តួ ឆាវឆាវ លែងខ្វល់ពីអាជីពសិល្បៈក្រោយមានបញ្ហាសុខភាពធ្ងន់ធ្ងរ

ក្រោយពីមានបញ្ហាសុខភាពធ្ងន់ធ្ងរទាក់ទងការដុះដុំសាច់ក្នុងសួតតួអង្គប្រុស ឆាវឆាវ លោក Wang Kai បានសារភាពត្រង់ៗតែម្ដងថាខ្លួនលែងចង់បានល្បីល្បាញអ្វីទៀតហើយ ពោលគ្រាន់តែចង់សម្រាកព្យាបាលជំងឺរបស់ខ្លួនឲ្យបានល្អប្រសើរប៉ុណ្ណោះ។

ក្នុងបទសម្ភាសកាលពីថ្មីៗ តារាប្រុសវ័យ​ ៤០ ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់ថានេះជាលើកទី ១ ហើយដែលរូបលោកសម្រេចចិត្តនិយាយពីជំងឺរបស់ខ្លួន។ សូម្បីតែហ្វេនក្លឹបធំៗ របស់លោកក៏មិនបានដឹងពីរឿងទាំងអស់នេះដែរ ហើយសម្រាប់លោកផ្ទាល់វាពិតជារឿងដែលពិបាកនឹងទទួលយកខ្លាំងពេលដែលដឹងដំបូងៗ។

លោកបានរៀបរាប់ថានៅពេលដែលខ្លួនដឹងថាមានជំងឺមួយនេះគឺឪពុករបស់លោកទើបស្លាប់បានជាងមួយខែដោយសារតែជំងឺមហារីកសួតស្រាប់តែខ្លួនក៏មានជំងឺពាក់ព័ន្ធនឹងសួតដែរថែមទាំងអាចវិវត្តទៅជាមហារីកទៀត។

លោកបានបន្ដថា៖ កាលពីមុនលោកពិតជាចង់សាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនឲ្យកាន់តែមានភាពល្បីល្បាញជាងនេះប៉ុន្ដែឥឡូវលោកលែងចង់ល្បីទៀតហើយគឺលែងខ្វល់តែម្ដងពីចំណាត់ថ្នាក់ថានរណាគ្រងតំណែងលេខ ១ លេខ ២ ឬ ៣។ លោកគ្រាន់តែចង់ឲ្យខ្លួនមានសុខភាពល្អជាងនេះ។

​​លោកបន្ថែមថា៖ ជំងឺមួយនេះបានធ្វើឲ្យលោកយល់ដឹងច្រើនពីជីវិតនិងធ្វើឲ្យខ្លួនចេះស្រឡាញ់យកចិត្តទុកដាក់ចំពោះសុខភាពជាងមុន។ លោកក៏បានឈប់ធ្វើរឿងជាច្រើនដែលនាំឲ្យប៉ះពាល់ដល់សុខភាពដូចជាការជក់បារីនិងហូបរបស់មិនល្អជាដើម។ល។

តារាប្រុស Wang Kai ជាតារាសម្ដែងម្នាក់ដែលមានទេពកោសល្យយ៉ាងខ្លាំងនិងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសចិន រហូតដល់ចុងឆ្នាំ ២០១៧ មហាជនជាច្រើនក៏បានសង្កេតឃើញថារូបលោកហាក់ដូចមិនសូវមានសកម្មភាពក្នុងវិស័យសិល្បៈចិននោះទេពោលគឺយូរទើបឃើញចេញមកម្ដង។ ទើបតែថ្មីៗនេះ លោកបានស្រាយចម្ងល់ទាំងអស់តែម្ដងពីមូលហេតុដែលខ្លួនហាក់មិនសូវបង្ហាញខ្លួនជាសាធារណៈដូចពីមុនព្រោះតែមានជំងឺប្រចាំកាយ។

បន្ទាប់ពីបានដឹងរឿងនេះអ្នកគាំទ្ររបស់លោកផ្ទាល់ពិតជាមានក្ដីបារម្ភខ្លាំងនិងជូនពរឲ្យតារាប្រុសរូបនេះរឹងមាំឡើងជាពិសេសឆាប់ជាពីជំងឺកាចសាហាវនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន