ទើបរួចផុតពីជំងឺសាហាវមួយ ស្រាប់តែ ស្វែង សុជាតា ប្រាប់អាការៈជំងឺសាហាវថ្មីមួយ ដែលចាំបាច់ត្រូវព្យាបាលបន្ទាន់

គេនៅចាំបានថាកាលពីប៉ុន្មានឆ្នាំមុន តារាសម្តែងជើងចាស់ក្នុងឧស្សាហកម្មភាពយន្តកម្ពុជា អ្នកនាង ស្វែង សុជាតា បានក្លាហានប្រកាសប្រាប់ឱ្យមហាជនដឹងថានាងកើតមានជំងឺកាចសាហាវ គឺជំងឺដុះសាច់ក្នុងខួរក្បាល តែមកទល់ពេលនេះជំងឺនោះបានធូរស្រាលពីក្នុងខ្លួនអ្នកនាងហើយ។

យ៉ាងណា បន្ទាប់ពីស្ថានភាពជំងឺដុះសាច់ក្នុងខួរក្បាលបានធូរស្រាលហើយនោះ ស្រាប់តែថ្មីៗនេះ ក្នុងថ្ងៃកម្មវិធីឡើងគេហដ្ឋានថ្មីរបស់នាង គេបានឃើញនាងសម្រក់ទឹកភ្នែក និងក្លាហាននិយាយប្រាប់ទៅកាន់មហាជនថា រាល់ថ្ងៃនេះ នាងពិតជាតស៊ូអត់ទ្រាំ ដោយរស់នៅជាមួយជំងឺប្រចាំកាយដ៏កាចសាហាវមួយទៀត ដោយគ្រូពេទ្យបានប្រាប់នាងថា ប្រសិនបើមិនសម្រេចចិត្តព្យាបាលឱ្យទាន់ពេលនោះទេ ជំងឺមួយនេះនឹងវិវឌ្ឍខ្លួនទៅជាជំងឺមហារីក ហើយស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរថែមទៀតផង។

កន្លងមក មហាជនតែងកើតមានការសង្ស័យលើរូបអ្នកនាង ព្រោះគេតែងឃើញសភាពពោះរបស់អ្នកនាងធំដូចជាស្ត្រីកំពុងពពោះ។ តែតាមការបញ្ជាក់ប្រាប់របស់តារាសម្តែងរូបនេះ ការពិតទៅពេលនេះ នាងកំពុងមានជំងឺប្រចាំកាយ គឺជំងឺទឹកដក់ក្នុងពោះវៀន និងមានខ្យល់ពេញពោះវៀន ដែលជំងឺនេះកំពុងតែរុករានក្នុងខ្លួនរបស់នាងរហូតពេលខ្លះ នាងមានអាការៈពិបាកក្នុងខ្លួន សឹងតែពិបាកហូបចុក និងធ្វើទុក្ខ បណ្តាលឱ្យគេងមិនគ្រប់គ្រាន់។ រោគជំងឺនេះ នឹងវិវឌ្ឍខ្លួនទៅជាមួយជំងឺកាចសាហាវ ឬមហារីក ប្រសិនបើនាងមិនបានព្យាបាលទាន់ពេលវេលា។ ស្វែង សុជាតា បន្តថា គ្រូពេទ្យបានប្រាប់ជម្រើសមន្ទីរពេទ្យចំនួន២ឱ្យនាងជ្រើសរើសក្នុងការព្យាបាលជំងឺកាយនេះ គឺ មន្ទីរពេទ្យជប៉ុន និងមន្ទីរពេទ្យខ្មែរសូវៀត។

រៀបរាប់ដោយទឹកភ្នែកហូរកាត់ផែនថ្ពាល់ តារាភាពយន្តជើងចាស់ក៏ល្បីល្បាញនេះថា ក្នុងករណីដែលជំងឺប្រចាំកាយរបស់អ្នកនាងព្យាបាលមិនជា ឬជ្រុលពេលនឹងព្យាបាល អ្នកនាងនឹងមិនអស់សង្ឃឹមនៅក្នុងជីវិតឡើយ ព្រោះនាងសប្បាយចិត្តដែលបានបំពេញកិច្ចការងារជាច្រើន ជាពិសេសអាជីពជាតារាសម្ដែង។ យ៉ាងណា ស្វែង សុជាតា មិនអាចបញ្ជាក់ពីទំហំទឹកប្រាក់ដែលត្រូវប្រើប្រាស់សម្រាប់ការព្យាបាលជំងឺដ៏កាចសាហាវនេះឡើយ ដោយនាងរង់ចាំការពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន។ 

អ្នកនាង ស្វែង សុជាតា ហ៊ានប្រកាសប្រាប់មហាជនពីជំងឺប្រចាំកាយរបស់ខ្លួនដោយមិនលាក់លៀមយ៉ាងដូច្នេះ ក៏ព្រោះតែចង់ឱ្យគ្រប់គ្នាដឹងពីស្ថានភាពសុខភាពរាល់ថ្ងៃរបស់អ្នកនាង។ ហើយប្រសិនថ្ងៃណាមួយ នាងមិនអាចមានវត្តមានបម្រើសិល្បៈទៀតនោះ អ្នកនាង ក៏មានមោទកភាព និងសប្បាយចិត្តដែរ ដែលមួយរយៈកាលនេះអ្នកនាងទទួលបានក្ដីស្រឡាញ់ពីអ្នកគាំទ្រយ៉ាងច្រើន ថែមទាំងបានបន់ផ្សងឱ្យជាតិក្រោយ សុំឱ្យកើតជាកូនខ្មែរ ហើយជាសិល្បការិនីខ្មែរដូចពេលនេះទៀត។

ងាកមកការងារសិល្បៈបច្ចុប្បន្នវិញនោះ អ្នកនាង ស្វែង សុជាតា នៅតែមានទីផ្សារខ្ពស់មិនចាញ់តារារលកក្រោយប៉ុន្មាននោះទេ។ ជាក់ស្តែង នាងនៅតែក្តោបបានតំណែងតួអង្គសំខាន់ៗក្នុងរឿងភាគខ្មែររបស់ផលិតកម្មធំៗជាច្រើន។ មិនតែប៉ុណ្ណោះ អ្នកនាង ស្វែង សុជាតា ក៏មានវត្តមានក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ថែមពីលើការងារសិល្បៈដែលកំពុងមមាញឹក ជំនួញលក់ផលិតផលរបស់អ្នកនាងក៏រលូនទៅមុខដូចគ្នាដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​