កែវ ចាន់​​និមល៖ បើមានចំណុចតូចៗទាំងនេះ អាចសាកល្បងធ្វើពិធីករ-ពិធីការិនីបាន

អ្នកនាង កែវ ចាន់​​និមល ជា​ពិធីការិនី​មួយ​រូបដែល​មាន​ទេពកោសល្យ​ ចេះ​ប្រើ​សំនួន​ពាក្យពេចន៍​ខ្មែរ​ក្នុង​អាជីព​ជា​អ្នកប្រើ​ដើមទុន​សំឡេង ​អត្ថា​ធិប្បាយយ៉ាងសមសួន​​ តាម​បរិយាកាស​នៃ​កម្មវិធី​​។ 

បើ​ប្រៀប​ធៀប​​​ជាមួយ​​អ្នក​​ប្រកប​​អាជីព​​ពិធីការិនីរលកក្រោយ ពិធិការិនីរូបនេះ នៅតែមានឥទ្ធិពល និងមានភាពលេចធ្លោ ដោយនាងក្តោបតំណែងពិធីការិនីស្ទើរ​គ្រប់​កម្មវិធី​កម្សាន្ត​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស រួមទាំង​កម្មវិធីលំដាប់អន្តរជាតិដូចជា ​​កម្មវិធី Cambodian Idol គ្រប់​រដូវកាល កម្មវិធី The Voice Kids Cambodia និង​កម្ម​វិធី​ប្រគំ​តន្ត្រី​ផ្សាយផ្ទាល់​​រៀងរាល់​ចុង​សប្តាហ៍ទៀតផង។ ក្រៅពីនេះ អ្នកនាងក៏ទទួលធ្វើពិធីការិនីតាមកម្មវិធីផ្សេងៗឱ្យបណ្តាក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ។

ខណៈអាជីពពិធីការិនីកំពុងមានផ្លែផ្កាជាទីគាប់ចិត្ត ស្រាប់តែថ្មីៗកន្លងទៅនេះមានហ្វេនអ្នកប្រើប្រាស់ Tik Tok ម្នាក់បានសុំឱ្យអ្នកនាងចែករំលែកវិធីសាស្ត្រធ្វើយ៉ាង​ម៉េច ដើម្បីអាចក្លាយជាពិធីការិនីបាន។ រំពេចនោះ​អ្នក​ម៉ាក់​កូន ២ រូប​នេះ បានឆ្លើយតបថា ​ជាទស្សនៈរបស់អ្នកនាង គឺមិនថាស្រី ឬប្រុសសុទ្ធតែអាចចាប់អាជីពនេះ​បានដូចគ្នា ឱ្យតែអ្នក​មានភាពក្លាហាន និងជឿជាក់លើខ្លួនឯង។

សំខាន់មួយទៀត គឺយើងយល់ច្បាស់ថាកម្មវិធីគេចង់បានអីគេ ហើយគេចង់ប្រាប់អ្វីទៅកាន់ទស្សនិកជន បន្ទាប់ពីយើងយល់ច្បាស់ហើយ គឺ automatic យើងនឹងជឿជាក់លើការនិយាយហើយ។ អ្នកនាងជឿជាក់ថា បើមានចំណុចតូចៗទាំងនេះ គ្រប់គ្នានឹងអាចចាប់អាជីពនេះបានមិនខាន។

គួរកត់សម្គាល់ថា ពិធីការិនីឆ្នើម កែវ ចាន់និមល កាន់តែមានក្តីសុខឡើងរាល់ថ្ងៃ ក្រោយសម្រាលបានកូនប្រុសម្នាក់ទៀតតាមបំណងប្រាថ្នា។ មិនត្រឹមតែគ្រួសារមានសុភមង្គលប៉ុណ្ណោះទេ អាជីពការងារ និងមុខរបររកស៊ីរបស់អ្នកនាងក៏រលូនកាក់កបដូចគ្នាដែរ រហូតមានការលើកឡើងថា ជីវិតនាងសមប្រកបគ្រប់យ៉ាងតែម្តង។ 

តួយ៉ាង ថ្មីៗនេះអ្នកនាងទើបបើកហាងធ្វើក្រចកស្តង់ដាអាមេរិក ឈ្មោះថា Nimol Nails salon នៅបុរីជីបម៉ុង៦០ ម៉ែត្រ (អ៉ីអន3) ថែមទាំងបង្ហើបឱ្យហ្វេនដឹងថា នៅពេលហាងដំណើរការរលូន អ្នកនាងមានគម្រោងលក់បន្តផលិតផលផ្នែកក្រចកឱ្យបងប្អូនដែលរកស៊ីរបរនេះអាចទិញបន្តយកទៅប្រើប្រាស់តាមតម្រូវការបានទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen