ដោយសារសម្ដីប៉ុន្មានម៉ាត់​តារា​រ៉េប​ Kanye West បាត់បង់​ប្រាក់​​ ២ ពាន់​លាន​ដុល្លារ​

Kanye West ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​រ៉េប​សញ្ជាតិ​អាមេរិក និង​តារា​រ៉េប​ដែល​និយាយ​ត្រង់ៗ ព្រម​ជា​មួយ​នឹង​អាកប្បកិរិយា​ចម្លែក​ៗ។ ថ្មីៗ​នេះ​ Ye បាន​និយាយ​ថា​ ខ្លួន​បាត់បង់​លុយ​អស់​ ២ ពាន់​លាន​ដុល្លារ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​សប្ដាហ៍​នេះ​ដោយ​សារ​ ប្រេន​មួយ​ចំនួន​ផ្ដាច់​កិច្ចសន្យា​ឈប់​ធ្វើ​ការ​ជា​មួយ​នឹង​ខ្លួន​ ជុំ​វិញ​ការ​និយាយ​ការ​បញ្ចេញ​មតិ​ប្រឆាំង​នឹង​សាសនា សំដៅ​ទៅ​លើ​ជនជាតិ​ជ្វីហ្វ និង​ការ​ពាក់​អាវ​ដែល​មាន​ពាក្យ​ស្លោក White Lives Matter ក្នុង​កម្មវិធី​មួយ​នា​ប្រទេស​បារាំង។

កាល​ពី​ម្សិលមិញ​នេះ​ Ye ក៏​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ Instagram ជូន​ទៅ​លោក​ Ari Emanuel នាយក​ប្រតិបត្តិ​នៃ​ទី​ភ្នាក់ងារ​កម្សាន្ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ Endeavor ​ដែល​ជា​អ្នក​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា​ឈប់​ធ្វើ​ជំនួញ​ជា​មួយ​តារា​រ៉េប​រូប​នេះ​ថា “Ari Emanuel ខ្ញុំ​បាត់បង់​ ២ ពាន់​លានដុល្លារ​ក្នុង​មួយ​ថ្ងៃ តែ​ខ្ញុំ​នៅ​តែ​រស់“។ លោក​បាន​បន្ថែម​ថា “នេះ​ជា​ការ​បញ្ចេញ​មតិ​ដោយ​ក្តី​ស្រលាញ់ ខ្ញុំ​នៅ​តែ​ស្រលាញ់​អ្នក ព្រះ​នៅ​តែ​ស្រលាញ់​អ្នក។ លុយ​មិន​មែន​ជា​អ្វី​មក​កំណត់​ខ្ញុំ​នោះ​ទេ តែ​មនុស្ស​គឺ​ជា​អ្នក​កំណត់​ថា​ខ្ញុំ​ជា​នរណា“។​

ក្រុម​ហ៊ុន​ធំ​ៗ​បន្ត​កន្ទុយ​គ្នា​ប្រកាស​ឈប់​ធ្វើ​ការ​ជា​មួយ​ Ye រួម​មាន ក្រុម​ហ៊ុន​សម្ភារៈ​កីឡា​យក្ស Adidas, Balenciaga, Gap និង​ដៃ​គូ​យូរ​ឆ្នាំ​របស់​គេ CAA ជា​ដើម។ គ្រាន់​តែ​ភាព​ជា​ដៃគូ​ជា​មួយ​យីហោ​ Adidas មួយ​ជា​មួយ​នឹង​ Kanye មាន​តម្លៃ​រហូត​ដល់ ១.៥ ពាន់​លាន​ដុល្លារ​ឯណោះ​។ ក្រោយ​ Adidas ផ្ដាច់​ចំណង​ជា​មួយ​តារា​រ៉េប​រូប​នេះ ទស្សនាវត្តី​ Forbes បាន​ប៉ាន់​ស្មាន​ថា​ទ្រព្យ​សម្បត្តិ​របស់​គេ​សល់​ត្រឹម ៤០០ លាន​ដុល្លារ​ប៉ុណ្ណោះ។

Forbes បញ្ជាក់​ថា​ទ្រព្យ​សម្បត្តិ​ដែល​នៅ​សល់​គឺ​ស្នាដៃ​ចម្រៀង​របស់​គេ អចលនទ្រព្យ លុយ​សុទ្ធ និង​ចំណែក​ភាគ​ហ៊ុន ៥ ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន the clothing line Skims ដែល​ជា​ក្រុមហ៊ុន​លោក​បង្កើត​ជា​មួយ​អតីត​ភរិយា Kim Kardashian។

Ye បាន​ខ្ទាត​ចេញ​ពី​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ ក្រោយ​ចម្រូងចម្រាស និង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន។ សារព័ត៌មាន​ធំ​ៗ​កំពុង​យល់​ថា​ Kanye West អាច​នឹង​ពិបាក​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​បន្ទាប់​របស់​ខ្លួន​ទៀត​ណាស់​ ក្រោយ​រឿង​មួយ​នេះ​កើត​ឡើង​ដោយ​សារ​គ្មាន​ក្រុម​ហ៊ុន​ល្បីៗណា​ចង់​ធ្វើ​ការ​ជា​មួយ​នឹង​រូប​គេ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ