យ៉ារ៉ូ៖ ឈប់ប្រើពាក្យថាទៅរកពេទ្យផ្លូវចិត្ត ជាពេទ្យឆ្កួត តែជាការបង្ហាញពីភាពក្លាហាន

ពិធី​ករ​វ័យ​ក្មេង​កំពុង​ល្បី​ឈ្មោះ​បោះ​សំឡេង​ក្នុង​រង្វង់​សិល្បៈ​ខ្មែរ វី យ៉ារ៉ូ កាល​ពី​ចុង​ឆ្នាំ ២០២១ បាន​ប្រកាស​ឱ្យ​ដឹង​លើ​បណ្ដាញ​សង្គម​ថា លោក​កើត​មាន​ជំងឺ​ខ្លាច​បរិយាកាស​ខាង​ក្រៅ (Anxiety) និង​បាន​សម្រាក​ពី​ការងារ​សិល្បៈ​មួយ​រយៈ ដើម្បី​ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​សហរដ្ឋអាមេរិក​ថែម​ទៀត​ផង។ ក្រោយ​ត្រឡប់​ពី​ដំណើរ​​កម្សាន្ត​វិញ ស្ថានភាព​ផ្លូវចិត្ត យ៉ារ៉ូ ក៏​បាន​ប្រសើរ​ឡើង​ច្រើន​ហើយ ដោយ​លោក​ទទួល​ការងារ​សិល្បៈ​វិញ​ជា​ធម្មតា ប៉ុន្តែ​​យ៉ាងណា​លោក​នៅតែ​ស្ថិត​ក្នុង​ដំណាក់​ព្យាបាល​ខ្លួនឯង និង​ធ្វើអ្វី​ឱ្យ​ខ្លួន​ឯង​បាន​ប្រសើរ​ឡើង​ពី​ជំងឺ​នេះ។

ប្រាប់​ដោយ​ក្លាហាន យ៉ារ៉ូ ថា អំឡុង​ពេល​លោក​កើត​មាន​ជំងឺ Anxiety លោក​បាន​រក​ពេទ្យ​ផ្លូវចិត្ត ដើម្បី​ប្រឹក្សា ហើយ​ការ​ជ្រើស​រក​ពេទ្យ​ផ្លូវចិត្ត​ដ៏​ត្រឹមត្រូវ​ពិតជា ទទួល​បាន​ផល​ល្អ​ពិត​មែន។ ដូច្នេះ​ហើយ បន្ទាប់ពី​បាន​ធូរស្បើយ​ពី​ជំងឺ ពិធី​ករ​វ័យ​ក្មេង​រូប​នេះ ចង់​ឱ្យ​គ្រប់គ្នា​ឈប់​ប្រើ​ពាក្យ និង​គិត​ថា ការ​ទៅ​រក​ពេទ្យ​ផ្លូវចិត្ត ជា​ពេទ្យ​ឆ្កួត​ទៀត​ទៅ តែ​ការ​ហ៊ាន​ទៅ​រក​ពេទ្យ​ផ្លូវ​ចិត្ត គឺ​ផ្នែក​មួយ​ដែល​យើង​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់ ដើម្បី​រក​គេ​ឱ្យ​ជួយ​សង្គ្រោះ​យើង។

វី យ៉ារ៉ូ រៀបរាប់​ថា៖ «ប្រជាជន​ខ្មែរ​យើង​តែងតែ​គិត​ថាការ​ទៅ​រក​ពេទ្យ​ផ្លូវចិត្ត គឺ​ពេទ្យ​ឆ្កួត។ឈប់​ប្រើ​ពាក្យ​ហ្នឹង​ទៀត​ទៅយើង​គួរតែ​គិត​ថា​ការ​ទៅ​រក​ពេទ្យ​ផ្លូវចិត្ត​ជា​ផ្នែក​មួយ​ដែល​យើង​មាន​ភាព​ក្លាហាន​​គ្រប់គ្រាន់ដើម្បី​ឱ្យ​គេ​ជួយ​សង្គ្រោះ​យើងវា​ដូច​យើង​ទៅ​ហ្វាម៉ាស៊ី​ទិញ​ថ្នាំ​លេប​ពេល​ឈឺ​អី​បែប​ហ្នឹងគ្រាន់តែ​វា​ម៉្យាង គឺ​យើង​ទៅ​ជួប​និយាយ​ជាមួយ​គេ។ មួយទៀត មាន​មិត្តភ័ក្ដិនិង​ហ្វេន​ខ្ញុំ​ជាច្រើន​ដែល​គាត់​ឆាត​មក​សួរ​ថា បង! តើ​ពេទ្យ​បង​ឯង​ទៅ​នៅ​ណា?សុំ​ប្រាប់​លេខ​ទូរសព្ទ?ឆ្លៀត​ឱកាស​នេះ​ខ្ញុំ​ចង់​​បញ្ជាក់​ថាការ​ពិត​ទៅ​ពេទ្យ​ផ្លូវ​ចិត្ត​មួយ​ណា​ក៏​បានឬ​នរណា​ម្នាក់​ក៏​បាន​ដែលឱ្យ​តែ​ជា​មនុស្ស​ម្នាក់​ដែល​យើង​បើក​ចិត្ត ១០០%ទទួល​ស្គាល់​ថា​យើង​ពិត​ជា​ទុកចិត្ត​គេហើយ​និយាយ​ប្រាប់​រឿងរ៉ាវ​ទាំងអស់​ទៅ​កាន់​គេ។នៅ​ពេល​យើង​ហ៊ាន​និយាយ​រឿងរ៉ាវ​ប្រាប់​គេមាន​ន័យ​ថា​យើង​ទុក​ចិត្ត​គេហើយ​គេ​នឹង​ជួយ​បកស្រាយនិង​ជួយ​ផ្ដល់​យោបល់​ឱ្យ​យើង​វិញ​ហើយ»។ 

លោក​បន្ត​ថា៖ «ពេល​ខ្លះ​ពេទ្យ​ផ្លូវចិត្ត​ដែល​មាន​តម្លៃ​ថ្លៃ​ក៏​គាត់​អត់​ត្រូវ​ជាមួយ​យើង​ដែរតែ​អាច​ជា​មិត្តភ័ក្ដិ បងប្អូន ឬ​ម៉ាក់ប៉ាឬ​អាច​ជា​មនុស្ស​ជិតស្និទ្ធ​របស់​យើងសង្សារ​របស់​យើង​អ៊ីចឹង​ទៅដូច្នេះ​ហើយ​ខ្ញុំ​លើក​ទឹក​ចិត្ត​ថា​មួយ​ណា​ក៏​បានឱ្យ​តែ​យើង​ទុកចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​និយាយហើយ​យើង​រក​អ្នកណា​ដែល​ជួយកុំ​ទុក​វា​តែ​ម្នាក់​ឯងពេល​ខ្លះ​យើង​អត់​ត្រូវការ​អ្នក​មក​ផ្ដល់​យោបល់​ឱ្យ​យើង​ធ្វើ​បែប​នេះ​បែប​នោះតែ​គ្រាន់តែ​មក​ស្ដាប់​យើង​និយាយ​ក៏​យើង​ធូរ​ដែរ»

សម្រាប់​ខ្លួន​លោក​ផ្ទាល់ ដំបូង​ឡើយ​ក៏​ខ្លាច​ចំពោះ​ការ​ជ្រើសរើស​ជួប​ពេទ្យ​ផ្លូវចិត្ត​ជា​លើកដំបូង​ក្នុង​ការ​ប្រឹក្សា​ពី​ស្ថាន​ភាព​ជំងឺ។ លោក​ក៏​ធ្លាប់​ខ្លាច​ថា តើ​ពេទ្យ​ប្រឹក្សា​ផ្លូវ​ចិត្ត​ពិត​ជា​អាច​រក្សា​ការណ៍​សម្ងាត់​មែន​ឬ​យ៉ាង​ណា? បន្ទាប់មក​លោក​ក៏​សិក្សា​តាម Website ជាច្រើន​មុន​ពេល​ជ្រើស​យក​ពេទ្យ​ច្បាស់លាស់​មួយ តែ​អ្វី​ដែល​លោក​ទទួល​បាន​គឺ​ល្អ​នឹកស្មាន​មិន​ដល់ គឺ​មុន​ពេល​ប្រឹក្សា​ពី​ស្ថានភាព​ជំងឺ ភាគី​ពេទ្យ​បាន​ពន្យល់​យ៉ាង​ច្បាស់លាស់​ពី​ក្រមសីលធម៌​ក្នុង​ការ​រក្សា​ការណ៍​សម្ងាត់​អ្នក​ជំងឺ​ធ្វើ​ឱ្យ​លោក​ធូរស្រាល​ចិត្ត​ឡើង។

តារា​ដែល​មាន​ស្រុក​កំណើត​ខេត្ត​កណ្ដាល​រូប​នោះ​បន្ថែម​ទៀត​ថា ជា​ការ​ពិត​គ្រប់គ្នា​គួរ​ណាស់​តែ ឆ្លៀត​ពេល​ដើរ​ធ្វើ​ដំណើរ​កម្សាន្ត​ខ្លះ​មិន​ថា​ក្នុង ឬ​ក្រៅ​ស្រុក ព្រោះ​ការ​ដើរ​លេង​ពិត​ជា​ជួយ​បាន​ច្រើន​មែន វា​ជួយ​ឱ្យ​យើង​បាន​ឃើញ​បរិយាកាស​ខាង​ក្រៅ ឃើញ​ពិភពលោក​ខាង​ក្រៅ ធ្វើ​ឱ្យ​ស្ថាន​ភាព​ផ្លូវចិត្ត​យើង​ធូរស្បើយ។ យ៉ាងណាមិញ ដ្បិតតែ​ពេលនេះ​ស្ថានភាព​ជំងឺ​លោក​បាន​ប្រសើរ​ច្រើន​ហើយ តែ​ពេល​ខ្លះ​អារម្មណ៍​របស់​លោក​នៅ​តែ​ប្រែប្រួល​ចុះ​ឡើង​មិន​ស្មើរគ្នា ពេល​ខ្លះ​ត្រូវ​ខឹង​ក៏​ខឹង សប្បាយ​ក៏​សប្បាយ​ជ្រុល ប៉ុន្តែ​តាម​ពេទ្យ​ប្រឹក្សា​ផ្លូវ​ចិត្ត​ប្រាប់​លោក​ឱ្យ​ដឹង​ថា ព្រោះ​ស្ថានភាព​ជំងឺ​លោក​ដូចនេះ​នឹង​ទទួល​បាន​អារម្មណ៍​ច្រើន​ខុស​ពី​មនុស្ស​ធម្មតា ហើយ​ពេល​នេះ​លោក​អាច​គ្រប់គ្រង​ស្ថានភាព​តាម​អ្វី​ដែល​កើត​ឡើង​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ