ក្រុមហ៊ុនភាពយន្ត XYZ បានបង្ហាញ trailer (ឈុតខ្លីៗ) សម្រាប់ភាពយន្តបាញ់ប្រហារបែបកំប្លែងដែលមានចំណងជើងថា «Hidden Strike»។
Hidden Strike បានបញ្ចប់ការថតតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ប៉ុន្តែមិនត្រូវបានចេញ ដោយសារតែមានបញ្ហាផ្ទៃក្នុង និងបញ្ហាជាច្រើនផ្សេងៗទៀត រួមទាំង ជំងឺរាតត្បាត COVID-19 ដែលធ្វើឱ្យភាពយន្ត ១នេះចេះតែពន្យារពេលវេលាចេញផ្សាយរបស់ខ្លួន។

ក្នុងឈុតខ្លីនេះ បានបង្ហាញមុខ វីរបុរសហុងកុង Jackie Chan ឬឈិន ឡុង និងកីឡាករចំបាប់ John Cena រួមទាំងតារាសម្តែង Pilou Asbæk ជាតួអង្គក្នុងភាពយន្តដ៏ល្បីល្បាញ «Game of Thrones» និងAmadeus Serafini ក៏ឃើញលេចវត្តមានក្នុងភាពយន្ត ១នេះដែរ។
ក្នុង trailer រយៈពេលជាង ២នាទីនេះទៀតសោតបានបង្ហាញថាពួកគេទាំង ២ នឹងដើរតួជា អតីតទាហានកងកម្លាំងពិសេស បានសហការគ្នាសម្រាប់បេសកកម្មពិសេសមួយនៅក្នុងទីក្រុងបាកដាដ។ យ៉ាងណានេះគឺជា trailer ដំបូងបង្អស់ ខណៈកាលបរិច្ឆេទនៃការចាក់បញ្ចាំងភាពយន្តនេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ប្រសិនបើភាពយន្តមួយនេះចេញផ្សាយជាផ្លូវការ នោះការសហការនេះគឺជាការសម្តែងរួមគ្នាថ្មីមួយទៀតសម្រាប់ ឈិនឡុង និង John Cena បន្ទាប់ពីភាពយន្តដែលគ្រោងនឹងចាក់បញ្ចំងនាខែក្រោយនេះ «Teenage Mutant Ninja Turtles: Mutant Mayhem»។
គួរបញ្ជាក់ថា Hidden Strike ត្រូវបានដឹកនាំសម្តែងដោយលោក Scott Waugh ដែលត្រូវបានគេស្គាល់តាមរយៈការដឹកនាំរឿង Expendables 4 និង Need for Speed៕






















































Account
Security
Favourite Content