គ្រួសាររបស់ Wheesung សម្រេចធ្វើរឿងចុងក្រោយជូនលោក ដោយបរិច្ចាគចំណូលពីបុណ្យសពទាំងអស់ជួយដល់សង្គម

នៅព្រឹក ថ្ងៃទី១៧ ខែមីនានេះ ក្រុមគ្រួសាររបស់តារាចម្រៀងកូរ៉េខាងត្បូង Wheesung ​ប្រកាសថានឹងនាំយកប្រាក់ដែលទទួលបានពីបុណ្យសពរបស់លោកទាំងអស់ទៅជួយដល់ការងារសង្គម ដោយប្រើឈ្មោះតារាប្រុសរូបនេះជាសប្បុរសជន។

យោងតាម Tajo Entertainment ដែលជាភ្នាក់ងារបស់ Wheesung ប្អូនប្រុសរបស់តារាវ័យ ៤៣ឆ្នាំរូបនេះបានចែករំលែកថា៖ “ចំណូលទាំងអស់ដែលទទួលបាននៅកំលុងពេលបុណ្យសព នឹងយកទៅប្រើប្រាស់ដើម្បីបង្កើតផលវិជ្ជមានដល់សង្គម ក្រោមឈ្មោះ Wheesung។ យើងនឹងពិភាក្សាជាមួយអ្នកជំនាញនៅក្នុងវិស័យនេះ ដើម្បីស្វែងរកមធ្យោបាយ ប្រកបដោយនិរន្តរភាព និងមានន័យបំផុត”។

តំណាងគ្រួសាររូបដដែលនេះ ក៏បានបង្ហាញការដឹងគុណចំពោះភ្ញៀវដែលចូលរួមនៅក្នុងពិធីបុណ្យផងដែរ ថា៖ “កំលុងពិធីបុណ្យសពកាលពីចុងសប្ដាហ៍នេះ មានមិត្តរួមការងារ និងអ្នកគាំទ្រជាច្រើនបានមកកំដរបងប្រុសរបស់ខ្ញុំសម្រាប់ដំណើរចុងក្រោយរបស់គាត់។ នេះវាការផ្ដល់ភាពកក់ក្ដៅ និងធ្វើឱ្យគាត់មានអារម្មណ៍ថា គាត់មិនឯកានោះទេ។ ក្រុម​គ្រួសារ​របស់​យើង​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព ​ដើម្បី​បង្ហាញ​ការ​គោរព​ឲ្យ​បានត្រឹមត្រូវ ប៉ុន្តែ​ប្រសិន​បើ​មាន​ចំណុច​ខ្វះខាត​ណាមួយ​យើង​ក៏សុំ​ការ​យោគយល់​ពី​អ្នកទាំងអស់គ្នាផងដែរ”។

លោកបន្តថា៖ “មានមនុស្សជាច្រើនមកចូលរួមសម្រាលទុក្ខរបស់ខ្ញុំ ដោយនិយាយថា ពួកគេបានរកឃើញក្ដីសុខ និងភាពរឹងមាំតាមរយៈចម្រៀងរបស់បងខ្ញុំ។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ច្រណែនបន្តិច ដែលបានឃើញមនុស្សមួយចំនួនអាចស្រឡាញ់គាត់ដល់ថ្នាក់នេះ”។


“បើទោះបីជា បងប្រុសខ្ញុំបានជួបនឹងអារម្មណ៍អវិជ្ជមាន និងការឈឺចាប់ ដែលគាត់មិនអាចយកឈ្នះបានដោយងាយៗក្ដី តែគាត់មិនដែលឈប់ប្រឹងប្រែងបង្កើតបទចម្រៀងពីរោះៗ ហើយរក្សាក្ដីស្រឡាញ់ក្នុងការច្រៀងនោះទេ” ប្អូនប្រុសរូបនេះ បាននិយាយដូច្នេះ ដោយសង្ឃឹមថា ការខិតខំក្នុងពេលកន្លងមក និងអាចធ្វើឱ្យស្នាដៃរបស់ Wheesung នៅតែស្ថិតក្នុងការចងចាំរបស់អ្នកស្ដាប់ជារៀងរហូត។

សូមបញ្ជាក់ផងដែរថា Wheesung បានទទួលមរណភាពនៅថ្ងៃទី១០ ខែមីនា ត្រឹមវ័យ ៤៣ឆ្នាំ ដោយមានអ្នកម្ដាយ ជាអ្នកប្រទះឃើញសាកសពនៅក្នុងផ្ទះរបស់គាត់ ឯសង្កាត់ Gwangjin ភាគខាងកើតនៃទីក្រុងសេអ៊ូល។​ យ៉ាងណាមិញ មូលហេតុជាក់លាក់ពីក្រោយការស្លាប់នេះ នៅមិនទាន់បានផ្សព្វផ្សាយនៅឡើយទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *