មានបញ្ហាធ្ងន់បែបនេះទើបលី លានជា មើលទៅចាស់ជាងវ័យខ្លាំង និងលាលែងពីការសម្ដែង

កាលពីថ្ងៃទី ៣១ ខែឧសភា សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា តារាសម្ដែងចិន Jet Li បានបង្ហាញមុខសាធារណៈយ៉ាងដ៏កម្រ សម្រាប់ការផ្សាយពាណិជ្ជកម្មរបស់ម៉ាកយីហោមួយ។

យោងតាម ​​HK01 រូបភាពថ្មីរបស់តារាក្បាច់គុននេះបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ខណៈផ្ទៃមុខរបស់លោកបានបង្ហាញ​ភាព​ចាស់ជាងវ័យយ៉ាង​ច្បាស់ និង​មាន​ស្នាម​ជ្រីវជ្រួញ​ជា​ច្រើន។ អ្នកគាំទ្រខ្លះបានបញ្ចេញមតិថា ក្នុងវ័យ ៦០ឆ្នាំ លី លានជា មើលទៅចាស់ខ្លាំងជាងតារាសម្ដែងរៀមច្បង Simon Yam ដែលមានវ័យ ៦៨ឆ្នាំទៅទៀត។

សារព័ត៌មាន Sina បានរៀបរាប់ថា ភាពចាស់ជាងវ័យរបស់ លី លានជា កើតចេញពីការដែលលោកធ្លាប់មានជំងឺក្រពេញទីរ៉ូអ៊ីត (hyperthyroidism ) និងរងរបួសរាងកាយជាច្រើនអំឡុងពេលថតភាពយន្ត និងសម្ដែងក្បាច់គុន។

Jet Li បាន​ឈប់​សម្ដែង​ក្នុង​ឆ្នាំ ២០១៨ បន្ទាប់​ពី​បញ្ចប់​ភាពយន្ត “Mulan” ។ បន្ទាប់ពីចាកចេញពី សិល្បៈ លោកបានផ្លាស់ទៅរស់នៅក្រៅប្រទេស ហើយម្តងម្កាលបានត្រលប់ទៅប្រទេសចិនវិញដើម្បីជួបជុំ និងសួរសុខទុក្ខមិត្តភក្តិ។

មួយរយៈចុងក្រោយ តារាប្រុសរូបនេះបានជ្រើសរើសរស់នៅបែបឯកជន ដោយមានបំណងធ្វើដំណើរជុំវិញពិភពលោក និងមើលថែប្រពន្ធកូន។ លី លានជា ចែករំលែកថា លោកចូលចិត្តធ្វើសមាធិនៅលើភ្នំ ឆ្ងាយពីឧបករណ៍បច្ចេកវិទ្យា និងបណ្តាញសង្គម។ លោកក៏ចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីជួយអ្នកដែលត្រូវការជំនួយផងដែរ។ សកម្មភាពទាំងនេះបានជួយឱ្យលោកមានភាពសប្បាយរីករាយ និងសុខភាពផ្លូវចិត្តល្អប្រសើរជាងមុន។ 

គួររំឭកថា Jet Li ឬ លី លានជា គឺជាតារាក្បាច់គុនកំពូលមួយរូបរបស់ពិភពលោក និងត្រូវបានចាត់ទុកថាជាមោទនភាពសម្រាប់វិស័យភាពយន្តប្រទេសចិន។ ទោះយ៉ាងណា មិនបានយូរប៉ុន្មាន ភាពរុងរឿងនៃអាជីពរបស់លោកក៏ត្រូវបញ្ចប់ដោយសារតែជំងឺ។

ក្នុងឆ្នាំ ២០១០ Jet Li បានប្រកាសលាឈប់សម្ដែងភាពយន្តក្បាច់គុន ដោយសារតែជំងឺក្រពេញទីរ៉ូអ៊ីត ។ លោកក៏ទទួលរងពីបញ្ហាសុខភាពផ្សេងទៀតដែរដូចជារបួសឆ្អឹងខ្នង និងចង្វាក់បេះដូងមិនប្រក្រតី ប៉ុន្តែក្រោយ​សម្រាក​ព្យាបាល​អស់​រយៈពេល​ជា​យូរ​មក​ដល់​បច្ចុប្បន្ន សុខភាព​របស់លោកមាន​សភាពនឹងនរហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន