិតថា ទេសចរគ្រប់គ្នាត្រូវការនោះគឺបដិសណ្ឋារកិច្ចរបស់ម្ចាស់ផ្ទះ។ បើយើងទៅលេងផ្ទះគេ ម្ចាស់គេមិនសូវស្វាគមន៍ ច្បាស់ណាស់ថាយើងមិនចង់ទៅទេ មិនថាផ្ទះនោះ ធំស្អាតដូចវិមានយ៉ាងណាក៏ដោយ។ ដូចគ្នានឹងដំណើរកម្សាន្តលើកនេះ! ខ្ញុំឃើញថា ប្រជាជនឡាវរួសរាយរាក់ទាក់ណាស់! ពុំមានប្រជាជនឡាវណាម្នាក់ដែលមើលលើមើលក្រោម ឬប្រើក្រសែភ្នែកមិនស្វាគមន៍ពេលដឹងថាខ្ញុំជាខ្មែរនោះទេ មិនដូចប្រទេសមួយដែលខ្ញុំធ្លាប់បានទៅឡើយ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា ការដើរលេងគឺជាការប្ដូរយកសេចក្ដីសុខផ្លូវចិត្ត! អ៊ីចឹង បើជ្រុលជាអស់លុយហើយ គួរតែចាយលុយនៅកន្លែងមួយដែលផ្ដល់ភាពរីករាយ និងសន្តិភាពផ្លូវចិត្តមកដល់យើង។

បើសួរថា តើខ្ញុំនឹងទៅលេងឡាវម្ដងទៀតអត់?

ច្បាស់ណាស់ថាខ្ញុំនឹងទៅ! ព្រោះនៅមានកន្លែងច្រើនទៀតដែលខ្ញុំមិនទាន់បានទៅដល់ ហើយចង់ទៅស្គាល់និងថតស៊ែលហ្វីនៅទីនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *