ចាប់ដៃគ្នាលើកដំបូង VIS និង កាម៉ុនរ៉ាត់ ធ្វើឱ្យហ្វេនៗពេញចិត្តជាខ្លាំងក្រោយអ្នកទាំងពីរត្រូវបានសម្ដែងក្នុងបទចម្រៀងបែប Girl Love (ស្រីស្រលាញ់ស្រី) ជាមួយគ្នា ដើម្បីអបអរខែនៃក្ដីស្រលាញ់ចម្រុះពណ៌ (Pride Month)។

ម្ចាស់បទ «តើស្នេហ៍មានពណ៌អ្វី» រូបនេះបានបង្ហាញប្រាប់អ្នកគាំទ្រថា នេះគម្រោងដំបូងដែលខ្លួនបានថតជាមួយតារាស្រី កាម៉ុនរ៉ាត់ ហើយក៏ជាលើកទី១ ដែលខ្លួនបានសម្ដែងនៅក្នុង MV ដែរ។ នៅក្នុងចម្រៀងបទ «កូនខ្ញុំអីចឹង» ឬ «That’s My Child» VIS សម្ដែងជាតួអង្គ Nit ឬឯ កាម៉ុនរ៉ាត់ សម្ដែងជាតួអង្គ Leap ។ ចំពោះអត្ថន័យនៃបទចម្រៀងខាងលើចង់បង្ហាញប្រាប់ទៅកាន់ម្ដាយឪពុកគ្រប់រូបក្នុងការបើកចិត្តក្នុងការទទួលយកធម្មជាតិរបស់កូន ជាពិសេសចំពោះគ្រួសារដែលមានកូន ឬសមាជិកបងប្អូនដែលស្រលាញ់ភេទដូចគ្នា។





គួរបញ្ជាក់ឱ្យដឹងដែរ ថាបទចម្រៀង «កូនខ្ញុំអីចឹង» ឬ «That’s My Child» ផលិតឡើងក្រោមការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID Cambodia ហៅកាត់ថា USAID តាមរយៈអង្គការ FHI360 ដើម្បីអបអរខែនៃក្ដីស្រលាញ់ចម្រុះពណ៌៕
លីងដើម្បីស្ដាប់បទចម្រៀង ៖ https://www.facebook.com/visiblevis/videos/385473437883423






















Account
Security
Favourite Content