រំឭកដល់ Song Jae Rim អ្នកដឹកនាំរឿងម្នាក់ ស្រក់ទឹកភ្នែកកណ្ដាលក្រុមអ្នកសារព័ត៌មាន

អំឡុងពេលចាក់បញ្ចាំងមុនចេញផ្សាយជាផ្លូវការរបស់រឿង Crypto Man អ្នកដឹកនាំរឿង Hyung Hae Ri ទប់អារម្មណ៍លែងបាន រហូតស្រក់ទឹកភ្នែកនៅទីសាធារណៈ ខណៈពេលដែលអ្នកសារព័ត៌មានសួរដល់តារាប្រុស Song Jae Rim ដែលបាន​ចែក​ឋាន​ទៅ។

រឿង Crypto Man ជាភាពយន្តចុងក្រោយបង្អស់របស់ Song Jae Rim មុននឹងលោកសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនត្រឹមវ័យ ៣៩ ឆ្នាំ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ស្នាដៃដែលបន្សល់តែការចងចាំមួយនេះ លោកមានទទួលឱកាសសម្ដែងជាតួអង្គឯក Yang Do Hyun។

តាមរយៈ Koreaboo កាលពីពេលថ្មីៗនេះ ភាពយន្តខាងលើទើបតែបានធ្វើការចាក់បញ្ចាំងសម្រាប់អ្នកសារព័ត៌មាន មុននឹងការចាក់បញ្ចាំងជាផ្លូវការមកដល់។ នៅអំឡុងពេលសម្ភាស៍ជាមួយអ្នកដឹកនាំរឿង អ្នកសារព័ត៌មានបានលើកសំណួរទាក់ទងនឹងតួសម្ដែង Song Jae Rim រហូតធ្វើឱ្យអ្នកដឹកនាំ Hyung Hae Ri ស្រក់ទឹកភ្នែកភ្លាមៗ និងចំណាយពេលមួយសន្ទុះ ដើម្បីធ្វើចិត្ត មុននឹងឆ្លើយតបទៅវិញបាន។

នាងបានរៀបរាប់ពីមូលហេតុដែលនាងសម្រេចជ្រើសរើសតួប្រុសរូបនេះ មករួមការងារ ដោយលើកឡើងថា នាងត្រូវការមនុស្សប្រុសជាមួយទឹកមុខដែលមិនអាចទស្សន៍ទាយពីទឹកចិត្តរបស់គេបាន។ តែជាក់ស្ដែង លោកមិនត្រឹមតែមានមុខមាត់ដូចដែលនាងដឹកនាំរឿងរូបនេះចង់បានទេ តែលោកក៏មានចំណេះដឹងទាក់ទងនឹង Crypto ផងដែរ។ នាងរំឭកដល់ពេលដែលជួបគ្នាដំបូងថា៖​ “នៅពេលដែលជួបគេ ខ្ញុំគិតថា គេនេះហើយជា Yang Do Hyun”។

“ខ្ញុំនឹកគេណាស់។ វាប្រហែលជាល្អខ្លាំង បើសិនជាមានគេមកចូលរួមនៅថ្ងៃនេះ” Hyung Hae Ri បកស្រាយពាក្យក្នុងចិត្តដូច្នេះ។ ពោលពីអតីតកាលដែលធ្លាប់ចំណាយពេលធ្វើការជាមួយគ្នា Hyung Hae Ri បានប្រាប់ថា អ្នកទាំងពីរ​ឧស្សាហ៍ជជែកគ្នាពីនេះពីនោះណាស់។ នាងនិយាយទៀតដែរថា Song Jae Rim អាចមិនមែនជាមនុស្សដែលគួរឱ្យចូលចិត្តនៅពេលជួបដំបូង តែការពិតតារាប្រុសរូបនេះជាមនុស្សដែលកក់ក្ដៅ និងកំប្លែងម្នាក់។

គួរបញ្ជាក់ផងដែរថា Crypto Man ជាភាពយន្តនិយាយពីបេសកម្មរបស់តួអង្គ Yang Do Hyun ជាអ្នកជំនាញក្នុងរូបិយប័ណ្ណឌីជីថលម្នាក់ ស្របពេលដែលវិបត្តិ Crypto មកដល់។ ភាពយន្តមួយនេះ នឹងចូលរោងភាពយន្តជាផ្លូវការនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *