ដូចប្រិយមិត្តអ្នកគាំទ្រដឹងស្រាប់ហើយ ថ្មីៗនេះបែកធ្លាយព័ត៌មានស្នេហារបស់តារាចម្រៀងរ៉េប វណ្ណដា ជាមួយនារីរូបស្រស់ម្នាក់ មានគណនី IG ឈ្មោះ Lauryn កំពុងក្លាយជាប្រធានបទក្តៅដូចបាយពុះសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម និង Tik Tok ពិសេស ហ្វេនៗរបស់ វណ្ណដា ផ្ទាល់តែម្តង។


យ៉ាងណាមិញ ក្រោយបែកធ្លាយព័ត៌មាននេះ ម្ចាស់បទ «Solo» ស្រាប់តែចេញមុខមកបង្ហោះសារលើ Story Instagram ផ្លូវការរបស់ខ្លួនថា «សូមឈប់ថតម្តាយខ្ញុំមកផុសទៀត សូមផ្តល់ភាពស្ងប់ស្ងាត់អោយគាត់ រៀនគោរពសិទ្ធិនិងអោយតម្លៃមនុស្សចាស់ផង អរគុណ» ដែលការបង្ហោះនេះកើតឡើងក្រោយមានអ្នកគាំទ្រលោកយករូបស្រីស្រស់ឈ្មោះ Lauryn ដែលគេកំពុងសង្ស័យថាជាគូស្នេហ៍របស់លោកទៅឱ្យអ្នកម្តាយលោកមើល ខណៈដែលគាត់កំពុងប្រកបរបរកោសដូងនៅផ្សារលើ ខេត្តព្រះសីហនុ ជាមធម្មតា។ មិនតែប៉ុណ្ណោះ ថែមទាំងលួចថតវីដេអូសកម្មភាពអ្នកម្តាយលោកបង្ហោះលើ Tik Tok ថែមទៀតផង ទើបធ្វើឱ្យលោកក្តៅស្លឹកត្រចៀកចេញមកបង្ហោះសារសុំចិត្តអ្នកគាំទ្របែបនេះតែម្តងទៅ។



យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាតើព័ត៍មានបែកធ្លាយរឿងស្នេហារវាងតារារ៉េប វណ្ណដា និង នារីរូបស្រស់ម្នាក់ឈ្មោះថា Lauryn ជាការពិតឬយ៉ាងណាទេ ខណៈសាមីខ្លួន វណ្ណដា នៅរក្សាភាពស្ងៀមស្ងាត់ហាក់ដូចគ្មានរឿងអ្វីកើតឡើង៕























Account
Security
Favourite Content