ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន! ការងារ Hollywood ស្ទើរទាំងអស់ត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន ក្រោយភ្លើងឆេះធំនៅ LA

អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ ថតកុន និងផលិតកម្មវិធីទូរទស្សន៍ដែលធ្វើឡើងនៅឯទីក្រុង Los Angeles ក្នុងសប្ដាហ៍នេះ ត្រូវសម្រេចចិត្តផ្អាកការងាររបស់ខ្លួនភ្លាមៗ ដោយសារតែមានភ្លើងឆេះខ្លាំងនៅតំបន់នានាក្នុងទីក្រុងប្រជុំដោយតារាល្បីៗមួយនេះ។

ចាប់តាំងតែពីថ្ងៃទី៧ ខែមករាកន្លងទៅ ទីក្រុងស៊ីវិល័យ Los Angeles ដែលស្ថិតនៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបាន និងកំពុងតែជួបនឹងនូវអណ្ដាតភ្លើងឆាបឆេះនៅក្នុងតំបន់ធំៗចំនូន ៦ផ្សេងគ្នា រួមមាន Palisades, Eaton, Hurst, Lidia, Kenneth និង Sunset។

យោងតាមការរាយការណ៍របស់ BBC នៅព្រឹកថ្ងៃទី១០នេះ គ្រោះមហន្តរាយលើនេះបានឆាបឆេះសំណង់អាគារហូតដល់ទៅ ៥៣០០ ខ្នង​ រួមមានផ្ទះ សាលា និងទីតាំងប្រកបអាជីពកម្មផ្សេងៗ បន្សល់ទុកឱ្យប្រជាជនជាង ១៧៦ ០០០ នាក់ត្រូវជម្លៀសខ្លួនចេញពីទីជម្រក និង ២សែននាក់ដោយឡែកទៀត កំពុងស្ថិតនៅក្រោមការព្រមានឱ្យជម្លៀសខ្លួននៅពេលឆាប់ៗខាងមុខនេះ។ ជនរងគ្រោះចំនួនយ៉ាងហោចណាស់ ៥នាក់បានបាត់ជីវិតនៅក្នុងហេតុការណ៍នេះ ដោយអណ្ដាតភ្លើងនៅមិនទាន់រលត់អស់នៅឡើយ។

ចំពេល​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុងតែ​បន្ត​នៅ​ភាគខាងត្បូងនៃរដ្ឋ​កាលីហ្វ័រញ៉ា កម្មវិធីប្រគល់ពានរង្វាន់សម្រាប់វិស័យសិល្បៈ និងកម្មវិធីកម្រាលព្រំក្រហមដែលគ្រោងនឹងរៀបចំធ្វើឡើងនៅក្នុងសប្ដាហ៍នេះបានសម្រេចផ្លាស់ប្ដូរកាលបរិច្ឆេទភ្លាមៗ។ ជាក់ស្ដែង កម្មវិធី The Critics Choice Awards ដែលបានរៀបចំថានឹងធ្វើនៅថ្ងៃអាទិត្យប៉ុន្មានថ្ងៃខាងមុខនេះ បានសម្រេចផ្លាស់ប្ដូរទៅថ្ងៃទី២៦ ខែមករាវិញ។

យោងតាម CNN ដំបូងឡើយ The Critics Choice Awards គ្រោងនឹងធ្វើឡើងឯ Santa Monica មិនឆ្ងាយប៉ុន្មានពី Pacific Palisades ដែលជាទីតាំងមានភ្លើងឆាបឆេះលើផ្ទៃដីជាង ៥០០០ហិចតា និងកំទេចសំណង់អាគារមិនក្រោម ១០០០អាគារនោះទេ។

ថ្លែងពីគ្រោះមហន្តរាយខាងលើ លោក Joey Berlin នាយកប្រតិបត្តិនៃកម្មវិធីប្រគល់ពានរង្វាន់ទូរទស្សន៍ដ៏ធំមួយនេះបានរៀបរាប់ថា៖ “សោកនាដកម្មនេះបានប៉ះពាល់មែនទែនមកដល់សហគមន៍របស់យើង។ យើងសុំផ្ញើក្ដីបំណង និងពាក្យអធិដ្ឋានទាំងអស់ទៅកាន់អ្នកដែលកំពុងតែប្រយុទ្ធក្នុងការពន្លត់ភ្លើងដ៏សាហាវមួយនេះ និងជនរងគ្រោះទាំងអស់”។

បន្ថែមពីនេះ កម្មវិធីតែងតាំងបេក្ខភាពសម្រាប់ Screen Actors Guild Awards ប្រចាំឆ្នាំលើកទី ៣១, BAFTA Tea Party កម្មវិធីទទួលអាហារថ្ងៃត្រង់ប្រចាំឆ្នាំរបស់ AFI Awards និងកម្មវិធីរបស់ Academy of Motion Picture Arts and Sciences ក៏ទទួលរងផលប៉ះពាល់ពីហេតុកាណ៍តែមួយនេះ និងធ្វើការផ្លាស់ប្ដូរដូចគ្នាដែរ។

ដោយឡែក សម្រាប់ការថតភាពយន្ត និងកម្មវិធីទូរទស្សន៍ជាង១២ទៀត ក៏មានវាសនាមិនខុសគ្នានោះទេ ដោយក្រុមការងារត្រូវបង្ខំចិត្តផ្អាកកិច្ចការភ្លាមៗ ព្រោះតែបញ្ហាខ្យល់បោកបក់ខ្លាំង ផ្សែង ក៏ដូចជាការប្រឈមមុខនឹងគ្រោះថ្នាក់ពីភ្លើងដែលកំពុងឆាបឆេះជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen



Leave a Reply

Your email address will not be published.Required fields are marked *